ទាហាន​អង់គ្លេស ដែលជា​គោលដៅ​របស់​យន្តហោះ​ដ្រូ​ន​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ការពារ​ដោយ​អាវុធ​រលក​វិទ្យុ​ថ្មី​

1050

​ទាហាន​អង់គ្លេស ដែលជា​គោលដៅ​របស់​យន្តហោះ​ដ្រូ​ន​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ត្រូវបាន​ការពារ​ដោយ​អាវុធ​ថ្មី ដែល​ប្រើ​រលក​វិទ្យុ​ដើម្បី​បាញ់​បំផ្លាញ​យន្តហោះ​ឥត​មនុស្ស​បើកបរ​នៅលើ​មេឃ​។

​យន្តហោះ​ដ្រូ​ន​រាប់សិប​គ្រឿង​ត្រូវបាន​បញ្ជូនមក​ហោះ​រំលង​លើ​មូលដ្ឋានទ័ព​របស់​អង់គ្លេស និង អាមេរិក ដែល​កំពុង​បំពេញបេសកកម្ម​សន្តិសុខ​ក្នុង​រដ្ឋធានី​កា​ប៊ុល ។​

​មកទល់​ឥឡូវនេះ យន្តហោះ​ដ្រូ​ន​ដែល​អាច​បញ្ជា​ទិញ​តាម​អន​ឡាញ​យ៉ាង​ងាយស្រួល​ទាំងនោះ ត្រូវបាន​ប្រើ​សម្រាប់តែ​យកការណ៍​លើ​ទាហាន​ប៉ុណ្ណោះ​។

​ប៉ុន្តែ​គេ​បារម្ភ​ថា យន្តហោះ​ទាំងនេះ​អាច​នឹងត្រូវ​យកមក​ដឹក​គ្រឿងផ្ទុះ ដែលជា​យុទ្ធវិធី​មួយ​ត្រូវបាន​ប្រើ​រួចមក​ហើយដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​អ៊ីរ៉ាក់​។​

​នៅពេល​ដ្រូ​ន​ត្រូវគេ​ប្រទះឃើញ​នៅលើ​មូលដ្ឋាន​កងទ័ព​ថ្មី​នៅ​ក្រុង​កា​ប៊ុល ពួកវា​ត្រូវបាន​បាញ់​ឱ្យ​ខូច​ដោយ​ទាហាន​អាមេរិក ដែល​ប្រើ​អាវុធ​ឈ្មោះ AR-15 Drone Defender ដែល​មើលទៅ​ដូចជា​កាំភ្លើង​វែង​ជាមួយ​ដង​អង់​តែ​ន​មួយ​នៅខាងមុខ និង​មាន​រយៈ​ចម្ងាយ​បាញ់​ប្រហែល ៤០០ ម៉ែត្រ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផូ​ល ម៉ា​ទីន នៃ​កងវរសេនាតូច​ទីមួយ​របស់​កងទ័ព​អៀរ​ឡង់ បាន​និយាយថា ប្រទះឃើញ​យន្តហោះ​ដ្រូ​ន ៦៨ គ្រឿងក្នុង​រយៈពេល ២ ឆ្នាំ​មកនេះ​ហោះ​រំលង​លើ​បរិវេណ​កងទ័ព​ក្នុង​ក្រុង​កា​ប៊ុល ជា​កន្លែង​ដែល​ទាហាន​អង់គ្លេស ១៥០ នាក់​កំពុង​ឈរជើង​។

​ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​តើ​ដ្រូ​ន​ទាំងនោះ​ត្រូវបាន​បញ្ជូនមក​ដោយ​ជន​ស៊ីវិល ឬ ជន​សកម្មប្រយុទ្ធ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

អាវុធ​ឈ្មោះ AR-15 Drone Defender អាច​បាញ់​ដ្រូ​ន​ឱ្យ​ខូច ដល់​រយៈ​ចម្ងាយ​ប្រហែល ៤០០ ម៉ែត្រ