ទិដ្ឋភាព​សប្បាយៗ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ២០១៩ នៅ​ទូទាំង​ពិភពលោក

755
ចែករម្លែក

​មនុស្សម្នា​រហូតដល់​ទៅ​ជាង ១ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន និង​កំពុង​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ឆ្នាំកុរ ឆ្នាំ​ជ្រូក​មាស​យ៉ាង​សប្បាយរីករាយ​។​

​គ្រាន់តែ​នៅក្នុង​ប្រទេស​ចិន មនុស្ស​រហូតដល់​ទៅ​រាប់រយ​លាន​នាក់​បានធ្វើ​ដំណើរ​ទៅកាន់ ស្រុកកំណើត ដើម្បី​ជួបជុំ​ញាតិសន្ដាន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​។ ហើយ​គេ​ជឿថា វា​ជាការ​ធ្វើ​បម្លាស់​ទី​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​។​
​ ​
ពិធីបុណ្យ​ចូលឆ្នាំ​ចិន មិនមែន​ប្រារព្ធ​តែ​នៅក្នុង​ប្រទេស​ចិន ឡើយ ពោលគឺ​ប្រារព្ធ​នៅ​ទូទាំង តំបន់​អាស៊ី​។ ដើម្បី​អបអរ​ពិធី​នេះ មនុស្សម្នា​ត្រូវ​លាង​សម្អាតផ្ទះ ត្រៀម​ចំណីអាហារ​យ៉ាងច្រើន អុជ​កាំជ្រួច ដុត​ផាវ អុជចង្កៀង​គោម និង​ស្លៀក​សម្លៀកបំពាក់​ពិសេស​។
​ ​
តាម​ជំនឿ​របស់​ជនជាតិ​ចិន សត្វ​ជ្រូក​តំណាងឱ្យ​សុទិដ្ឋិនិយម សេចក្ដី​សាទរ និង​ការប្រឹងប្រែង ក្នុង​កិច្ចការងារ​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​

ចូលឆ្នាំ​ចិន នៅ​បាងកក ប្រទេស​ថៃ​
ចូលឆ្នាំ​ចិន នៅ​ហុងកុង​
ចូលឆ្នាំ​ចិន នៅ​ប៉េកាំង​
ចូលឆ្នាំ​ចិន នៅ​ប្រទេស​ចិន​
ចូលឆ្នាំ​ចិន នៅ​ប្រទេស​ចិន​
ចូលឆ្នាំ​ចិន នៅ​ហ្សា​ការ​តា ឥណ្ឌូនេស៊ី​
ចូលឆ្នាំ​ចិន នៅ​ស៊ីដនី អូស្ត្រាលី​
ចូលឆ្នាំ​ចិន នៅ​ក្រុង​ម៉ានីល ហ្វីលីពីន​
ចូលឆ្នាំ​ចិន នៅ​កោះ​បាលី ឥណ្ឌូនេស៊ី​
ចូលឆ្នាំ​ចិន នៅ​ហូជីមិញ វៀតណាម​
ចូលឆ្នាំ​ចិន នៅ​ហុងកុង​
ចូលឆ្នាំ​ចិន នៅ​ឆាយ​ណា​ថោ​ន ក្រុង​បាងកក ប្រទេស​ថៃ​