ទាហាន​ម៉ា​រី​ន​អាមេរិក​ផលិត​យន្តហោះ​យក​គំរូ​តាម​J-20 របស់​ចិន​

509

យន្តហោះចម្លងទាំងស្រុងមួយពីយន្តហោះChengdu J-20 Mighty Dragonរបស់ចិនកំពុងដាក់តាំងនៅមូលដ្ឋានយោធាមួយនៅរដ្ឋចចជៀ សហរដ្ឋអាមេរិក។យោធាអាមេរិកបានអះអាងអំពីវត្តមានយន្តហោះនេះនិងថាវាប្រើដោយកងទ័ពម៉ារីសនសំរាប់ហ្វឹកហាត់។

សូមបញ្ជាក់ថាចិនបានដាក់យន្តហោះបំបាំងកាយធុនChengdu J-20មួយកងតូចអោយប្រតិបត្តិការក្នុងកងកម្លាំងអាកាសនៃកងទ័ពប្រជាជននៅខែកុម្ភៈឆ្នាំនេះ ក្នុងពេលរបាយការណ៍បង្ហាញថា យន្តហោះនេះនិងម៉ាស៊ីនរបស់វានឹងត្រូវផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំ២០១៨។

យន្តហោះដ៏មានអំនួតរបស់ចិនJ-20នេះត្រូវបានគេមើលឃើញថាជាប្រភេទយន្តហោះដែលនាំអោយចិនចូលក្នុងពិភពកំពូលយន្តហោះក្នុងលោក ដោយចូលរួមជាមួយយន្តហោះF-35របស់អាមេរិកនិងSu-57 របស់រុស្ស៊ី។យោធាអាមេរិកទទួលស្គាល់ថា J-20នឹងជាការគំរាមធំមួយដល់ខ្លួន ទោះជាវាកំពុងជួបបញ្ហាគ្រឿងម៉ាស៊ីនខ្លះ។

រូបបង្ហាញយន្តហោះដូចJ-20របស់ចិនចតនៅមូលដ្ឋានទ័ពនៅចចជៀ កាលពីថ្ងៃ៥ធ្នូ

យោងតាមអ្នកសង្កេតការណ៍យោធាចិនដែលបានសរសេរសៀវភៅជាច្រើនអំពីអំណាចទ័ពអាកាសចិន វាមានការខុសគ្នាមួយចំនួនរវាងយន្តហោះចម្លងតាមនៅចចជៀនិងJ-20ពិត ៕ដោយ:វាសនា

យន្តហោះJ-20ពិតរបស់ចិន