ទាំង​ព្រឹក​ព្រលឹម​ ! ប្រេី​កម្លាំង​រាប់​សិប​នាក់​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​១៧​នាក់ នៅ​ខណ្ឌឫស្សីកែវ

518
ចែករម្លែក
  • 411
    Shares

ដោយ​:​ឆាយា​នាថ/​ភ្នំពេញ ​៖ ​នគរបាល​ខណ្ឌឫស្សីកែវ ប្រើ​កម្លាំង​រាប់សិប​នាក់ ដើ​ម្បី​បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​មួយ​សម្បុក​ធំ ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​សរុប​បាន​ចំនួន​១៧​នាក់ ។

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥ ខែមករា នេះ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុង​ក្រុម​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។

​លោក គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បញ្ជាក់ថា សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​១៧​កញ្ចប់ ទាំង​កញ្ចប់​ថង់​ធំ​ល្មម និង​ថង់​តូច កាំភ្លើង​ប្រើ​ហ្គ្រា​ស​១​ដើម ទូរ​ហ្គេម​២​គ្រឿង និង​ម៉ូតូ​៤​គ្រឿង​។​

​លោក គល់ យី បន្តថា ក្រោយ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ទាំងអស់ និង​វត្ថុតាង​ពាក់ព័ន្ធ​ទាំងឡាយ ត្រូវបាន​បញ្ជូនទៅ​បន្ត​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ ក្នុង​ការកសាង​សំណុំរឿង បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕​B/