ទិដ្ឋាការ​ទៅ​តៃវ៉ាន់ កាន់តែ​ស្រួល​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​

1997
ចែករម្លែក
  • 167
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ពីមុន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ពេល​សុំ​ទិដ្ឋាការ (Visa) ទៅ​កោះ​តៃវ៉ាន់​មានការ​ពិបាក ដោយ​ត្រូវការ​ឯកសារ​ជាច្រើន​ដូចជា សំបុត្រកំណើត សៀវភៅ​ស្នាក់នៅ​លិខិតបញ្ជាក់​មុខរបរ លិខិតបញ្ជាក់​ប្រាក់ខែ គណនី​ធនាគារ ហើយ​ត្រូវ​ធ្វើដំណើរ​ទៅសុំ​នៅ​ប្រទេស​វៀតណាម ព្រមទាំង​ត្រូវ​បង់ថ្លៃ​វី​សា​៥០​ដុល្លារ​អាម៉េរិក​ទៀត​។​

​តែ​ឥឡូវនេះ មិនមាន​ការលំបាក​ដូច​មុន​ទេ ដោយ​យើង​អាចធ្វើ​វី​សា​ជា​ក្រុម​ឬ​ជា​លក្ខណៈ​បុគ្គល​តាមរយៈ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេស​ទេស​ចរណ៍​នៅ​កម្ពុជា និង​តាមរយៈ​ការចុះឈ្មោះ​តាម​អន​ឡាញ​។​

​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍​តៃវ៉ាន់​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែតុលា ឆ្នាំ​២០១៨​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ លោក តូ​នី អ៊ូ (Tony Wu) នាយក​ការិយាល័យ​ទេសចរណ៍​តៃវ៉ាន់​ប្រចាំ​ក្រុង​បាងកក បាន​មានប្រសាសន៍ថា​៖​ការធ្វើ​វី​សា​របស់​ពលរដ្ឋ​កម្ពុជា​ទៅ​កោះ​តៃវ៉ាន់ កាន់តែ​ងាយស្រួល មិនត្រូវ​ការ​ឯកសារ​ច្រើន​ដូចពេលមុន​ទេ និង​ចំណាយពេល​ខ្លី​។​


​ ​លោក​បាន​បញ្ជាក់ថា​៖​បើ​ធ្វើ​វី​សា​ជា​ក្រុម​ចាប់ពី​៥​នាក់​ទៅ​រឹតតែ​ងាយស្រួល​។​យើង​អាចធ្វើ​តាមរយៈ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ឬ​តាមរយៈ​តាម​អន​ឡាញ​ក៏បាន​។​ជាពិសេស​អ្នក​កាន់​ប៉ាស្ព័រ​ដែល​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ប្រទេស​ធំៗ​ដូចជា​អាមេរិក អូ​ស្រា្ត​លី ជប៉ុន កូរ៉េ អឺរ៉ុប​និង​អ្នក​ដែល​ធ្លាប់​ទៅ​កោះ​តៃវ៉ាន់ រឹតតែ​ងាយស្រួល​ទទួលបាន​បាន​ទិដ្ឋាការ ដោយ​មិន​បង់ថ្លៃ​ទេ​។​គែ​ត្រូវការ​តែ​លិខិតឆ្លងដែន​និង​ថ្ងៃ​កំណត់​ធ្វើដំណើរ​។​

​ទាក់ទង​នឹង​ដំណើរ​ទេសចរណ៍​នេះដែរ លោក តូ​នី អ៊ូ បានឱ្យដឹងថា ចំនួន​ទេសចរ​កម្ពុជា ទៅ​កោះ​តៃវ៉ាន់​បាន​កើនឡើង​៦០​ភាគរយ នៅ​ឆ្នាំ​២០១៨​នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៧ ដោយសារ​ភាពងាយស្រួល​ក្នុងការ​ធ្វើ​វី​សា​និង​ការកើនឡើង​ក្រុមហ៊ុន​អាកាសចរណ៍​។ ក្នុង​មួយថ្ងៃ​មានការ​ហោះហើរ​ផ្ទាល់​៣​ជើង​ពី​ភ្នំពេញ​ទៅ​កោះ​តៃ​វា់ន់ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ ឆាយ​ណា​អ៊ែរ​ឡាញ អ៊ី​វ៉ា​អ៊ែរ​ឡាញ ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។ ការធ្វើដំណើរ​ប្រមាណ​៣​ម៉ោង​ប៉ុណ្ណោះ​។ លោក​រំពឹងថា នៅពេល​អនាគត​នឹងមាន​ជើងហោះហើរ​កាន់តែច្រើន​ទៀត​។​

​លោក អ៊ូ បាន​អំពាវនាវ​ដល់​ទេសចរ​ខ្មែរ​ទៅ​ទស្សនា​កោះ​តៃ​វា់ន់​ឱ្យបាន​កាន់តែច្រើន​និង​ក៏បាន​ជំរុញ​ឱ្យ​តេស​ចរ​តៃវ៉ាន់​មក​ទស្សនកិច្ច​កម្ពុជា​ឱ្យបាន​ច្រើន​ដូចគ្នា​។​

​លោក​បាន​លើកឡើងថា តៃវ៉ាន់ ជា​កន្លែង​មួយ​ដែល​គួរឱ្យ​ចង់ទៅ​ទស្សនា​គ្រប់ពេល​។​កោះ​នេះ មាន​៤​រដូវ ជាពិសេស​រដូវ​ត្រជាក់​មិនសូវ​ត្រជាក់​ខ្លាំង គឺ​ត្រឹមតែ​៥​អង្សារ និង​មាន​អាងទឹក​ក្តៅ​ចេញពី​ដី (Hot Spring) ច្រើន​សម្រាប់​ស្ប៉ា ហើយ​បើ​រដូវក្តៅ​អាច​ទស្សនា​នៅ​តំបន់ភ្នំ ដែលមាន​ធម្មជាតិ ផ្កា​យ៉ាង​ស្រស់ស្អាត និង​សំបូរ​ផ្លែឈើ​គ្រប់​រដូវ អាហារ​ធូរ​ថ្លៃ និង​ចំណាយ​តិច​លើ​ការដឹកជញ្ជូន​ដូចជា រថភ្លើង​ល្បឿន​លឿន និង​រថយន្តក្រុង​ទំនើប​។​ជាពិសេស​ទីក្រុង​តៃប៉ិ ដែល​ក្នុងនោះ​មាន​អគារ​១០១ ដែលជា​តំបន់​មាន​ប្រជាប្រិយភាព​ទាក់ទាញ​ជាងគេ​ពី​ទេសចរ​៕ ល​