ទិដ្ឋភាព​ថ្មី​នៅ​មណ្ឌល​ទី​ឈី​ង​គំនូរ​ស្រស់ស្អាត​ជាងគេ​ក្នុង​តំបន់​ជនជាតិ​ទី​បេ​ត៍​

154
ចែករម្លែក

ពាក្យ​ថា​“​ទី​ឈី​ង​”​ក្នុង​ភាសា​ទី​បេ​ត៍​មានន័យថា​“​កន្លែង​ប្រកបដោយ​សិរី​មង្គល​”​។​ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លងទៅ​ក្រោយពី​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រៀងមក​មណ្ឌល​ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ទី​ឈី​ង​នៃ​ខេត្ត​យូ​ន​ណាន​បាន​ត្រួសត្រាយ​ផ្លូវ អភិវឌ្ឍន៍​ដ៏​អស្ចារ្យ​មួយ​ខ្សែ​ដែល​បានបង្ហាញ​ពី​សមិទ្ធផល​អភិវឌ្ឍ​សេដ្ឋកិច្ច​លើ​ខ្ពង់រាប​ថែរក្សា​ស្ថិរភាព​ក្នុងសង្គម​រួម​សាមគ្គី​គ្នា​គ្រប់​ជនជាតិ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​និង​កែលម្អ​អេកូ​-​បរិស្ថាន​។​

​ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លង​ទៅនោះ​មណ្ឌល​ទី​ឈី​ង​ខិតខំ​ជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។​សព្វថ្ងៃ​ក្នុង​មណ្ឌល ទី​ឈី​ង មាន​ផ្លូវថ្នល់​៦៨៨៦​គីឡូម៉ែត្រ​ត្រូវជា​៣២៧​ដង​នៃ​ប្រវែង​ផ្លូវថ្នល់​នៅពេល​មណ្ឌល​ទី​ឈី​ង​ទើប ត្រូវបង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥៧ ។​ការសាងសង់​ផ្លូវ​នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ក្នុងសង្គម​។ នៅ​ឆ្នាំ ២០១៨​ផលិតផល​សរុប​ក្នុង​តំបន់​ទី​ឈី​ង​បាន​កើនឡើង​៣២៨១ ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​១៩៥២ ។​

​ជាពិសេស​មណ្ឌល​ទី​ឈី​ង​បាន​ដើរតួនាទី​ឈានមុខ​នៅ​ខេត្ត​យូ​ន​ណាន​ក្នុង​ការផ្តល់​ការអប់រំ​ឥតគិតថ្លៃ​រយៈពេល​១៤ ឆ្នាំ ។​រដ្ឋបាល​មណ្ឌល​ទី​ឈី​ង​ខិតខំ​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការលើកទឹកចិត្ត​និង​បណ្តុះបណ្តាល​ប្រជាជន ។​គោលនយោបាយ​អំពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​បានធ្វើឱ្យ​ប្រជាជន​កាន់តែ​មាន​ជំនឿ​ចិត្ត​ក្នុងការ​ស្វែងរក​ជីវភាព​រស់នៅ​ដ៏​ល្អ​បវរ​។ សព្វថ្ងៃ​រដ្ឋបាល​មណ្ឌល​ទី​ឈី​ង​បាន​កាត់បន្ថយ​ភូមិ​ក្រីក្រ​ចំនួន​១០៧(​សរុប​មាន​ភូមិ​ក្រីក្រ​ចំនួន​១៤៧)​ចំណែក អត្រា​នៃ​ការកើតមាន បញ្ហា​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី​២៤% នៅ​ឆ្នាំ ២០១៥​ដល់​កម្រិត ២,៥៧% នាពេល​បច្ចុប្បន្ន​។​

​នៅ​ឆ្នាំ​២០១៨​មណ្ឌល​ទី​ឈី​ង​បានទទួល​ភ្ញៀវទេសចរ​ណ៍​២៤,១​លាន​នាក់​ហើយ​បានចាត់ទុក​ការការពារ​អេកូ​-​បរិស្ថាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍន៍​នៃ​វិស័យ​ទេសចរណ៍​។ មណ្ឌល​ទី​ឈី​ង​បាន​បង្កើត​តំបន់​អភិរក្ស​ធម្មជាតិ​ថ្នាក់ជាតិ​១ និង​តំបន់​អភិរក្ស​ធម្មជាតិ​ថ្នាក់​ខេត្ត​ចំនួន​៣ ដែលមាន​ទំហំ​សរុប​ជាង ៣២ លាន​ហិកតា​។​ ដោយ ចាំង​ហ្វា​ន​