ទាំងនេះ​អាហារ​បំប៉ន​អារម្មណ៍​ផ្លូវភេទ​ស្ត្រី​ឱ្យ​ពុះកញ្ជ្រោល​

2558
ចែករម្លែក
  • 2
    Shares

​សព្វថ្ងៃ​បញ្ហា​រឿង​លើ​គ្រែ​បាន កើនឡើង​គួរឱ្យកត់សម្គាល់​ជាពិសេស គឺ​ការបាត់បង់​ចំណង់ ផ្លូវភេទ​តែម្តង ដែល​វា​ងាយ​នឹងធ្វើ​ឱ្យ​ជីវិត​គ្រួសារ​អ្នក​ឆាប់​រង្គោះរង្គើ ឬ​បាក់បែក​បាន​យ៉ាង​ងាយ ។​
​ ​
​ខណៈពេលដែល​មនុស្ស​ស្រី បដិសេធ​មិន​ព្រម​រួមភេទ ឬ​ព្រមទាំង​មិន​ចង់​ច្បាស់​ណាស់ ភាគី​ខាង​បុរស​ក៏​នឹង អស់​អារម្មណ៍​ជាមួយ​អ្នក​ដែរ ហើយ​ជួនកាល​គេ​នឹង​ខឹង​ហើយ​ទៅ រក​សេវា​ខាងក្រៅ​ក៏មាន ។ ទាំងប្រុស​និង​ទាំងស្រី សុទ្ធតែ​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ដូចគ្នា​។​
​ ​
​មនុស្ស​មួយចំនួន​បង្ខំចិត្ត​ប្រើ ប្រាស់​ថ្នាំសម្រើប​ដើម្បី​បំពេញចិត្ត​ដៃគូ​ដោយ​មិន​គិត​អំពី​ផលវិបាក ជាច្រើន ដែល​បណ្តាលមកពី​ការ​ញ៉ាំ​ថ្នាំ​ទាំង​នោះឡើយ ។​

​ថ្ងៃនេះ​អ្នក​ពិតជា​សំណាង ហើយ ពីព្រោះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​អំពី ចំណីអាហារ​ទាំង​៥ ប្រភេទ​ដែល​អាច ដាស់​អារម្មណ៍​មនុស្ស​ស្រី​ឱ្យ​ពុះ​កញ្ជោ​ល លើ​រឿង​លើ​គ្រែ​វិញ​បាន ហើយ​មិន ប៉ះពាល់​សុខភាព​ទៀតផង ។​
​ ​
​ស្ពៃ​ស្ពី​ណា​ច​
​ស្ពៃ​ប្រភេទ​នេះ​អាចជួយ​ឱ្យ​អ្នក មាន​អារម្មណ៍​រំភើប​រីករាយ​និង​បង្កើន​ចរន្តឈាម​រត់​ទៅកាន់ ប្រដាប់​ភេទស្ត្រី ដែល​វា​ដូច​ទៅនឹង​ប្រសិទ្ធភាព​នៃ​ថ្នាំ សម្រើប​ដែរ ។ ស្ពៃ​ស្ពី​ណា​ច​ជួយ​ឱ្យ​អ្នក ឆាប់​ដល់​ចំណុចកំពូល​ហើយ​ស្រៀ​ប ស្រើប​ជាមួយ​ដៃគូ​របស់​អ្នក ។​
​ ​
ស្រាក្រហម
​ស្រាក្រហម​មួយ​ពែង​អាច​បង្កើន កាមតណ្ហា​របស់​អ្នក​បាន ។ ទោះបីជា​យ៉ាងណា​អ្នក​មិនគួរ​ផឹក វា​ច្រើនពេក នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ខូច សុខភាព​និង​រឹតតែ​បាត់បង់​ចំណង់​ទៅ វិញ​នោះទេ ។​
​ ​
​សាច់​ក្រហម​និង​ថ្លើម​សត្វ​
​ពេលខ្លះ​ចំណង់​ផ្លួ​វ​ភេទ​ចុះ ខ្សោយ​អាច​បណ្តាលមកពី​កង្វះ​ជាតិ​ដែក​ដូច្នេះ​ការទទួល​ទាន​ថ្លើម សត្វ​សាច់ ក្រហម​ស្រស់​និង​បន្លែ​ពណ៌​បៃតង​ដែល សំបូរ​ជាតិ​ដែក​ពិតជា​អាច​ដោះស្រាយ បញ្ហា​នេះ​បាន​យ៉ាង​ងាយ ។​
​ ​
ខ្លាញ់ត្រី​
​ខ្លាញ់ត្រី​ដូចជា​ពពួក​ត្រី​សាល ម៉ុង​ត្រី​សា​ឌី​ន​និង​ត្រី​ធូ​ណា​សម្បូរ អូ​មេ​ហ្កា​បី​ដែលជា​សារធាតុ បង្កើន dopa mine នៅក្នុង​ខួរក្បាល ។ វា​ជួយ​សម្រួល សរសៃវិញ្ញាណ​បង្កើន​ចរន្តឈាម​រត់ និង​លើកកម្ពស់​ចំណង់​លើ​គ្រែ ។​
​ ​
​សូកូឡា​
​អ្នកខ្សោយ​ផ្លូវភេទ​គួរតែ ឧស្សាហ៍​សូកូឡា ៕ ដោយ​: health.com.kh​