ទាហាន​ប៉ា​គី​ស្ថាន​៣​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​

224
ចែករម្លែក

​កងទ័ព​ប៉ា​គី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មេសា​ថា ក្រុម​ភេរ​វករ​ដែល​មាន​គ្នា​ពី​៦០​ទៅ​៧០​នាក់ បាន​វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន​ដែល​ការពារ​ព្រំ​​ដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​នីហ្គា​នី​ស្ថាន​នៅ​តំបន់​Waziristan ហើយ​ថា ការវាយប្រហារ​នេះ​គឺជា​ការ​សងសឹក​។​

​មួយ​ថ្ងៃ​បន្ទាប់ពី​កងទ័ព​ប៉ា​គី​ស្ថាន​បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ក្រុម​ចលនា Pashtun Tahafuz Movement (PTM)​នេះ មក​នោះ ទាហាន​ប៉ា​គី​ស្ថាន​យ៉ាងតិចណាស់​៣​នាក់​ត្រូវបាន​សម្លាប់​និង​៧​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​ភេ​វរ​កម្ម​ឆ្លងកាត់​ព្រំដែន​ពី​អា​ហ្វ​ហ្គានី​ស្ថាន​។​

​សារព័ត៌មាន​ISPR​របស់​កងទ័ព​ប៉ា​គី​ស្ថាន បាន​និយាយថា ទាហាន​៣​នាក់​ត្រូវបាន​សម្លាប់​និង​៧​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ការវាយប្រហារ​នេះ ហើយ​ថា​ភេរ​វករ​ជាច្រើន​នាក់​​ត្រូវបាន​សម្លាប់​ក្នុង​ការបាញ់​សងសឹក​វិញ​ដោយ​កងទ័ព​។​

​សារព័ត៌មាន​ISPR​នេះ​បាន​និយាយថា ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​ប៉ា​គី​ស្ថាន កំពុង​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​និង​ការពារ​សន្តិសុខ​នៅ​ទីតាំង​យោធា​ដើម្បី​ទប់ស្កាត់​ការ​​ធ្វើ​សកម្មភាព​របស់​ក្រុម​ភេរ​វករ​នោះ​កងកម្លាំង​សន្តិសុខ​និង​ក្រុម​អាជ្ញាធ​រអា​ហ្វ​ហ្គានី​ស្ថាន​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នៅ​តំបន់​ព្រំដែន​នោះ​ដើម្បី​​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​ប៉ា​គី​ស្ថាន​និង បញ្ឈប់​ការប្រើប្រាស់​ទឹកដី​អា​ហ្វ​ហ្គានី​ស្ថាន​ប្រឆាំង​ប៉ាគី​ស្ថាន ។​

​សារព័ត៌មាន​ដដែល​នេះ​បាន​បន្ថែមថា​” កិច្ច​ខំប្រឹងប្រែង​ការពារ​ព្រំដែន​របស់​ប៉ា​គី​ស្ថាន​នឹង​បន្ត​ធ្វើ​បើទោះបីជា មាន​ឧបសគ្គ​រារាំង​បែបនេះ​ក៏ដោយ ” ៕​ដោយ​៖​សុខា​/sn

​ទាហាន​ប៉ា​គី​ស្ថាន​យាម​ការពារ​ព្រំដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​នីហ្គា​នី​ស្ថាន​