ទិន្នន័យ​បុក​ពោះ​: បង្ក្រាប​ក្នុង​កាស៊ីណូ​ឡាក់​គី នៅ​ក្រុង​ប៉ោយប៉ែត មនុស្ស​ជាង​១៥០​នាក់ ជាប់​បញ្ហា​គ្រឿងញៀន​ស្ទើរ​ទាំងអស់​

518
ចែករម្លែក

ដោយ​: ប​.​ជ័យ​
​បន្ទាយមានជ័យ​:
ការបង្ក្រាប​ក្នុង​កាស៊ីណូ​ឡាក់​គី​របស់​នគរបាល​ចម្រុះ កាលពី​រសៀល​ថ្ងៃទី​១៨​ខែមិថុនា កន្លងមក នៅ​ភូមិក​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងចំណោម​មនុស្ស​ជា​១៥៥​នាក់ អ្នក​ជាប់​បញ្ហា​គ្រឿងញៀន​មាន​ដល់​ទៅ​១៤៤​នាក់​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​កាលពី​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នៃ​២០១៩​។​

​លោក​និយាយ​ក្នុងន័យ​ដើម​ថា “​កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​១៥៥​នាក់ ក្នុងការ​ស៊ី​ណូ​ឡាក់​គី រកឃើញ​មុខសញ្ញា​ចែកចាយ​៥​នាក់ រួម​វត្ថុតាង និង​ធ្វើតេស្ត​ទឹកនោម​ក​ឃើញ​អ្នកប្រើប្រាស់​គ្រឿង មាន​ដល់​ទៅ​១៤៤​នាក់​ទៅហើយ​”​។ ក៏​រឹបអូស​បាន​វត្ថុតាង​គ្រឿងញៀន សម្ភារៈ​មធ្យោបាយ​ពាក់ព័ន្ធ​យ៉ាងច្រើន​។​

​លោក​បន្តថា មុខសញ្ញា​ទាំងនេះ នគរបាល​ជំនាញ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បញ្ជូនទៅ​តុលាការ​តាម នីតិវិធី​ច្បាប់​។​

​សូម​រំលឹកថា រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ បានដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច បើក​យុទ្ធនាការ​ទប់ស្កាត់​បង្ក្រាប​បញ្ហា​គ្រឿងញៀន ក្នុង​គ្រប់​ក្លឹប​កំសាន្ត បារ ខារ៉ាអូខេ​ទាំងឡាយ​ឲ្យ​អស់​មុនគេ​៕ ល​