ទិន​ហ្វ៊ី​ជ្រើសរើស​តួ​ស្រី​មិនដែល​ស្គាល់​មក​សម្តែង​ជា​តួឯក​ក្នុង​រឿង The New King Of Comedy

371
ចែករម្លែក
  • 26
    Shares

​ការចាប់ផ្តើម​ថត​ខ្សែភាពយន្ត​បុរាណ​ឡើងវិញ​តែងតែ​ជាការ​ប្រថុយប្រថាន​។ ប៉ុន្តែ​តារា​សម្តែង​ហុងកុង​ប្រែ​មកជា​អ្នកដឹកនាំ​រឿង​លោក​ស្ទេ​ហ្វិ​ន ចូ​វ (​ទិន​ហ្វ៊ី​) មិនមែនជា​មនុស្ស​ខ្លា​ចការ​ប្រឈម​នោះឡើយ​។​

​បុរស​វ័យ ៥៦ ឆ្នាំ ដែល​បាន​សម្តែង​និង​ដឹកនាំ​រឿង King Of Comedy ឆ្នាំ ១៩៩៩ ដែល​ដំណាល​អំពី​ការសាកល្បង​និង​ការសម្រេចចិត្ត​របស់​តារា​សម្តែង​ថ្មី​ម្នាក់​ដែលមាន​បំណងប្រាថ្នា​ក្លាយជា​តារា​ល្បី​នោះ បានជ្រើសរើស​តួឯក​ស្រី​ម្នាក់ ដែលមាន​តួនាទី​ស្រដៀង​គ្នា​នេះដែរ​សម្រាប់​រឿង The New King Of Comedy​។​

​ខ្សែភាពយន្ត​ថ្មី​នេះ​បានដាក់​បញ្ចាំង​នៅ​ហុងកុង​កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកុម្ភៈ ដែលជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។​

​លោ​កចូវ​បាន​និយាយ​ពី​ខ្សែភាពយន្ដ​ថ្មី​នេះ​យ៉ាង​ដូច្នេះ​ថា “​រឿងនេះ​ត្រូវបាន​កំណត់​ទីតាំង​ក្នុង​សម័យកាល​ផ្សេងៗ​គ្នា ហើយ​តួឯក​ឥឡូវ​គឺជា​ស្ត្រី​។ ខ្ញុំ​មើលឃើញថា​កម្លាំង​របស់​នារី​ម្នាក់​គឺមាន​ភាព​ធន់ ប៉ុន្តែ​មាន​ឥទ្ធិពល​ខ្លាំងណាស់​”​។​

​សម្រាប់​តួឯក​ស្រី​នេះ លោ​កចូវ​បាន​មើលឃើញ​តារា​មិន​ល្បី​ម្នាក់​ឈ្មោះ អ៊ី ជី​ង​វិ​ន អាយុ ២៩ ឆ្នាំ​។​

​និយាយ​អំពី​អ៊ី​ជី​ង​វិ​ន​តាមរយៈ​បទសម្ភាសន៍​តាម​អ៊ីមែល គាត់​និយាយថា “​នាង​មានបទពិសោធន៍​ច្រើន​ក្នុងនាម​ជា​តួ​សម្តែង​បន្ថែម​ម៉ោង​និង​ដើរតួ​កំ​ប៉ិច​កំប៉ុក ប៉ុន្តែ​នាង​មិនដែល​បោះបង់ចោល​នូវ​ក្តី​សុបិន​របស់​នាង​ក្នុងការ​ក្លាយជា​តារា​ល្បី​នោះឡើយ​។ វា​ជាការ​សម្តែង​ដំបូង​របស់​នាង ហើយ​ជាការ​ពិត​ការសម្តែង​របស់​នាង​គឺ​ល្អ​ខ្លាំងណាស់​។ ខ្ញុំ​គិតថា​ខ្ញុំ​ជ្រើសរើស​តារា​សម្តែង​ត្រូវ​សម្រាប់​ភាពយន្ត​នេះ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ទិន ហ្វ៊ី ជ្រើសរើស​នាង​អ៊ី​ជី​ង​វិ​ន​សម្តែង​ជា​តួឯក​ក្នុង​រឿង The New King Of Comedy