ទិដ្ឋភាព​ឆ្លង​ឆ្នាំ ២០១៨ មកពី​ជុំវិញ​ពិភពលោក​

557

​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ស្វាគមន៍​ឆ្នាំ ២០១៨ ជាមួយនឹង​ការបង្ហាញ​កាំជ្រួច​ជា​ទម្លាប់ ពិធីជប់លៀង និង​ប្រពៃណី​ក្នុងស្រុក​ដ៏​សម្បូរបែប​។​

​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដំបូង​គេ​ដែល​ស្វាគមន៍​ឆ្នាំ​ថ្មី​គឺ​ប្រទេស​អូស្ត្រាលី កន្លែង​ដែល​កាំជ្រួច​បាន​ផ្ទុះ​នៅលើ​ស្ពាន​អូ​ប៉េ​រ៉ា​ហោ​ស​ដ៏​ល្បីល្បាញ ខណៈដែល​មនុស្ស​នាំគ្នា​គយគន់​ទស្សនីយភាព​ទូក​ជាច្រើន​កំពុង​បើកបរ​នៅ​កំពង់ផែ​ក្បែរ​នោះ​។​

​គូ​ស្វាមីភរិយា​រាប់រយ​គូ​បាន​ចូលរួម​ពិធីមង្គលការ​ដ៏​ធំ​មួយ​នៅ​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល ដែល​បាន​រៀបចំឡើង​ដើម្បី​ជួយ​ដល់​ជនក្រីក្រ​ដែល​មិនមាន​លទ្ធភាព​រៀប​អាពាហ៍ពិពាហ៍​បាន​សមរម្យ​។​

​ពុទ្ធសាសនិក​នាំគ្នា​ដុត​ទៀន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​សកល​នៅ​ព្រះវិហារ​ចុង​យ៉េ​សា នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​

​នៅ​កន្លែង​ផ្សេងទៀត សំឡេង​អបអរ​ចូលឆ្នាំថ្មី​រៀង​ស្រពាប់​ស្រពោន​។ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​ការបាញ់​កាំជ្រួច​អបអរ​នៅលើ​ទន្លេ​តាំង​ដុង នៅ​ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ថ្ងៃ​ចូលឆ្នាំ​សកល​ថា ប្រទេស​នេះ​បានសម្រេច​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នៃ​ក្លាយជា​ប្រទេស​នុយក្លេអ៊ែរ​ពេញលេញ ទោះបីជា​មានការ​ប្រឆាំង​ពី​សហរដ្ឋអាមេរិក​។​

​មនុស្ស​ប្រហែល ១០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ក្លិប​រាត្រី​រី​ណា​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​នៃ​ការបាញ់ប្រហារ​កាលពី​មួយ​ឆ្នាំមុន​។ ក្រុមមនុស្ស​ទាំងនេះ​បាន​កាន់​ឈើឆ្កាង​ស្មឹង​ស្មាធិ៍​សម្រាប់​មនុស្ស ៣៩ នាក់ ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​នោះ​។​

​នៅ​ស្កុ​តឡែ​ន ការ​ដង្ហែ​ក្បួន​អុជ​ភ្លើង​លម្អ​បានចាប់ផ្តើម​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ប្រាសាធ​អេ​ឌី​ន​បឺ​ច​។​

​ស្ត្រី​ម្នា​ក់នៅ​ទីក្រុង​រី​យ៉ូ​ដេ​ជេ​នី​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល បាន​ចោល​បាច់ផ្កា​ទៅក្នុង​ទឹក​ដើម្បី​សុំឱ្យ​ព្រះ​នាង​ថែរក្សា​សមុទ្រ​ឈ្មោះ Yemanja ជូនពរ​ឱ្យមាន​សំណាងល្អ​ក្នុង​ឆ្នាំ​ថ្មី​។​

​ក្រុម​អ្នកដើរ​កម្សាន្ត​ជាច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​សម្រាប់​ការទម្លាក់​បាល់​យក្ស​ឆ្លង​ឆ្នាំ​នៅ​ទីលាន Times Square នៃ​បុរី​ញូវយ៉ក ជាមួយ​ឈុត​សម្លៀកបំពាក់​ចម្រុះ​ពណ៌​ក្រាស់ៗ​ដើម្បី​រក្សា​កម្តៅ​នៅក្រោម​សីតុណ្ហភាព​ដ៏​ត្រជាក់​៕ ដោយ៖ កញ្ញាដាលីស

A bride and groom react to their marriage documents during a mass wedding held in celebration of the New Year in Jakarta, Indonesia, Sunday, Dec. 31, 2017. Hundreds of couples took part in the mass marriage held by the city government to help the poor who were unable to afford a proper wedding. (AP Photo/Dita Alangkara)

Fireworks explode over the downtown Beirut, Lebanon, during New Year’s celebrations, Monday, Jan. 1, 2018. (AP Photo/Hussein Malla)