ប្រជាជនហ្វីលីពីនកាលពីថ្ងៃអាទិត្យទី១៥កក្កដា បានអបអរសប្បាយខណៈពួកគេមើលវីរបុសមែននី ប៉ាកគីអៅ ផ្តួល លូកាស ម៉ាតធីសសេ នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់លើមធ្យមប្រចាំស្ថាប័នWBAនៅទីក្រុងកូឡា ឡាំពួរ។
នៅសួនសាធារណៈក្នុងរដ្ឋធានីម៉ានីល មនុស្សរាប់រយនាក់បានស្រែកអបអរប៉ាកគីអៅនិងហ៊ោរគ្រប់ពេលដែលវីរបុរសរបស់គេផ្តួលម៉ាតធីសសេ។
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែតេ ដែលបានកក់កៅអីនៅជាប់នឹងសង្វៀន បានអបអរប៉ាកគីអៅ អាយុ៣៩ឆ្នាំចំពោះការនាំមកមោទនភាពជូនប្រទេសជាតិ។លោកបានប្រាប់អ្នកយកព័ត៌មាននៅក្រុងកូឡាឡាំពួរថា ប៉ាគីអៅឥឡូវគួរចូលនិវត្តន៍និងរីករាយជីវិតដោយសារគាត់មានលុយច្រើនណាស់។
នៅក្រុងម៉ានីល អ្នកគាំទ្រអបអរជ័យជម្នះនេះ។
ចាសុន ឡាឌីកា បុគ្គលិកសន្តិសុខម្នាក់បាននិយាយថា”ខ្ញុំសប្បាយរីករាយណាស់…ជ័យជម្នះរបស់គាត់ជាជ័យជម្នះរបស់រាល់គ្នា។ជ័យជម្នះដោយការវាយផ្តួលរបស់ប៉ាកគីអៅជាដំណើរវែងឆ្ងាយមួយ។គាត់នៅតែប្រកួត គាត់នៅតែមានអ្វីដែលមាន”។
អ្នកប្រដាល់ប្រើកណ្តាប់ដៃឆ្វេងនេះ បានផ្តួលម៉ាតធីសសេសនៅទឹកទី៣ ទី៥ និងទី៧។
វាជាការឡើងប្រកួតលើកដំបូងសំរាប់ប៉ាគីអៅ ចាប់តាំងពីវាយចាញ់ពិន្ទុះអ្នកប្រដាល់អូស្រ្តាលី ជេហ្វ ហន កាលពីឆ្នាំមុន។
លោកឌុយទែតេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”អ្នកអាចធ្វើវាបានជាថ្មី អ្នកមិនត្រឹមតែជាមន្រ្តីរដ្ឋការ តែជាកំពូលអ្នកប្រដាល់គ្រប់សម័យកាល”។
កាលពីឆ្នាំមុន លោកឌុយទែតេ បាននិយាយថាលោកចង់អោយប៉ាគីអៅ ដែលជាសមាជិកព្រឹទ្ធសភាក្លាយជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន។ការបោះឆ្នោតប្រធានាធិបតីបន្ទាប់ត្រូវធ្វើនៅឆ្នាំ២០២២៕ដោយ៖វាសនា
ប៉ាកគីអៅ (ឈ្នះ៦០ ចាញ់៧) ដណ្តើមបានតំណែងជើងឯកពិភពលោកមកពីម៉ាតធីសសេ(ឈ្នះ៣៩ ចាញ់៥) ដែលបានឡើងការពារតំណែងជើងឯក។អ្នកប្រដាល់ប្រើកណ្តាប់ដៃឆ្វេងនេះ បានផ្តួលម៉ាតធីសសេសនៅទឹកទី៣ ទី៥ និងទី៧