ទាហាន​អាមេរិក​ទទួល​ការវះកាត់​ប្តូរ​លិង្គ និង ពងស្វាស​ដំបូង​បំផុត​លើ​ពិភពលោក​

1039
ចែករម្លែក
  • 60
    Shares

​ក្រុម​វេជ្ជបណ្ឌិត​អាមេរិក​មួយក្រុម​បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​ប្តូរ​លិង្គ​និង​ពងស្វាស​ទាំងស្រុង​ដំបូង​បំផុត​លើ​ពិភពលោក​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​អង្គារ ទី​២៤ មេសា​នេះ​។​

​ក្រុមគ្រូពេទ្យ​វះកាត់​នៅ​សាកលវិទ្យាល័យ​ចនស៍​ហប់​ឃី​ន ក្នុង​ទីក្រុង​ប​ល​ធី​ម័​រ រដ្ឋ​ម៉ា​រី​លែ​ន បានធ្វើការ​វះកាត់​លើ​ទាហាន​ម្នាក់ ដែល​រងរបួស​ដោយសា​រ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ក្រុមគ្រូពេទ្យ​បាន​ប្រើ​លិង្គ ពងស្វាស និង ផ្នែក​ខ្លះ​នៃ​ក្បាលពោះ ដែល​បានមកពី​អ្នក​បរិច្ចាគ​ម្នាក់​។​

​ពួក​គ្រូពេទ្យ​និយាយថា ទាហាន​រូបនេះ​នឹង​អាច​ប្រើប្រាស់​មុខងារ​ផ្លូវភេទ​ឡើងវិញ​បាន ដែល​នេះ​មិនអាច​ទៅរួច​ទេ​ជាមួយ​ការជួសជុល​លិង្គ​ខូច​របស់គាត់​នោះ​។​

​ក្រុមគ្រូពេទ្យ​វះកាត់​ដែលមាន​គ្នា​ចំនួន ១១ នាក់​នេះ បានធ្វើការ​វះកាត់​រយៈ​ពេល ១៤ ម៉ោង​កាលពី​ថ្ងៃទី ២៦ មីនា​។​

​នេះ​គឺជា​ការវះកាត់​លើកដំបូង​លើ​អតីតយុទ្ធជន​ជើងចាស់ ដែល​រងរបួស​ពេល​កំពុង​បំពេញ​កាតព្វកិច្ច និង ជា​លើកដំបូង​ដែល​វះកាត់​ប្តូរ​លិង្គ​និង​ពងស្វាស​ទាំងស្រុង ព្រមទាំង​តំបន់​ខ្លះ​នៅ​ជុំវិញ​ពោះ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមគ្រូពេទ្យ​វះកាត់​នៅ​សាកលវិទ្យាល័យ​ចនស៍​ហប់​ឃី​ន ក្នុង​ទីក្រុង​ប​ល​ធី​ម័​រ រដ្ឋ​ម៉ា​រី​លែ​ន បានធ្វើការ​វះកាត់​លើ​ទាហាន​ម្នាក់ ដែល​រងរបួស​ដោយសា​រ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន