ទិញ​ប៉ះ​រថយន្ត​គេ​ឆបោក​យកមក​លក់ ត្រូវ​ម្ចាស់​ដើម​ប្ដឹង​យក​វិញ ឯ​អ្នកលក់​រត់គេច​៤​ឆ្នាំ​ឃើញ​មុខ​ចាប់​ជាប់​

1084
ចែករម្លែក

ដោយ​៖ ចាន់តូ / ភ្នំពេញ​៖ ករណី​ឆបោក​រថយន្ត​តាំងពី​ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុង​បរិវេណ​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន ផ្លូវ​៥៩៨ ក្រុមទី​០៨ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ លុះ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៧ ខែមីនា​ឆ្នាំ ២០១៨ ជនរងគ្រោះ​បាន​ឃាត់​ជនសង្ស័យ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៥ ក្រុម​០៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ទិញ​រថយន្ត​ពី​ជនសង្ស័យ ឈ្មោះ ខន ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣០២​ឃ ផ្លូវលំ ក្រុមទី​០៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រ​មុខរបរ​លក់ដូរ បាន​ទិញ​រថយន្ត​ក្នុង​តំលៃ ១៣.៥០០ ដុល្លារ (​មួយ​ម៉ឺន​បី​ពាន់​ប្រាំ​រយ​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

​ជនសង្ស័យ​ឈ្មោះ សេង សូរិយា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​។

តាម​ប្រភពពី​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៤ ជនសង្ស័យ​ខាងលើ ក្នុងចំណោម​បក្ខពួក​២​នាក់ បាន​យក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ មក​លក់​ឲ្យ​ជនរងគ្រោះ​ខាងលើ ក្នុងតម្លៃ ១៣.៥០០​ដុល្លារ (​មួយ​ម៉ឺន​បី​ពាន់​ប្រាំ​រយ​ដុល្លារ​) លុះ​ក្រោយមក មិន​ចាំ​ថ្ងៃខែ​ឆ្នាំ ម្ចាស់​ដើម​រថយន្ត​បាន​រកឃើញ​រថយន្តរ​បស់​ខ្លួន ដែល​ជនសង្ស័យ​ឆបោក​យកមក​លក់​បន្ត ទើប​ប្តឹងទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ឲ្យ​ឃាត់​រថយន្ត​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយមក​បាន​ដោះស្រាយ​ចប់ ប្រគល់​រថយន្ដ​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ​បានគេច​រត់​ខ្លួន​បាត់ លុះ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ជនរងគ្រោះ​ដែល​ទិញ​រថយន្ត ប្រទះឃើញ​ជនសង្ស័យ​ខាងលើ ក្នុងចំណោម​បក្ខពួក​២​នាក់ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។

​ក្រោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឆបោក​រថយន្ត​យកមក​លក់ បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការ​ខណ្ឌឫស្សីកែវ ចាត់ការ​បន្ត​តាម​នីតិវិធី​៕L​