ទាហាន​ស្រី​អាមេរិក​ថតរូប​ស្រើបស្រាល​ជាច្រើន​សន្លឹក យក​ស្ទីល​ពី​ជំនាន់​សង្គ្រាមលោកលើកទី​ពីរ​

1100
ចែករម្លែក

​ទាហាន​ម៉ា​រី​ន​អាម៉េរិក​ម្នាក់ ដែល​គេ​ស្គាល់​ថា “​កូនក្រមុំ​តុ​ក្ត​តា​ប្រយុទ្ធ​” បាន​ស្រាត​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ការថតរូប​សិច​ស៊ី ដែល​បំផុសគំនិត​ដោយ​កាត​ប៉ូ​ស្ទើរ​តាំងពី​ជំនាន់​សង្គ្រាមលោកលើកទី​២​។​

​ពលបាលត្រី​ឈ្មោះ រី​យ៉ាណា ខូ​ន​ន័​រ (Rianna Conner) ដែល​បម្រើការ​នៅ​កង​ម៉ា​រី​ន​អស់​រយៈពេល ៧ ឆ្នាំ​មុនពេល​ក្លាយជា​អតីតយុទ្ធជន បាន​ល្បីល្បាញ​នៅពេល​រូបថត​របស់​នាង​ក្នុង​ឈុត​ខោអាវ​ទ្រនាប់​រូប​ទង់ជាតិ​អាម៉េរិក បាន​លេចឡើង​នៅលើ Instagram​។ សព្វថ្ងៃ ទាហាន​ប្រែក្លាយជា​តារា​បង្ហាញ​ម៉ូត​រូបនេះ ដែល​កំពុង​សិក្សា​នៅ​សាលា​មួយ​ក្នុង​រដ្ឋ​ន័​រ​ដា​កូតា (North Dakota) សហរដ្ឋអាម៉េរិក មាន​អ្នកគាំទ្រ​ជាង ៤១៣.០០០ នាក់​។​

​សម្រាប់​ការថត​ថ្មីៗ​ចុងក្រោយ​បំផុត​របស់​នាង អ្នកគាំទ្រ​ត្រាំ​អាយុ ២៦ ឆ្នាំ​រូបនេះ​បាន​ថតរូប​សិច​ស៊ី​សម្រាប់​ជាង​ថតរូប​ឈ្មោះ រ៉ូបឺត អាល់​វ៉ា​រ៉ា​ដូ (Robert Alvarado) ដោយ​ស្លៀកពាក់​ចម្រុះ​ដូចជា​អាវ​ខ្លី​ចេញ​គល់​ដោះ​និង​ខោ​ទ្រនាប់​ជាដើម ដើម្បី​បង្កើត​រូបថត​សិច​ស៊ី​ស្រើបស្រាល ដើម្បី​កំដរ​ចំណី​ចក្ខុ​អ្នកគាំទ្រ​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស/Ha