ទិដ្ឋភាព​គួរឱ្យ​ញាក់សាច់​ក្នុង​ពិធីបុណ្យ​អាហារ​បួស​នៅ​ថៃ​

1019
ចែករម្លែក
  • 11
    Shares

​ពិធីបុណ្យ​អាហារ​បួស​ត្រូវបាន​ប្រព្រឹត្តទៅ​យ៉ាង​ឧឡា​រឹក និង​គួរឱ្យ​ព្រឺព្រួច ដោយ​អ្នកចូលរួម ជាច្រើន​បាន​យក​កាំបិត ដាវ ម្ជុល និង​វត្ថុ​មុត​ស្រួច​ផ្សេងៗ​ចាក់​ទម្លុះ​មុខមាត់​របស់ខ្លួន នៅក្នុង​ពិធី​សាសនា​ដ៏​ចម្លែក​។

​សហគមន៍​ប្រជាជន​អាស៊ី​មួយចំនួន បាន​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​ចូលរួម​ពិធីបុណ្យ​ប្រចាំឆ្នាំ ខាងលើនេះ​ដែល​រៀបចំឡើង​នៅ​កោះ​ភូ​កេ​ត ប្រទេស​ថៃ ក្នុង​ខែ​ទី​៩ នៃ​ប្រព័ន្ធ​ចន្ទគតិ​។​

​ដោយ​គេ​ស្គាល់​ដែរ​ថា “​បុណ្យ​មហា​អាទិទេព​ទាំង​៩” (Nine Emeperor God’s Festival) ក្នុង​លទ្ធិ​សាសនា​តៅ អ្នកចូលរួម​បានបង្ហាញ​ពី​ជំនឿ​ស៊ប់ និង​ការ​គោរពបូជា​ស្មោះស្ម័គ្រ របស់ខ្លួន ដោយ​ការធ្វើឱ្យ​រាងកាយ​ឈឺ​ចុកចាប់​ដូច​បានបង្ហាញ​តាមរយៈ​រូបភាព​ទាំងនេះ​។

​តោះ​! ប្រសិនបើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​វា​គួរឱ្យ​ព្រឺព្រួច និង​ញាក់សាច់​ខ្លាំង​ប៉ុណ្ណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​