ទិញ​វា​ភ្លាម​មិនដឹង​ទេ​! សន្លប់​ឈឹង បន្ទាប់ពី​ធ្វើឱ្យ​បែក​កងដៃ​គុជ​ដ៏​ថ្លៃ​

1892
ចែករម្លែក

​អ្នកទេសចរ​ចិន​ម្នាក់​បាន​សន្លប់​បាត់ស្មារតី​ក្នុង​ដៃ​អ្នក​ឈរ​ក្បែរ​នោះ បន្ទាប់ពី​ពាក់​ល៎ និង ធ្វើឱ្យ​បែក​កងដៃ​គុជ​ដ៏​ថ្លៃ​ក្នុង​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន​ភាគ​និរតី កាលពី​ថ្ងៃ​អង្គារ​ទី ២៧ មិថុនា​។

ស្ត្រី​នោះបាន​ដួលសន្លប់​ភ្លាម បន្ទាប់ពី​ដឹងថា​កងដៃ​គុជ​នោះ​មានតម្លៃ ៣០០.០០០ យ័ន (៤៤.១០០ ដុល្លារ​)​។

អ្នកទេសចរ​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​នេះ បាន​ទៅ​ផ្សារ​លក់​គ្រឿង​គុជ រុយ​លី ជី​កៅ និង ពាក់​ល៎​កងដៃ​គុជ​មួយ​។ កងដៃ​គុជ​នោះបាន​របូត​ចេញពី​ដៃ ហើយ​បាក់​ជា​ពីរ​។

លោក​លីន វៃ កូនប្រុស​ម្ចាស់​ហាង បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា “​ស្ត្រី​នោះបាន​ដួលសន្លប់ ប៉ុន្តែ​សំណាងល្អ គាត់​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​”​។​

កងដៃ​បាក់​នោះ​ត្រូវបាន​ពិនិត្យមើល​ភាព​ពិត​ប្រា​ដក​រប​ស់វា និង​មានតម្លៃ​ខ្ទង់ ១៨០.០០០ យ័ន (​ប្រហែល ២៦.៤៧០ ដុល្លារ​) ដោយយោង​ទៅលើ​ការវាយតម្លៃ​របស់​សមា​គម​ត្បូង និង​គុជ រុយ​លី ដែល​គាំទ្រ​ដោយ​រដ្ឋបាលក្រុង​រុយ​លី​សម្រាប់​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​។​

​ភាគី​ទាំងពីរ​ឥឡូវ​បាន​ចរចា​គ្នា​សង​ថ្លៃ​កងដៃ​គុជ​ខូច​នេះហើយ​។

​ករណីនេះ​បាន​បង្កឱ្យមាន​ការតស៊ូ​មតិ​ក្តៅគគុក​នៅលើ​វេ​ប​សាយ Weibo របស់​ចិន ជាមួយ​អ្នកប្រើប្រាស់​ជាច្រើន​បាន​ចោទប្រកាន់​ភាគី​ទាំងពីរ​ថា​មាន​ឥរិយាបថ​ធ្វេសប្រហែស​ដូចគ្នា​។​

អ្នកប្រើប្រាស់​ម្នាក់​ឈ្មោះ @xiaocaolina បានសរសេរថា “​កុំ​ប៉ះ​របស់របរ​អ្វី​ទាំងអស់​នៅពេល​អ្នកឃើញ​វា​! ទោះបី​អ្នក​ចង់ពា​ក់វា​សាកល៎​មើល​ក៏ដោយ ត្រូវ​គិតពី​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​អ្នក​សិន​។ អ្នក​ប្រហែល​មិនអាច​លៃលក​ទិញ​របស់​ចង់បាន​ទាំង​នោះឡើយ​!”​។​

ម្នាក់ទៀត​ឈ្មោះ @sahuanerbandeguorizi និយាយថា “​អ្នក​មិនអាច​លក់​កងដៃ​គុជ​ដោយ​ប្រគល់​ផ្ទាល់ដៃ​ទៅវិញទៅមក​អ៊ីចឹង​ទេ តើ​អ្នកលក់​មិនដឹង​រឿងនេះ​ទេ​? តើ​គាត់​មានបាន​រំលឹក​អ្នកទិញ​ទេ​?”​។​

ប៉ុន្តែ​ឧបទ្ទវ​ហេតុនេះ​ក៏បាន​នាំឱ្យមាន​សំណួរ​ថា​តើ​ហេតុអ្វី​បានជា​របស់​ថ្លៃ​កប់​ពពក​បែបនេះ​ត្រូវបាន​ដាក់លក់​ដូច​ទំនិញ​ទូទៅ​ក្នុង​ផ្សារ​ផងដែរ​។

​ឈ្មោះ @peidadayo បាន​បកស្រាយ​ថា “​រុយ​លី គឺជា​ផ្សារ​គុជ​ដ៏​ធំ គ្រឿងអលង្ការ​តម្លៃ​រាប់ម៉ឺន​យ័ន​គឺ​តែងតែ​ទុកដាក់​ប្រៀប​បី​ដូចជា​របស់​ធម្មតា គ្មានអ្វី​ចម្លែក​ទេ​”៕ ដោយ ៖កញ្ញាដាលីស

ស្ត្រី​មិន​បញ្ចេញ​អត្តសញ្ញាណ​ដួលសន្លប់​ពេល​ដឹង​ពី​តម្លៃ​កងដៃ​គុជ​ដែល​គាត់​ធ្វើឱ្យ​បែក