ទាហាន​អាម៉េរិក​២​នាក់​ត្រូវបាន​សម្លាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

205
ចែករម្លែក

​អង្គការ​NATO​បានប្រកាសថា ទាហាន​អាម៉េរិក​២​នាក​ត្រូវបាន​សម្លាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​ទី​២១​សីហា​ស្របពេល​ដែល​កិច្ច​ពិភាក្សា​រវាង​សហរដ្ឋ​អាម៉េរិក​និង​ក្រុម​​តា​លី​បង់​គ្រោង​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​ប្រទេស​កាតា ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​ស្វែងរក​ផ្លូវ​ចេញ​ពី​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាម៉េរិក​នេះ​។​

​ក្រុមគាំទ្រ​ដំណោះស្រាយ​( Resolute Support) ដែល​ជា​បេសកកម្ម​របស់​អង្គការ​NATO​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានបាន​និយាយ​នៅក្នុង​​សេចក្តីថ្លែងការណ៍​មួយ​ថា អត្តសញ្ញាណ​របស់​ទាហាន​អាម៉េរិក​២​នេះ​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុងពេល​បំពេញ​ភារកិច្ច​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យ​ដឹង​នោះ​ទេ ។​

​ការស្លាប់​ទាំងនេះ នាំឱ្យ​មាន​ចំនួន​ទាហាន​អាម៉េរិក​ចំនួន​១៤​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុងពេល​បំពេញ​ភារកិច្ច​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ឆ្នាំនេះ​។​

​លោក Zalmay Khalilzad អ្នកចរចា​ជាន់ខ្ពស់​អាម៉េរិក​អំពី​អា​ហ្វ​ហ្គានី​ស្ថាន បាន​ទៅ​កាន់​ទីក្រុង​Doha ប្រទេស​កាតា និង​បាន​និយាយថា​លោក​បាន​ត្រៀម​ខ្លួន​ដើម្បី​បញ្ចប់​​ការចរចា​សន្តិភាព​ជា​មួយក្រុម​តា​លី​បង់​៕​ដោយ​៖​សុខា​/sn

លោក Zalmay Khalilzad ជា​អ្នកចរចា​ជាន់ខ្ពស់​អាម៉េរិក សម្រាប់​ការចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន​ជាមួយ​ក្រុមតា​លីបង់​

#