ទាហាន​ឥណ្ឌូនេស៊ី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដែល​សម្លាប់​ក្រុមកម្មករ​សំណង់​

1740
ចែករម្លែក

ទាហានឥណ្ឌូណេស៊ីនៅថ្ងៃពុធទី៥ខែធ្នូបានតាមប្រមាញ់ក្រុមឧទ្ទាមដែលសង្ស័យថាបានសម្លាប់ក្រុមកម្មករសំណង់មួយក្រុមនៅខេត្តប៉ាពួរកាលពីថ្ងៃអង្គារខណៈដែល ការរាយការណ៍ពីអ្នកឃើញហេតុការណ៍ បានពណ៌នាអំពីការសម្លាប់រង្គាល។

ការរាយការណ៍របស់អ្នកនៅរស់បានរៀបរាប់លម្អិតអំពីការសម្លាប់មនុស្សយ៉ាងតិច១៩នាក់ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះដោយក្រុមឧទ្ទាមផ្តាច់ខ្លួន។

ទាហានប្រហែល១៥០នាក់ បានកំពុងធ្វើប្រតិបត្តិការរបស់ពួកគេ នៅតំបន់អ៊ិនឌូហ្កា នៅក្នុងខេត្តខាងលើ ជាទីដែលក្រុមកម្មករនៃក្រុមហ៊ុនសំណង់Istaka Karya ដែលគ្រប់គ្រងដោយរដ្ឋ បានកំពុងកសាងស្ពាននិងផ្លូវ ។

អ្នកនាំពាក្យយោធាខេត្តនេះ បាននិយាយថា ” យើងបានបន្តជម្លៀសក្រុមជនរងគ្រោះបន្ថែមទៀតនិងតាមរកចាប់ខ្លួនពួកអ្នកវាយប្រហារ”។

នៅថ្ងៃពុធទី៥ខែវិច្ឆិកានេះ កងទ័ពបានទទួលបានការរាយការណ៍ពីអ្នកនៅរស់ម្នាក់ដែលបាននិយាយថាមានក្រុមឧទ្ទាមប្រហែល៥០នាក់បានចូលទៅកន្លែងស្នាក់នៅរបស់ក្រុមកម្មករសំណង់ហើយបានចាប់កម្មករច្រើននាក់ទៅជាមួយ។ មួយថ្ងៃក្រោយមកក្រុមឧទ្ទាមបានបាញ់សម្លាប់កម្មករមួយក្រុម នៅពេលដែលកម្មករមួយចំនួន បានព្យាយាមរត់គេចខ្លួន។

ពួកអ្នកដែលបានរត់គេចខ្លួនរួច បាននិយាយថា កម្មករយ៉ាងតិចណាស់ចំនួន១៩នាក់ត្រូវបានសម្លាប់៕ដោយ៖សុខា/SN

ទាហានឥណ្ឌូនេស៊ី រៀបចំក្តារមឈូសដើម្បីដាក់សាកសពកម្មករសំណង់ដែលត្រូវបានបាញ់សម្លាប់

#