ទិដ្ឋភាព​នៃ​សិស្ស​នាយទាហាន​រុស្សី​ដើរ​ព្យុះ​ហយា​ត្រា មុន​ទទួល​សញ្ញាបត្រ​

1245
ចែករម្លែក

​យុវ​និស្សិត​ទាហាន​រុស្ស៊ី​ជាច្រើន​រយ​នាក់​បាន​ដើរ​ក្បួន​ព្យុះ​ហយា​ត្រា​ដោយ​ទឹកមុខ​សប្បាយរីករាយ​នៅ​ទីលាន​ក្រហម (Red Square) ក្នុង​ក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ដើម្បី​អបអរសាទរ​ការទទួល សញ្ញាបត្រ​របស់ខ្លួន​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​។​

​និស្សិត​បញ្ចប់​ការសិក្សា​ជាង ៦០០​នាក់​ដែល​មកពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា​នៃ​ក្រសួង ស្ថានភាព​អាសន្ន (Ministry for Emergency Situations) របស់​ប្រទេស​រុស្ស៊ី បាន​ដើរ​ក្បួន ព្យុះ​ហយា​ត្រា​នៅ​ទីលាន​ជា​និមិត្ត​រូបនេះ​ដែលជា​ផ្នែក​មួយ​នៃ​ទម្លាប់​របស់​ពួកគេ​។​

​ស្ថិតក្នុង​ឈុត​ឯកសណ្ឋាន​ទទួល​សញ្ញាបត្រ​យ៉ាង​ស្រស់ស្អាត​និស្សិត​ទាំងនេះ​ត្រូវបាន​ថត រូប​ទុកជា​អនុស្សាវរីយ៍​ម្នាក់​ម្តងៗ នៅពេល​ពួកគេ​ទទួល​សញ្ញាបត្រ​៕ ប្រែ​សម្រួល​: ខុម​