ទាហាន​អង់គ្លេស​ត្រូវ​ដំរី​សម្លាប់​យ៉ាង​សាហាវ​អំឡុង​បេសកកម្ម​បង្ក្រាប​ការ​បរបាញ់​សត្វ​

1291
ចែករម្លែក

ទាហាន​ស្ម័គ្រចិត្ត​ជនជាតិ​អង់គ្លេស ម្នាក់​ដែលមាន​វ័យ​ទើបតែ ២៣​ឆ្នាំ​ត្រូវបាន​ដំរី​មួយ ក្បាល​សម្លាប់​យ៉ាង​សាហាវ​គួរឱ្យ​តក់ស្លុត​អំឡុងពេល​បំពេញបេសកកម្ម​ប្រឆាំង​ការ បរបាញ់​សត្វ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡាវី កាលពីពេល​ថ្មីៗ​នេះ​។​

​យោងតាម​សារព័ត៌មាន​បានឱ្យដឹង​ថា ខណៈពេល​ទាហាន​វ័យក្មេង​ឈ្មោះ ម៉ាត់​ស៊ូ ថា​ល​បូត (Mathew Talbot) មកពី​កងវរសេនាតូច​លេខ​១ នៃ​កងទ័ព​អង់គ្លេស​រូបនេះ រួមជាមួយ​មិត្ត​យុទ្ធជន​ម្នាក់ទៀត និង​ឧ​ទ្យា​នុ​រក្ស​អាហ្វ្រិក ប៉ុន្មាន​នាក់​ទៀត​កំពុង​ចុះ ល្បាត ស្រាប់តែ​ដំរី​យ៉ាង​ធំ​មួយ​ក្បាល​ស្ទុះ​ចេញពី​ស្មៅ​ខ្ពស់ៗ​ដេញ​វាយប្រហារ​ពួកគេ​។

​ពេលនោះ​ពួកគេ​បាន​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹងចុងសក់​។ ជា​សំណាងអាក្រក់​ជន​រង គ្រោះ​រត់​មិនទាន់​គេ​ក៏ត្រូវ​ដំរី​ព្រេច (​ពារ​នឹង​ក្បាល ជាន់​នឹង​ជើង ចាក់​នឹង​ភ្លុក​ដោយ​ពេញ កម្លាំង​) យ៉ាង​សាហាវ​។​

​ភ្លាមៗ​ឧ​ទ្យា​នុ​រក្ស​បាន​ផ្ទុះអាវុធ និង​ដុត​ផាវ​ដើម្បី​បង្អើល​ឱ្យ​ដំរី​រត់ចេញ​។​ប៉ុន្តែ​ទម្រាំ​តែ​ដំរី រត់ចេញ វា​យឺត​ពេល​ទៅ ហើយ ដោយ​ជនរងគ្រោះ​បាន​បាត់​បង់ជីវិត​នៅនឹងកន្លែង​បាត់ទៅហើយ​៕ ប្រែ​សម្រួលៈ ខុម

#