ទាហាន​ថៃ​ដេញ​ព័ទ្ធចាប់​ខ្លួន​ពលករ​ខ្មែរ​២០​នាក់ នៅ​ខេត្ត​នគររាជ​សីមា​

575

ដោយ​: ប​.​ជ័យ / នគររាជ​សីមា – ថៃ​: ពលករ​ខ្មែរ​ចំនួន​២០​នាក់ ក្នុងចំណោម​ពលករ​៣០​នាក់ ដែល​ត្រូវបាន​ក្រុម​ទាហាន​សហការ​និង​កម្លាំង​អភិរក្ស​ព្រៃឈើ​ដេញ ស្ទាក់​ចាប់ខ្លួន កាលពី​ថ្ងៃទី​១១​ខែសីហា ខណៈ​ស៊ីឈ្នួល​មេ​ឈ្មួញ​ខ្មែរ និង​ថៃ​ចូលទៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ថៃ​កាប់​ឈើ​គ្រញូង​។​

​ប្រភពព័ត៌មាន​ពី​អ្នកយកព័ត៌មាន​ថៃ​និយាយថា តំបន់​ឧទ្យាន​ជាតិ​ថៃ​នោះ ឈ្មោះ ថាប់ ឡាន ស្ថិតក្នុង​ឃុំ​ឡាំ​ភៀក ស្រុក​ខន​បុរី ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ ភាគ​ឥ​សាន្ត​។ ពលករ​ខ្មែរ​សរុប​ចំនួន​៣០​នាក់ ត្រូវ​ឃាត់ខ្លួន​បាន​២០​នាក់ ។ រីឯ​១០​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូល​សំងំ ឬ​រត់​សសៀរ​គេចខ្លួន​ក្នុងព្រៃ​នៅឡើយ​។​

​ពលករ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​កងកម្លាំង​ថៃ ដូចដែល​និ​យា​យា​ថា ពួកគេ​ត្រូវបាន​មេ​ឈ្មួញ​ខ្មែរ និង​ថៃ ដឹកនាំ​មកកាន់​តំបន់​នេះ ដោយ​ម្នាក់ៗ ត្រៀម​នូវ​ស្បៀងអាហារ​និង​ឧបករណ៍ មធក​យោ​បាយ​គ្រប់យ៉ាង​ដែល​សម្រាប់​កាប់​ឈើ​គ្រញូង នៅក្នុង​តំបន់​ខាងលើ​៕ ល​