ទាំង​បង​ទាំង​ប្អូន ព្រះអង្គម្ចាស់​ម៉ាឡេស៊ី រៀបការ​ជាមួយ​ស្ត្រី​អឺរ៉ុប​

285
ចែករម្លែក

​ព្រះអង្គម្ចាស់​រជ្ជទាយាទ​រដ្ឋកេឡា​ន់​តាន់ របស់​ម៉ាឡេស៊ី ព្រះអង្គម្ចាស់ តេង​គូ មូហា​ម៉ាត ហ្វាយ ប៉េ​ត្រា​(Tengku Muhammad Faiz Petra)​បាន​រៀប​អភិសេក​ជាមួយ​នារី​ស៊ុយអែត​​ នាង​សូ​ហ្វី ល្វីស ចូហាន​សុន អាយុ​៣៣​ឆ្នាំ កាល​ថ្ងៃ​១៩​មេសា​។​ពិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីក្រុង កូតា បា​រូ នៃ​រដ្ឋកេឡា​ន់​តាន់​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ ប៊ែរ​ណា​ម៉ា អាពាហ៍ពិពាហ៍​នេះ​ត្រូវបាន​ធ្វើ​ជា​អធិបតី​ដោយ​ចៅក្រម​នៅ​តុលាការ​អ៊ីស្លាម ហើយ​ការ​ទទួលភ្ញៀវ​ត្រូវបាន​ធ្វើ​តាម​ក្រោយ​ក្រោម​​ការចូលរួម​ពី​ភ្ញៀវ​ប្រមាណ​៣០០​នាក់​។​

​សារព័ត៌មាន​ម៉ាឡេស៊ី បាន​និយាយថា​ គូស្នេហ៍​នេះ​បាន​ស្គាល់​គ្នាតាំង​ពី​ព្រះអង្គម្ចាស់ តេង​គូ មូហា​ម៉ាត ហ្វាយ ព្រះជន្ម​៤៥​វស្សា ជា​និស្សិត​នៅ​បរទេស​។​

​តេង​គូ មូហា​ម៉ាត ហ្វាយ ជា​ព្រះអនុជ​(​ប្អូនប្រុស​)​របស់​ស្តេច​ស៊ុល​តង់ មូហា​ម៉ាត ទី​៥​នៃ​រដ្ឋកេឡា​ន់​តាន់ ដែល​បាន​ដាក់​រាជ្យ​ពី​ស្តេច​ម៉ាឡេស៊ី​ដោយ​មិន​រំពឹង​ទុក​ជាមុន​កាលពី​ថ្ងៃ​៦​មករា ក្រោយ​គ្រងរាជ្យ​បានតែ​២​ឆ្នាំ ដើម្បី​ទៅ​រៀប​អភិសេក​ជាមួយ​បវរកញ្ញា​រុស្ស៊ី​៕​ដោយ​៖​វាសនា​/Ha

មង្គលការ​នេះ​មាន​ការចូលរួម​ពី​ភ្ញៀវ​ប្រមាណ​៣០០​នាក់ និង​បាន​ការអនុញ្ញាត​ពី​តុលាការ​អ៊ីស្លាម​ខាង​អាពាហ៍ពិពាហ៍​