ទិដ្ឋភាព​គួរឱ្យ​ស្រឡាញ់​! សុនខ​ទាញ​ម្ចាស់​តូច​របស់​វា​ចេញពី​រលក​តូចៗ ព្រោះ​នឹកស្មានថា​ជា​រលក​ដ៏​គ្រោះថ្នាក់​

854
ចែករម្លែក

​នេះ​ជា​ពេលវេលា​ដ៏​គួរឱ្យ​ស្រឡាញ់ ខណៈដែល​សុនខ​មួយ​ក្បាល​បាន​ជួយសង្គ្រោះ​ក្មេងស្រី​តូច​ម្នាក់​ពី​រលក​សមុទ្រ បន្ទាប់ពី​វា​នឹកស្មានថា​នាង​តូច​នោះ​កំពុង​ត្រូវ​រលក​សមុទ្រ​ទាញ​យកទៅ​។​

​សុនខ​ឈ្មោះ ម៉ាត់​យ៉ា​ស់ បាន​កំពុង​ហែល​ទឹក​លេង​នៅ​សមុទ្រ​ជិត​ទីក្រុង​ហ្គោ​វី​ល​សួរ​ម័​រ ប្រទេស​បារាំង ជាមួយ​ម្ចាស់​តូច​របស់​វា នៅពេលដែល​រលក​តូចៗ​បាន​បក់បោក​មកលើ​នាង​។​

​ដោយ​សម្រេចចិត្តថា​វា​មាន​គ្រោះថ្នាក់​ខ្លាំងពេក​សម្រាប់​ក្មេង​តូច​ម្នាក់​ក្នុង​ការបន្ត​ការ​ហែល​ទឹក​កម្សាន្ត សុនខ​នេះ​បាន​ពាំ​អាវ​របស់​នាង​ថ្នមៗ ហើយ​ទាញ​នាង​ទៅរក​ឆ្នេរ​។​

​ក្មេងស្រី​តូច​ម្នាក់នេះ​យល់ឃើញថា​វា​ពិតជា​សប្បាយ​ណាស់ ហើយក៏​សើច​មួយ​ទំហឹង​របស់​នាង ខណៈដែល​នាង​តូច​ទុកឱ្យ​សុនខ​នោះ​ទាញ​ទៅ​កន្លែង​សុវត្ថិភាព​។​

​នៅ​ទីបំផុត ម៉ាត់​យ៉ា​ស់​យល់ឃើញថា​ក្មេងស្រី​តូច​នេះ​ស្ថិតនៅ​ចម្ងាយ​សុវត្ថិភាព​ពី​ទឹកសមុទ្រ រួច​ក៏​ព្រលែង​ចង្កូម​ពី​អាវ​របស់​ក្មេង​នេះ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

ម៉ាត់​យ៉ា​ស់ លែង​ពាំ​អាវ​ម្ចាស់​តូច​របស់​វា នៅពេល​យល់ឃើញថា​នាង​តូច​លែងមាន​គ្រោះថ្នាក់