ទិវាពានរជាតិ ឬ ថ្ងៃនៃសត្វស្វា ​កើត​ចេញពីការលេងក្រមាច់ចំពោះ​អ្នកធ្វើការថ្ងៃអាទិត្យ

354
ចែករម្លែក

ស្រាវជ្រាវប្រែសម្រួលៈមេសា/ភ្នំពេញ ៖ ទិវាពានរជាតិ ឬ ថ្ងៃ នៃសត្វស្វា គឺជា ថ្ងៃសម្រាកមិនផ្លូវការ ហើយត្រូវបានគេធ្វើជាអន្តរជាតិ នៅថ្ងៃទី ១៤ ខែធ្នូ សម្រាប់ផ្តល់ជាការយកចិត្តទុកដាក់ដល់ពពួកវានរជាតិ ( ពានរជាតិ ក៏បាន ) គឺសត្វស្វាគ្រប់ប្រភេទ ប៉ុន្តែសម្រាប់ពួកទស្សនវិទូ ទិវានេះមានអត្ថន័យធំធេងណាស់គឺ ដើម្បីឱ្យមនុស្សបានគិតគូរដល់ប្រភពដើមរបស់មនុស្ស ប៉ុន្តែវាអាចមិនសូវល្អសម្រាប់សាសនាគ្រិស្តអ៊ិស្លាម និង សាសនាព្រហ្មញ្ញឡើយ ប៉ុន្តែហាក់មានន័យល្អចំពោះពុទ្ធសាសនាទៅវិញ ។
មូលហេតុ

វប្បធម៌ខ្មែរ តែងតែសម្គាល់បុគ្គលទាំងឡាយណា កើតឆ្នាំ វក ឬ ឆ្នាំស្វា ថាជាប្រភេទមនុស្សរពិស មិនចេះនៅស្ងៀម ព្រោះសត្វសា គឺជាប្រភេទសត្វដែលមិនចេះនៅស្ងៀម ។ ចំណុចមួយ នៃវប្បធម៌អឺរ៉ុប មានលក្ខណៈប្រហាក់ប្រហែលនឹងវប្បធម៌ខ្មែរដែរ គឺថា បុគ្គលណារពិស ឬ មិនចេះនៅស្ងៀម ឬ រវល់ច្រើន គ្មានពេលទំនេរ គេតែងតែប្រដូចបុគ្គលនោះថា “ សត្វស្វា “។

ថ្ងៃអាទិត្យ គឺជាថ្ងៃដែលមនុស្សជាទូទៅសម្រាកពីការងារ និង ការរៀនសូត្រ ។ ផ្ទុយទៅវិញប្រសិនបើឃើញបុគ្គលណាធ្វើការសូម្បីតែនៅថ្ងៃអាទិត្យ គេច្រើនប្រៀបធៀបបុគ្គលនោះទៅនឹងសត្វស្វា ដ្បិតបុគ្គលនោះមិនសម្រាក មានឩបមេយ្យដូចជាពពួកពានរជាតិ (សត្វស្វាទាំងឡាយ ឬ ពានរ ពានរជាតិ ឬ វានរជាតិ) មិនចេះនៅស្ងៀមដូច្នោះដែរ ។

គ្រាមួយនាឆ្នាំ ២០០០ វិចិត្រករម្នាក់ឈ្មោះ Casey Sorrow បានឃើញមិត្តរបស់គាត់ម្នាក់ធ្វើការនៅថ្ងៃអាទិត្យ គាត់ក៏បានសរសេរក្រវេមក្រវាមនៅលើប្រតិទិនរបស់មិត្តគាត់ថា ” ថ្ងៃ នៃ សត្វស្វា ” ជាការលេងសើច គឺគាត់បានប្រដូចមិត្តរបស់គាត់ម្នាក់នោះថាជា សត្វស្វា ព្រោះមិនត្តរបស់គាត់ធ្វើការនៅថ្ងៃដែលអ្នកដទៃសម្រាក គឺថ្ងៃអាទិត្យ ។
បន្ទាប់មកមាននិស្សិតម្នាក់ នៃ សកលវិទ្យាល័យ Michigan State University (MSU) ឈ្មោះEric Millikin ដែលជាសិស្សរបស់លោក Casey Sorrow ក៏បានធ្វើចំពោះមិត្តរបស់គាត់ប្រហាក់ប្រហែលនឹងវិចិត្រករ Casey Sorrow ដែរ ។

ពួកគេក៏ស្រាប់តែនឹកឃើញថា បើមានថ្ងៃ នៃ សត្វស្វាមែននោះ នឹងផ្តល់ប្រយោជន៍ច្រើនដល់ពពួកសត្វពានរដែលពេលខ្លះត្រូវគេធ្វើបាបដោយប្រការផ្សេងៗ មានយកទៅបង្ខំឱ្យកំប្លុកកំប្លែង សម្តែងលើឆាកនានា ដើម្បី អាជីវកម្ម ឬ បរបាញ់សម្លាប់ទាំងស្រស់ ឬ ក៏ពេលខ្លះត្រូវពួកអ្នកមានលុយបរិភោគខួរក្បាលទាំងនៅរស់យ៉ាងយង់ឃ្នង គួរឱ្យសង្វេគដល់ពពួកសត្វពានរ ទាំងឡាយជាពន់ពេក ហើយពេលខ្លះពានរត្រូគេយកទៅប្រើប្រាស់ក្នុងការពិសោធវេជ្ជសាស្ត្រជាដើម ។

ហេតុអ្វីធ្វើនៅថ្ងៃទី ១៤ ខែ ធ្នូ និង របៀបប្រារព្ធពួកអ្នកលេងក្រមាច់ទាំងនោះ ក៏គិតចង់ពង្រីកគំនិត នៃ ការគិតគូរដល់សត្វពានរ ទាំងឡាយឱ្យក្លាយជាការពិត ក៏ស្រុះស្រួលបបួលគ្នីគ្នាជ្រើសរើសយកថ្ងទី ១៤ ខែ ធ្នូ ( ដែលភាគច្រើនជាថ្ងៃអាទិត្យ ) ហើយបានប្រារព្ធ “ ទិវាពានរជាតិ ” (Monkey Day ) ជាលើកដំបូង ជាមួយ និស្សិតសិល្បៈដទៃទៀត នៃ សកលវិទ្យាល័ MSU នាឆ្នាំ២០០០ នោះឯង នៅថ្ងៃទី ១៤ ខែ ធ្នូ ដ្បិតពួកគេគិតថា ថ្ងៃនេះភាគច្រើនត្រូវនឹងថ្ងៃអាទិត្យ គឺសមនឹងវប្បធម៌ដែលគេបង្អាប់បន្តុះក្នុង​ន័យលេងសើចចំពោះអ្នកដែលធ្វើការនៅថ្ងៃអាទិត្យផង អាចជាពេលដែលមនុស្ស​ភាគច្រើនសម្រាកពីការងារអាចចួលរួមទិវានេះបានផង។

គំនិតដ៏ឧត្តម និង ការប្រារព្ធ ទិវាពានរជាតិ ដែលស្តាប់ទៅគួរឱ្យកំប្លែងមួយនេះ បានត្រូវគេដឹងឮខ្ទរខ្ទារឡើង នៅពេលដែលលោក Sorrow និង សិស្សរបស់គាត់ គឺ Eric Millikin បានចាប់ផ្តើមឃោសនាអំពី ទិវាពានរជាតិ នៅលើបន្ទះគំនូររបស់ពួកគេ និងបានចាប់ផ្តើមផ្សព្វផ្សាយនៅតាមអ៊ីនធឺណេត ។

តាំងពីពេលនោះមក ទិវាពានរជាតិ ត្រូវបានគេប្រារព្ធជាបន្តបន្ទាប់រហូតក្លាយជាទិវាមួយដែលមានលក្ខណៈអន្តរជាតិឆ្លងកាត់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស ជាដើម ហើយវាបានក្លាយជាថ្ងៃសម្រាកអសាធារណៈ ។

ក្រុមហ៊ុនខ្នាតយក្សមួយឈ្មោះ Hallmark Cards ដែលជាក្រុមហ៊ុនផលិតសម្ភារ ឬ កាដូអនុស្សាវរីយ៍ បានពណ៌នា ទិវាពានរជាតិ នេះថា ជាទិវាមួយដែលអាជីវកម្មពាក់ព័ន្ធនឹងសត្វពានរ ពិតជាត្រូវបានលើកទឹកចិត្ត ។

ថ្ងៃសម្រាកនេះដើមឡើយត្រូវបានគេធ្វើដោយការស្លៀកពាក់ឈុតជប់លៀងទាំងឡាយណាដែលអាចទាក់ទាញចំណាប់អារម្មណ៍ទៅលើបញ្ហាទាំងឡាយរបស់ពពួក ពានរជាតិ ដូចជាការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រស្វា សិទ្ធិសត្វស្វា និង ការវិវឌ្ឍ (Evolution ) របស់សត្វស្វា (ដែលអ្នកខ្លះជឿថា មនុស្សយើងវិវឌ្ឍមកពីសត្វស្វា) ជាដើម ។ ដើម្បីបានសម្រេចទិសដៅនេះ ជារឿយៗមានការប្រកួតប្រជែងចាក់តុក្កតាសត្វស្វា គូររូបសត្វស្វា និង ត្រាប់ទង្វើសត្វស្វាជាដើម ។

សកម្មភាពដទៃទៀត នៃ ទិវាពានរជាតិ នេះ ក៏មានទាំងការដើរលេងផ្សារដើម្បីទិញឈុតសម្លៀកបំពាក់សត្វស្វា (មាននៅក្នុងបទចម្រៀង Lazy Song ជាដើម) ទទួលទានការ៉េមដែលមានរូបស្វា និង ចំណាយពេលមួយថ្ងៃនៅឯសួនសត្វជាដើម។

នៅឆ្នាំ២០០៥ ស្វាគីងកុង របស់លោក Peter Jackson (នាយកភាពយន្តញូហ្សេឡែនដ៍ )ត្រូវបានដោះលែងឱ្យទៅរស់ក្នុងព្រៃតាមធម្មជាតិរបស់សត្វ នៅថ្ងៃខួបកំណើតទី៥ នៃ ស្វា នេះ ។ ភាពយន្តស្វាគីងកុង និង ពិភព នៃ ស្វាឪ រួមទាំងចម្រៀងនានាពាក់ព័ន្ធសត្វស្វា ជាប្រភេទភាពយន្ត និង ចម្រៀងដ៏មានប្រជាប្រិយសម្រាប់ប្រើប្រាស់ក្នុងពិធីជប់លៀងនានា នៃ ទិវាពានរជាតិ ។

ជារឿយៗការប្រារព្ធ ទិវាពានរជាតិ ត្រូវបានធ្វើជាមួយនឹងការអង្គាស លុយកាក់ ការលក់ផ្ទាំងគំនូរ និង ការរៀនគូរ រូបពាក់ព័ន្ធនឹងសត្វស្វា ដើម្បីប្រមូលមូលនិធិសម្រាប់យកទៅប្រើប្រាស់ដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងពពួកសត្វពានរ ។

នៅឆ្នាំ២០១២ ទស្សនាវដ្ដីចុងសប្តាហ៍អាមេរិក ( USA Weekend ) បានចុះផ្សាយចំណងជើងថា “ តារាទាំង១២ នៃ ទិវាពានរជាតិ “ ដែលជាផ្ទាំងគំនូរតាមលំដាប់លំដោយពណ៌នាអំពីពានរដែលជាផ្នែកមួយនៃពួកអ្នកដែលបានធ្វើដំណើរទៅក្នុងលំហអាកាសដោយជិះយានឆ្លងភពដើម្បីត្រួសត្រាយផ្លូវសម្រាប់វិស័យហោះហើរទៅក្នុងលំហរអាកាសរបស់មនុស្សជាតិ។ ឆ្នាំពី២០១៣ ទិវាពានរជាតិ មានរគំនូរដែលជាភាសាកាយវិការមួយផ្ទាំងរបស់ Eric Millikin ដែលបានដាក់តាំងនៅក្នុងទិវាពានរជាតិ នេះក៏មានរូបពានរមួយក្បាលដែលគេមើលទៅស្គាល់ថាជាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបា ។

វិចិត្រករ Sorrow ក៏បានប្រកាន់យ៉ាងខ្ជាប់ខ្ជួនផងដែរនូវការផ្សព្វផ្សាយនូវអត្ថបទព័ត៌មានខ្លីៗ ឬ រូបទិដ្ឋភាពវានរជាតិនៅក្នុងសារព័ត៌មាន ចំពោះប្រធានបទសំខាន់ៗដូចជាការវាយប្រហារសត្វពានរ ការតស៊ូរបស់ពានរ និង វិទ្យាសាស្ត្រពាក់ព័ន្ធនឹងសត្វពានរ ។

ក្នុងភ្នែកទស្សនវិទូទស្សនវិទូមួយចំនួន មាន លោក Jean-Baptiste Lamarck ជាអាទិ៍បានរកឃើញ និង បកស្រាយជាបន្តបន្ទាប់ថា មនុស្សវិវឌ្ឍមកពីសត្វស្វា ឪ ( Ape ) ។ ប៉ុន្តែ សាសនាធំៗចំនួន៣ គឺ សាសនាគ្រិស្ត សាសនាអ៊ិស្លាម និង ព្រហ្មញសាសនា សុទ្ធតែអះអាងថា “ ព្រះអាទិទេព “ របស់ពួកគេរៀងៗខ្លួន ជាអ្នកបង្កើតមនុស្ស ( និង អ្វីៗទាំងអស់នៅក្នុង និង ជុំវិញពិភពលោកដូចជាព្រះអាទិត្យ ព្រះចន្ទ ដួងតារា លំហចក្រវាឡ រួមទាំងពិភពលោកផង ) ហើយគម្ពីរគ្រសិស្តសាសនាថែមទាំងធ្លាប់ប្រកាន់យ៉ាងមាំមួនថា ផែនដីយើងនេះមានរាងសំប៉ែត ។ ដោយការប្រកាន់ទស្សនៈបែបទាំងនេះ មានពួកអ្នប្រាជ្ញជាច្រើន ត្រូវបានធ្វើទុក្ខបុកម្នេញ ឬ កាត់ទោសប្រហារជីវិត ដោយសារតែរបកគំហើញរបស់ពួកគេខុសពីអ្វីដែលជាការអះអាងរបស់ គ្រិស្តសាសនា ដូចយ៉ាងករណីផែនដីសំប៉ែត ឬ មិនសំប៉ែត ជាដើម ។

ចំណែកព្រះពុទ្ធ បានអះអាងថា មនុស្ស (និងអ្វីៗក្នុងលោក ) សុទ្ធតែកើតឡើងដោយការផ្សំផ្គុំគ្នា (តិច ឬ ច្រើន, ភាសាបច្ចេកទេសក្នុងពុទ្ធសាសនាហៅថា “ សង្ខារ “ បានសេចក្តីថា ការផ្សំគ្នា ការរួបរួមបញ្ចូលគ្នា ការដាក់លាយបញ្ចូលគ្នា …) នៃ មហាធាតុ ៤ គឺ ដី ទឹក ភ្លើង និង ខ្យល់ ។ប្រសិនបើមហាធាតុទាំង៤នេះបែកចេញពីគ្នាហើយ អ្វីៗទាំងអស់នឹងមិនមានជីវិត ឬ មិនមានរូបរាងពេញលេញឡើយ ។ ទ្រិស្តីនេះត្រូវបានគាំទ្រច្រើនបំផុតពីផ្នែកវិទ្យាសាស្ត្រ ហើយក៏មិនទាន់មានអ្នកវិទ្យាសាស្ត្រណាបដិសេធនៅឡើយ ។
ចំណុចនេះយើងអាចមើលឃើញដោយងាយថា ទ្រិស្តីរបស់ព្រះពុទ្ធសាសនា និង ទ្រិស្តីវិទ្យាសាស្ត្រ ទោះមិនដូចគ្នាក៏មិនវិវាទគ្នាដែរ ហើយអាចជាការគាំទ្រដល់គ្នាទៀតផង ។ ប៉ុន្តែចំពោះសាសនាទាំង ៣ ខាងលើវិញ គឺខុសគ្នាទាំងស្រុងតែម្តង ។

ទស្សនវិទូ និង សង្គមវិទូ ទាំងឡាយ បានមើលឃើញគុណប្រយោជន៍ នៃ ទិវាពានរជាតិ នេះមិនមែនគ្រាន់តែជាការគិតគូរអំពីសុខទុក្ខរបស់ពពួកពានរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែពួក ទស្សនវិទូ និង សង្គមវិទូ ទាំងនោះបានមើលឃើញថា ទិវាពានរជាតិ នេះ បានទម្លុះទម្លាយដែនកំណត់ នៃ សាសនា ( ទាំង ៣ ខាងលើដែលអះអាងថា មនុស្សត្រូវបានបង្កើតដោយព្រះអាទិទេពរបស់ពួកគេ ) ហើយបានផ្តល់ឱកាសឱ្យមនុស្សសញ្ជឹងគិតពិចារណាឡើងវិញ ឬ ថា ទិវាពានរជាតិ គឺជាការក្រើនរំឭកដល់មនុស្សឱ្យចែករំលែកគំនិតគ្នាអំពីរឿងរ៉ាវទាំងឡាយពាក់ព័ន្ធនឹងសត្វស្វា និងមនុស្ស៕B/