ទាហាន​រ៉ូ​បូត​ឃាតករ​សម្ងាត់ ដែល​អាច​បំផ្លាញ​មនុស្សជាតិ កំពុង​ត្រូវបាន​ផលិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​កូរ៉េខាងត្បូង​

1337
ចែករម្លែក

​ពួក​អ្នកជំនាញ​បច្ចេកវិជ្ជា AI បាន​ព្រមាន​ថា សាកលវិទ្យាល័យ​មួយ​នៅ​កូរ៉េខាងត្បូង​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​កងទ័ព​រ៉ូ​បូត ដែល​អាច​បំផ្លាញ​មនុស្សជាតិ​បាន​។​

​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ខាងលើ​បាន​អះអាងថា វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ទំនើប​កូរ៉េ (Kaist) កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ Hanwha Systems ដើម្បី​អភិវឌ្ឍ​បច្ចេកវិជ្ជា​នេះ​។​

​សាស្ត្រាចារ្យ​ជំនាញ​ខាង​បច្ចេកវិជ្ជា AI ឈានមុខ​ជាង ៥០ នាក់​មកពី ៣០ ប្រទេស​ផ្សេងៗ​គ្នា​បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ ដើម្បី​ធ្វើពហិការ​វិ​ទ្យ​ស្ថាន​មួយ​នេះ និង​បង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​ផែនការ AI របស់​វិទ្យាស្ថាន​នេះ​។​

​ដោយ​ហៅ​វា​ថា “​ប្រអប់ Pandora” (​សំដៅលើ​ប្រអប់​នៃ​បញ្ហា​រាប់មិនអស់​) អ្នកជំនាញ​ជឿថា មនុស្ស​យន្ត AI និង ការសម្លាប់​ដោយ​ស្វ័យប្រវត្តិ មិនគួរ​ប្រើ​ជា​អាវុធ​សង្គ្រាម​ទេ​។​

​ក្រុម​អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការបង្កើត​មនុស្ស​យន្ត AI សម្រាប់​គោលបំណង​ព្យាបាទ​ផ្សេងៗ ហើយ​អះអាងថា វា​អាច​នាំទៅរក​បដិវត្តន៍​ទី ៣ ក្នុង​សង្គ្រាម​៕ ដោយ៖ កញ្ញាដាលីស

អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការបង្កើត​មនុស្ស​យន្ត AI សម្រាប់​គោលបំណង​ព្យាបាទ​ផ្សេងៗ