ទាហាន​អង់គ្លេស​នឹង​ទទួលបាន​ដ្រូ​ន​ប៉ុន​បាតដៃ​ដើម្បី​ឃ្លាំមើល​សត្រូវ​ក្នុង​សមរភូមិ​

673
ចែករម្លែក
  • 716
    Shares

​អ្វីៗ​នឹងមាន​ភាពងាយស្រួល​សម្រាប់​កងទ័ព​នៅ​ជួរមុខ ដោយសារតែ​ដ្រូ​ន​ប៉ុន​បាតដៃ ដែល​ផលិត​ដោយ​ក្រសួងការពារជាតិ​អង់គ្លេស​។​

​ផែនការ​របស់​កងទ័ព​អង់គ្លេស​នេះ​នឹង​បានឃើញ​ដ្រូ​ន​ដែលមាន​ទំហំ​តូច​ជាង​បាតដៃ​មនុស្ស​ចំនួន ២០០ គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅ​សមរភូមិ​ដើម្បី​ផ្តល់ឱ្យ​ទាហាន​នូវ​ការឃ្លាំមើល​នៅលើ​មេឃ​។​

​ដ្រូ​ន​តូចៗ​ឈ្មោះ Black Hornet ទាំងនេះ​អាច​ទទួលយក​កាតព្វកិច្ច​ឃ្លាំមើល​និង​ស៊ើបការណ៍​ដែល​គំរាមកំហែង​ដល់​អាយុជីវិត ដែល​បច្ចុប្បន្ន​ត្រូវបាន​អនុវត្ត​ដោយ​ទាហាន​។​

​ក្រសួង​កំពុង​វិនិយោគ​លើ​ប្រព័ន្ធ​ម៉ាស៊ីន​យន្ត​តម្លៃ ៨៧ លាន​ដុល្លារ​នេះ ដែល​នឹង​រាប់បញ្ចូល​ទាំង​ដ្រូ​ន​ដឹកជញ្ជូន​សម្ភារៈ​ផ្គត់ផ្គង់​ដល់​ទាហាន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

#