ទាហាន​រក្សា​សន្តិភាព​សហប្រជាជាតិ​២​នាក់​ស្លាប់​និង​១០​នាក់​រងរបួស​ក្នុង​ការវាយប្រហារ​នៅ​ប្រទេស​ម៉ាលី​

3130
ចែករម្លែក

​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​កងទ័ព​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន​២​នាក់​ត្រូវបាន​​សម្លាប់​និង​១០​នាក់​ផ្សេងទៀត​បាន​រងរបួស កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មេសា​ក្នុងអំឡុងពេល​វាយប្រហា​រ​មួយ​នៅ​ជំរំ​របស់​ពួកគេ នៅ​ប្រទេស​ម៉ាលី ភាគ​ឦសាន​។​

​ក្រុម​បេសកកម្ម​MINUSMA​របស់​អង្គការសហប្រជាជាតិ​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា កងទ័ព​រក្សា​សន្តិភាព​បាន​ស្ថិតក្រោម​ការបាញ់​ផ្លោង​កាំ​​ភ្លើង​ធំ​នៅពេល​យប់​ថ្ងៃ​ព្រហស្បតិ៍​។​ជំរំកងទ័ព​ថែរក្សា​សន្តិភា ដែល​ត្រូវបាន​វាយប្រហារ​នេះ ស្ថិតនៅ​ភូមិ​Aguelhok ភាគ​ឦសាន នៃ​ប្រទេស​នេះ ។​

​ប្រទេស​ម៉ាលី​គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​បេសកកម្ម​ក្នុងចំណោម​បេសកកម្ម​មាន​គ្រោះថ្នាក់​ខ្លាំង​របស់​អង្គការសហប្រជាជាតិ ដោយ​មាន​កងទ័ព​​រក្សា​សន្តិភាព​ជាង​១៥០ នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ឆ្នាំ​២០១៣ ។​

​ក្រុម​បេសកកម្ម​MINUSMA មាន​កងកម្លាំង​១២.៥០០​នាក់​នៅ​ប្រទេស​នេះ គាំទ្រ​ដោយ​កងទ័ព​បារាំង​ចំនួន​៤.០០០​នាក់​បន្ថែមទៀត ដែល​កំពុង​ធ្វើ​បេសកកម្ម​​ប្រឆាំង​ក្រុម​ជី​ហាដ​៕​ដោយ​៖​សុខា​/sn

​ពន្លឺ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​ស្ថិរភាព​នៅ​ប្រទេស​ម៉ាលី​នៅ​អាហ្វ្រិក​នេះ ត្រូវបាន​បំផ្លាញ​ដោយ​រដ្ឋប្រហារ សង្គ្រាមស៊ីវិល និង អំពើ​ភេរវកម្ម​អ៊ីស្លាម​និយម​