ទាហាន​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ត្រូវបាន​សម្លាប់​នៅ​ស៊ូដង់​ខាងត្បូង​

3015
ចែករម្លែក

​ក្រុម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា​ទាហាន​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ជនជាតិ​បង់​ក្លា​ដែ​សម្នាក់ ត្រូវបាន​សម្លាប់​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មិថុនា​នៅ ពេលដែល​ក្បួន​រថយន្ត​ដឹក​ជំនួយ​ត្រូវបាន​ស្ទាក់​វាយប្រហារ​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​។​

​ក្រុម​បេសកកម្ម​UNMISS​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក Ashraf Siddiqui​មេបញ្ជាការ ជនជាតិ​បង់​ក្លា​ដែ​សបាន​ស្ថិត​​នៅក្នុង​ក្បួន​រថយន្ត​ដឹក​ជំនួយ ដែល​ដឹកនាំ​ការពារ​ដោយ​ក្រុម​កងទ័ព​ថែរក្សា​សន្តិភាព​ជនជាតិ​នេ​ប៉ាល់ ដើម្បី​ការពារ​បុគ្គលិក​ផ្តល់ជំនួយ​មនុស្សធម៌​ដែល​ធ្វើដំណើរ​ពី​ទីក្រុង​Yei ទៅ​ទីក្រុង​Lasu នៅពេលដែល​ការបាញ់ប្រហារ​ជាច្រើន​គ្រាប់ ត្រូវបាន​បាញ់​សំដៅ​មកលើ​ក្បួន​រថយន្ត​នេះ​ដោយ​ជនប្រដាប់អាវុធ​មួយក្រុម​។​

​ក្រុម​បេសកកម្ម​នេះ បាន​និយាយថា​ជនរងគ្រោះ​នេះ ត្រូវបាន​បាញ់​ចំ​ហើយ​បាន​ស្លាប់​ដោយសារ​មុខរបួស​នៅពេល​បន្តិចក្រោយមក ។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា កងទ័ព​ថែរក្សា​សន្តិភាព​របស់ខ្លួន បាន​បាញ់​ត​តប​វិញ​ភ្លាមៗ​ហើយ​ពួក​អ្នក​វាយប្រហារ​នោះ បាន​ដកថយ​ចូលទៅ​ក្នុងព្រៃ​។​

​ស៊ូដង់​ខាងត្បូង បាន​ជាប់គាំង​នៅក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០១៣​ដែល​ក្នុងនោះ ក្រុម​បុគ្គលិក​អ្នកផ្តល់ជំនួយ​និង​កងទ័ព​ថែរក្សា​សន្តិ​ភាពជា​ញឹកញាប់​ ត្រូវបាន​វាយប្រហារ​មកលើ​៕​ដោយ​៖​សុខា​/SN

ទាហាន​ថែរក្សា​សន្តិភាព​ចំនួន​៥៦​នាក់​នៃ​ក្រុម​បេសកកម្ម​UNMISS នៅ​ស៊ូដង់​ខាងត្បូង​នេះ ត្រូវបាន​សម្លាប់ ចាប់តាំងពី​ឆ្នាំ​២០១១​មក​