ទិញ​ឡានក្រុង​កញ្ចាស់​តែ​ប៉ុន្មាន​ពាន់​ដុល្លារ​សោះ ច្នៃ​ចេញ​ជា​ផ្ទះ​ចល័ត​ស្អាត​បែក​ភ្នែក​

1070
ចែករម្លែក
  • 1
    Share

ស្ត្រី​ម្នាក់​បាន​ទិញ​ផ្ទះ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​នាង នោះ​គឺ​ឡានក្រុង​មួយគ្រឿង​ដែល​នាង​បាន​ច្នៃ​ទៅជា ផ្ទះ​ចល័ត​គួរឱ្យ​ស្រឡាញ់ និង​កក់ក្ដៅ​ដែល​ក្រាល​ដោយ​កម្រាល​ឈើ​យ៉ាង​ស្រស់ស្អាត​មាន​ទាំង ផ្ទះបាយ និង​កន្លែង​គេង ២ គួរឱ្យ​ចង់​រស់នៅ​។

​ខណៈពេល​នាង លី​ប​ស្គី​ន ជេ​ស៊ី (Lipskin Jessie) អាយុ ៣០ ឆ្នាំ​មកពី​សង្កាត់​មែន​ហា​ធែ​ន (Manhattan) ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កំពុង​រក​ទិញ​ឡានក្រុង​ចាស់ៗ​តាម​គេហទំព័រ eBay នាង​ក៏​ប្រទះឃើញ​ឡានក្រុង​ដឹក​អ្នកដំណើរ GMC Greyhound Commuter មួយគ្រឿង ផលិត​ឆ្នាំ​១៩៦៦ ដែល​ដូចគ្នា​ទៅនឹង​ឡានក្រុង​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​រឿង Speed ផលិត​ឆ្នាំ​១៩៩៤​។ គ្រាន់តែ​ឃើញ​ភ្លាម ស្រឡាញ់​ភ្លាម ហើយ​នាង​ក៏​សម្រេចចិត្ត​ទិញ​វា​តែ​
​ម្តង​។​

​នាង​បាន​ទិញ​ឡានក្រុង​នេះ​ក្នុងតម្លៃ​ត្រឹមតែ ៧.០០០ ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ នាង​បាន​ចំណាយ​ប្រាក់​ដល់​ទៅ ៧០.០០០ ដុល្លារ​ដើម្បី​កែច្នៃ​តុបតែង​វា​ឡើងវិញ រហូត​ស្រស់ស្អាត មើល​លែង​ចង់​ស្គាល់​៕ ប្រែ​សម្រួល​: ខុម