ទាហាន​អង្គការ​ណា​តូ ត្រូវបាន​សម្លាប់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2885
ចែករម្លែក

អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បានសម្លាប់​ទាហាន​បរទេស​របស់​អង្គការ​ណា​តូ​ចំនួន​៣​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ខាងកើត​។​ជនរងគ្រោះ​ដែល​សញ្ជាតិ​របស់គេ​មិន​​ត្រូវបាន​បញ្ចេញ បាន​កំពុង​ល្បាត​ជាមួយ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅពេល​ឧបទ្ទវហេតុ​កើតឡើង​។​

​ក្នុងការ​បំផ្ទុះ​នៅ​ក្រុង​ចារី​កា នៃ​ខេត្ត​ផា​វ៉ាន​នេះ​ទាហាន​អាមេរិក​ម្នាក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​២​នាក់​បាន​រងរបួស​។​

​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​។​

​ឧ​ត្ត​ម​សេនីយ៍​ទ័ព​អាមេរិក លោក​ច​ន នី​កូ​ល​សាន់ បាន​និយាយថា​” ការ​បូ​ជ្ញា​របស់គេ​នឹង​ស្ថិតនៅក្នុង​បេះដូង​និង​ប្រវត្តិសាស្ត្រ ហើយ​វា​កាន់តែ​ពង្រឹង​ការតាំង​ចិត្ត​របស់​​យើង​”​។​

​កាលពី​ខែ​មុន ទាហាន​អាមេរិក​ម្នាក់​ត្រូវបាន​សម្លាប់​និង​២​នាក់​ទៀត​របួស​នៅក្នុង​ការវាយប្រហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ខាងត្បូង​។​

​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ឆ្លងកាត់​រយៈកាល​បង្ហូរឈាម​បំផុត​មួយ​ចាប់តាំងពី​ឆ្នាំ​២០១៤​។​កងកម្លាំង​អង្គការ​ណា​តូ​ដឹកនាំ​ដោយ​អាមេរិក ដែល​រួមមាន​ទាហាន​មកពី​៤១​ប្រទេស​​បាន​ដក​ទា​ហា​នា​ភាគច្រើន​របស់ខ្លួន​ចេញ​ក្រោយ​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​របស់ខ្លួន​នៅ​អ​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំ​២០១៤​។​ទោះជា​យ៉ាងណា ទាហាន​១៦.០០០​នាក់​បន្ត​ស្ថិត​​នៅ​សម្រាប់​ការហ្វឹកហាត់​និង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​៕​ដោយ​៖​វាសនា​

ជនបំផ្ទុះគ្រាប់បែកសម្លាប់ទាហានណាតូ៣នាក់ ពេលពួកគេកំពុងល្បាតជាមួយកងកម្លាំងក្នុងស្រុកកាលពីថ្ងៃអាទិត្យ