ទាហាន​ស​ក្កិ​៣​ធ្វើ​ដែល​ទារុណកម្ម​លើ​សង្សារ ត្រូវ​តុលាការ​ឃុំខ្លួន​

1261
ចែករម្លែក
  • 21
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ ​ពេទ្យ​ទាហាន​ដែលមាន​ឋានន្តរ​ស័​ក្ដ​ជា​អនុសេនីយ៍ឯក (​ស័ក្តិ​៣) ដែល​ធ្វើ​ទារុណកម្ម​ទៅលើ​នារី​ជា​សង្សារ​របស់ខ្លួន​យក​ខ្សែ និង​កន្សែង​ចងដៃ ចងជើង ចងក ព្រមទាំង​ចាក់សោ​បង្ខាំង​នៅក្នុង​បន្ទប់​ជួល​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៧​ខែមីនា​។​

ជនសង្ស័យ​ឈ្មោះ អ៊ឹ​ក សំអាង

​ជនសង្ស័យ​ឈ្មោះ អ៊ឹ​ក សំអាង អាយុ​៣០​ឆ្នាំ មុខរបរ​ជា​ពេទ្យ​យោធា​ពាក់​ស័ក្តិ​៣ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​មាន​ស្រុកកំណើត នៅ​ឃុំ​រាម​អណ្តើក ស្រុក​គិរីវង្ស ខេត្តតាកែវ​បាន​ត្រូវ​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​និង​បង្ខាំង​មនុស្ស​ខុសច្បាប់​។​
​ចំណែក​នារី​រងគ្រោះ​ឈ្មោះ ស​.​យ អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ស្រុកកំណើត ស្រុក​ពញាឮ ខេត្តកណ្តាល​។​
​សម​ម​ត្ថ​កិច្ច​បាន​បញ្ជាក់ថា​នារី​រងគ្រោះ​ត្រូវបាន​ម្ចាស់​ផ្ទះជួល​ឃើញ ក៏បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​។ ភ្លាមៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ជួយ​រំដោះ​នារី​រងគ្រោះ​ទាន់ពេលវេលា និង​តាម​ចាប់វាយ​ខ្នោះ​បុរស​ជនសង្ស័យ​បាន​ភ្លាមៗ​ផងដែរ នៅ​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨៕​MN