ទិដ្ឋភាព​ដ៏​សោកសៅ ពេលដែល​សុនខ​សំណព្វចិត្ត​ត្រូវ​ពេទ្យ​ចាក់​ថ្នាំ​បញ្ចប់ជីវិត​

579
ចែករម្លែក

បណ្តុំ​រូបភាព​គួរឱ្យ​រំជួលចិត្ត​ដែលមាន​ឈ្មោះថា “Last Moments” “​គ្រា​ចុងក្រោយ​” ឬ “​ដង្ហើមចុងក្រោយ​” នេះ​នឹង​ធ្វើឱ្យ​អ្នក​ទប់ទឹក​ភ្នែក​មិនជា​ប់ ប្រសិនបើ​អ្នកជា​ម្ចាស់​សត្វ​ចិញ្ចឹម ជាពិសេស​អ្នក​ដែល​ធ្លាប់​បាត់បង់​សុនខ​ជាទី​ស្រឡាញ់​របស់ខ្លួន​។​
​ ​
ទំនាក់ទំនង​របស់​ម​នុស្ស និង​សុនខ​ពិតជា​ជ្រាលជ្រៅ​នឹកស្មាន​មិន​ដល់ ជាពិសេស​នៅពេលដែលសុនខ​របស់​ពួកគេ​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត​។
​ ​
ថត​ពេញ​មួយឆ្នាំ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨ រូបថត​ទាំងនេះ​ត្រូវបាន​ថត​ឡើង​ដោយ​មានការ សហការ​ពី​ម្ចាស់​សុនខ​នៅ​តំបន់​ឆកសមុទ្រ​តាម​ប៉ា (Tampa) នៃ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​។ ក្រុម​ពេទ្យសត្វ​មកពី Lap of Love បាន​ជួយ​ចាក់​ថ្នាំ​ឱ្យ​សុនខ​ចាស់ជរា​ស្លាប់​ដោយ​ស្រួល​នៅ ផ្ទះ​របស់​ពួកវា​៕ ប្រែ​សម្រួល​: ខុម​