ទាំងនេះ​សុទ្ធតែ​ស្នាដៃ​បំផ្លាញ​បង្កឡើង​ដោយសារ​មនុស្ស​

469
ចែករម្លែក

មាន​ពាក្យ​មួយ​ឃ្លា​ពោលថា “​បើ​អ្នក​បំផ្លាញ​ធម្មជាតិ​ទីបំផុត​ធម្មជាតិ​នឹង បំផ្លាញ​អ្នក​វិញ​” ។ ពាក្យ​នេះ ពិតជា​ត្រឹមត្រូវ​ណាស់ ហើយ​ប្រសិនបើ​ការ បំផ្លាញ​មិន ត្រូវបាន​ទប់ស្កាត់​ទេនោះ ពិភពលោក​ទាំងមូល​អាច​នឹង​ឈានដល់​ថ្ងៃ​អវសាន​នៅ​ថ្ងៃ​ណាមួយ ដូច​ទ្រឹស្តី​មួយចំនួន​ដែល​បាន ព្យាករ​កន្លងមក​ជាក់​ជាមិនខាន ។​

​តួយ៉ាង​យោងតាម​ស្ថិតិ​បង្ហាញ​គួរ ឱ្យ​ភ្ញាក់ផ្អើល​ថា​មាន​សត្វ​សមុទ្រ​រហូតដល់ ទៅ​ប្រមាណ ១០០.០០០​ក្បាល​ងាប់​ក្នុង​មួយ ឆ្នាំៗ​ដោយសារតែ​វ័ណ្ឌ​នឹង​សំរាម​ប្លា​ស្ទិ​ក​។​
​ ​
​ជា​អកុសល អ្វីដែល​មនុស្ស​បង្ក ឡើង​មិន​ត្រឹមតែ​ប៉ះពាល់​លើ​ជីវិត​សត្វ ប៉ុណ្ណោះ​ទេ​សូម្បីតែ​មនុស្ស ខ្លួនឯង​ក៏​រង​ផលប៉ះពាល់​ខ្លាំង​ដែរ ។ ជាក់ស្តែង រូបភាព​ទាំងនេះ​បង្ហាញ​ពី​ការបំពុល​បរិយាកាស ធ្ងន់ធ្ងរ​ដែល​មនុស្ស​ត្រូវ​ពាក់​ម៉ាស់​ពេល​ចេញទៅ​ក្រៅ ដើម្បី​កុំឱ្យ​ស្រូប​ខ្យល់ពុល​ចូលទៅក្នុង​ខ្លួន​ដែល អាច​បង្ក​ទៅជា​ជំងឺ​ផ្លូវដង្ហើម ។​

​ដូចនេះ​មនុស្ស​គួរតែ​ពិចារណា​ឡើង វិញ​ចំពោះ​ចំណុច​នេះហើយ​រួមគ្នា​ជួយ​ថែរក្សា​បរិស្ថាន​ស្អាត ដើម្បី​យើងទាំងអស់គ្នា ៕​

#