ទិដ្ឋភាព​សេះ​ឈ្មោល ប្រយុទ្ធ​គ្នា​ដណ្ដើម​ញី ពិតជា​សាហាវ និង​កម្រ​បានឃើញ

239
ចែករម្លែក

អ្នក​ថតរូប​ម្នា​ក់បាន​ពើប​ប្រទះឃើញ​ទិដ្ឋភាព​ប្រយុទ្ធ​គ្នាដ៏​គួរឱ្យភ្ញាក់ផ្អើល​រវាង​សេះ បា​ព្រៃ ២ ក្បាល​ដែល​ព្យាយាម​ដណ្ដើម​ញី​គ្នា​។​
​ ​
​រូបភាព​ដ៏​កម្រ​បានឃើញ​និង​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​សេះ​បា​ព្រៃ សម្បុរ​ស​មួយ​ក្បាល​នៅ​តំបន់​ខ្ពង់រាប ស្រូប​សៀ (Shropshire Hills) ក្នុងប្រទេស​អង់គ្លេស ព្យាយាម​ប្រើ​ជើង​មុខ​ខោក និង​មាត់​ខាំ​ក្បាល​អា​ឈ្មោល​សម្បុរ​ត្នោត​មួយ​ក្បាល​ទៀតដែលជា​គូសត្រូវ​របស់​វា​។
​ ​
​ពេលនោះ អា​បា​សម្បុរ​ត្នោត​ក៏បាន​ប្រឹង​លើកជើង​មុខ​ទាំងពីរ​ដើម្បី​ទប់ទល់​វិញ​ដែរ ប៉ុន្តែ​ទំនងជា​មិន​ឈ្នះ​គេ​ក៏​ដាក់​មេ​ប្រូចរត់​ប្រាស​អាយុ​ធ្វើឱ្យ​អាបាស​ម្បុ​រស​ដេញ តាម​ខាំ​ពីក្រោយ​។
​ ​
ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ​នេះ ថត​បាន​ដោយ​បុរស​អ្នក​ថតរូប​ទេសភាព​ម្នា​ក់​ឈ្មោះ ច​ន ហេ​យ៍​វើដ (John Hayward) វ័យ ៣៣ ឆ្នាំ​កាលពីពេល​ថ្មីៗ​នេះ​៕ ប្រែ​សម្រួលៈ​ខុម/Ha