ទាហាន​២​នាក់ ត្រូវបាន​បាញ់សម្លាប់​នៅ​តំបន់​ភាគ​ខា​ត្បូង​នៃ​ប្រទេស​ថៃ​

870

ក្រុមមន្រ្តីបាននិយាយនៅថ្ងៃពុធទី១២ខែកញ្ញាថា ទាហាន២នាក់ត្រូវបានបាញ់សម្លាប់ និង៤នាក់ផេ្សងទៀតបានរងរបួសក្នុងការស្ទាក់វាយប្រហារដោយក្រុមជនសកម្មប្រយុទ្ធនៅតំ​បន់ភាគខាត្បូងនៃប្រទេសថៃ។

តំបន់ភាគខាងត្បូងដែលជាប់ព្រំដែនប្រទេសម៉ាឡេស៊ីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងនៃក្រុមឧទ្ទាមកម្រិតទាបប៉ុន្តែមានឈ្លបវាយប្រហារបង្ហូរឈាមអស់រយៈពេលជាងមួយទសវត្សរ៍ដោយពួកសកម្មប្រយុទ្ធជនជាតិអ៊ីស្លាមភាគតិចប្រឆាំងរដ្ឋាភិបាលថៃដើម្បីឱ្យមានតំបន់ស្វ័យភាពកាន់ធំជាងមុន។

ទាហានទាំង២នាក់នេះ ត្រូវបានបាញ់សម្លាប់នៅខេត្តផាត់តានី(Pattani )ភាគខាត្បូងនៃប្រទេសនេះកាលពីថ្ងៃអង្គារ ខណៈដែល ពួកគេបានកំពុងជិះម៉ូតូល្បាតនៅក្នុងស្រុកNongchikក្នុងខេត្តនេះ៕ដោយ:សុខា/sn

ទាហានទាំង២នាក់នេះ ត្រូវបានបាញ់សម្លាប់ ខណៈដែលកំពុងជិះម៉ូតូល្បាត