ទិដ្ឋភាព​អស្ចារ្យ​នៃ​ព្រះ​ចន្ទ​ពេញវង់​មានតែ​ម្តងគត់​ប្រចាំ​ឆ្នាំនេះ​ដែល​គេ​ថត​បាន​ជុំវិញ​ពិភពលោក​

477

​រូបថត​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ផ្ទៃមេឃ​ដ៏​ភ្លឺ​នាពេល​រាត្រី​នៅ​ទូទាំង​ពិភពលោក​បានបង្ហាញ ពី​ព្រះ​ចន្ទ​ពេញវង់​គួរឱ្យភ្ញាក់ផ្អើល​ទី​១ ក្នុងចំណោម​ព្រះ​ចន្ទ​ពេញវង់​ចំនួន ៣ បន្តបន្ទាប់​គ្នា​ដែល​កើតឡើង នៅ​រដូវ​ត្រជាក់​នេះ ហើយ​មានតែ​មួយគត់​ប្រចាំឆ្នាំ​២០១៧​។​

​យោងតាម​អង្គការ​ណា​សា (Nasa) បានឱ្យដឹងថា បាតុភូត​ព្រះ​ចន្ទ​ពេញវង់ ២ ទៀត​នឹង​កើតឡើង​នៅ​ទី​១ ខែមករា និង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨​។​

​ព្រះ​ចន្ទ​កាលពី​រាត្រី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំនេះ​ដែល​គេ​ដាក់ឈ្មោះថា “​ព្រះ​ចន្ទ​ត្រជាក់​ពេញវង់​” (full cold moon) នេះ​បាន​រះ​ពី​ខាងក្រោយ​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​អគារ​សំខាន់ៗ​ទូទាំង​ពិភពលោក​ដូចជា​អគារ​កញ្ចក់ London’s Shard ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស និង​រូបសំណាក​សេរីភាព (Statue of Liberty) ក្នុង​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ជាដើម​។​

​សូមបញ្ជាក់ថា ព្រះ​ចន្ទ​កាលពី​រាត្រី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំនេះ​មាន​ទំហំ​ធំ​ជាង ធម្មតា ១៤% ហើយ​ស្ថិត នៅ​ចម្ងាយ ៣៥៨.៤៩៩ គីឡូម៉ែត្រ​ពី​ភពផែនដី បើ​ធៀប​ទៅនឹង​គម្លាត​ចម្ងាយ​ជា​មធ្យម ៣៨៤.៤៧២ គីឡូម៉ែត្រ​៕ ប្រែ​សម្រួល​: ខុម​