ទាហាន​ថៃ​ចាប់​ជនជាតិខ្មែរ​៧​នាក់ លួច​ចូលទៅ​កាប់​ឈើ​ម្ដុំ​បង្គោល​សី​ម៉ា​លេខ​៦៧ និង​៦៨ ខេត្ត​ប៉ៃលិន​

298

(​ប៉ៃលិន​)៖ ទា​ហា​ថៃ បាន​ចាប់​ឃាត់ខ្លួន​បុរស​៧​នាក់​ជា​ជនជាតិខ្មែរ ខណៈដែល​ពួកគេ​លូច​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ម្ដុំ​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៦៧​និង​៦៨ ប្រឈម​ក្នុងភូមិ​សាស្ត្រ​ភូមិសាស្ត្រ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​បរ​ហ៊ុយ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ បច្ចុប្បន្ន ទាហាន​ថៃ បា​នប​ញ្ជួ​ន​ជនជាតិខ្មែរ​ទាំង​៧​នាក់ ទៅ​ស្រុក​ពោង​ណាំ​រ៉​ន​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ហើយ​ផ្ញើរ​រូបភាព​មក ប៉ូលិស​វរៈ​ការពារ​ព្រំដែន​គោ​ន​លេខ​៨២១​ភាគី​ខ្មែរ​បានដឹង​។​

​ប្រភពពី​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​គោ​ន​លេខ​៨២១ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា បុរស​ជនជាតិខ្មែរ​ទាំ​ង​៧​នាក់ ដែល​ភាគី​ថៃ​ចាប់​ឃាត់ខ្លួន​មាន​ទី​១.​ឈ្មោះ ខ្លឹង ចិត្រ អាយុ​៤៣​ឆ្នាំ​។ ទី​២.​ឈ្មោះ ហ៊ុន សុខសាន្ត អាយុ​៣៤​ឆ្នាំ​។ ទី​៣.​ឈ្មោះ យ៉ាប់ ធា អាយុ​៣២​ឆ្នាំ​។ ទី​៤.​ឈ្មោះ អឹម ភី​ន អាយុ​២៥​ឆ្នាំ​។ ទាំង​៤​នាក់​នេះ រស់នៅ​ភូមិបរ​តាំង​ស៊ួ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​។ ទី​៥.​ឈ្មោះ ទិ​ត រិ​ន អាយុ​២៤​ឆ្នាំ​។ ទី​៦. ឈ្មោះ រុន អាយុ​៤៥​ឆ្នាំ​។ ទី​៧.​ឈ្មោះ សិទ្ធ អាយុ​២៥​ឆ្នាំ​។ ទាំង​៣​នាក់​នេះ រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​។​

​ប្រភព​បាន​បញ្ជាក់ថា បច្ចុប្បន្ន​បុរស​ជនជាតិខ្មែរ​ទាំង​៧​នាក់​នេះ ត្រូវ​កម្លាំង​ភាគី​ថៃ​ចា​ប់ប​ញ្ជួ​ន​ទៅ​ទៅ​ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ហើយ​គ្រាន់តែ​ផ្ញើ​រូបភាព​មក​ឲ្យ​ខាង​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​គោ​ន​លេខ​៨២១ ភាគី​ខ្មែរ​បានដឹង​។

​ពាន់​ព័ន្ធ​ករណីនេះ កម្លាំង​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២១​ប៉ៃលិន​បាន​រាយការណ៍​ជួន​ថ្នាក់លើ​ទៅ​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន​ជ្រាប​ប៉ុណ្ណោះ​។

​ប្រភព​បាន​បន្តថា ជនសង្ស័យ​ទាំង​៧​នាក់​នេះ កម្លាំង​ធ្លាប់បាន​ចាប់​និង​ធ្វើ​ការអប់រំ​ម្ដងមកហើយ​ដែរ ប៉ុន្តែ​ពួកគេ​នៅតែ​មិន​ស្ដាប់​ប្រព្រឹត្ត​បទល្មើស​ដដែល ទើប​ជួ​បប​ញ្ហ​បែបនេះ​៕ L ដោយៈ អ៊ុង​សា​រុំ​