ទា​ទាំងនេះ​មាន​ក្បាល​ជាប់​គ្នា​?

836

​កន្លងមក​ករណី​ទារក​មនុស្ស​កើតមក​មាន​ក្បាល​ជាប់​គ្នា​មាន​ច្រើន​ជា​ហូរហែ ហើយ​វា​ស្ទើរតែ​ក្លាយ ជា​រឿង​ធម្មតា​ទៅហើយ​។ ប៉ុន្តែ​ពេល​និយាយ​ដល់​សត្វ​ទា យើង​ពិតជា​មិនដែល​ឮ​ពួកវា​មាន ក្បាល​ជាប់​គ្នា​ឡើយ​។ ចុះ​ទា​ទាំងនេះ​វិញ​យ៉ាងម៉េច​ដែរ​? តើ​ពួកវា​ពិត​ជាមាន​ក្បាល​ជាប់​គ្នា​?

​ចម្លើយ​គឺ​អត់​ទេ​។ តាមពិត​ទា​ទាំងពីរ​ក្បាល​នេះ​គ្រាន់តែ​ហែល​សំដៅទៅ​រកគ្នា​ក្នុង​ទី​ដ៏​កៀក​ប៉ុណ្ណោះ ហើយ​បង្កើតបានជា​ផ្ទាំងទស្សនីយភាព​បំភាន់​ភ្នែក​ដ៏​ចម្លែក​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ផ្ទាំងទស្សនីយភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ ថត​បាន​ដោយ​អ្នក​ថតរូប​ជនជាតិ​ប្រេ​ស៊ី​ល ម្នាក់​ឈ្មោះ អៃ​ស៍ ហ្គា​ត​ន័​រ (Aisse Gaertner) មកពី​ទីក្រុង​រី​អូ ដេ ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ថត​បាន​នៅ ដែនជម្រកសត្វព្រៃ Reserva Ecologia de Guapiaco ក្នុងប្រទេស​នេះ​កាលពី​ខែតុលា ឆ្នាំមុន​៕ ប្រែ​សម្រួល​: ខុម