ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកធ្វើឡើង ដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវ ឲ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ផ្លូវគោក

615
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្នុងគោលបំណងលើកកំពស់ការយល់ដឹងពីច្បាប់ចរាចរណ៍​ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវទាំងឡាយយល់ថាការគោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រឡាញ់អាយុជីវិតខ្លួនឯងនិងអាយុជីវិតអ្នកដទៃ ស្របតាមពាក្យស្លោករបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា” ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៏” កាលពីព្រឹកថ្ងៃទី២៨ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានប្រារព្វទិវាសប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកលើកទី១២ នៅរាជធានីភ្នំពេញក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីនិងជាតំណាងអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះតំណាងជនពិការ៣រូបបានឡើងសម្ដែងពីអារម្មណ៏ពិតរបស់ខ្លួន ដែលជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចណ៏កន្លង មកពីទុក្ខលំបាកក្នុងការរស់នៅដោយខ្លួនជាជនពិការបានបាត់បង់ឱកាសជាច្រើន ខុសពីអ្នកមិនពិការដែលបន្សល់ទុកដោយគ្រោះថ្នាក់ចរាចរណ៏។ ភ្នែកទាំងគូរបស់ពួកគេលែងបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតទៀតហើយ គឺរស់នៅក្នុងពិភពងងឹតសូនសុង។

ជនពិការទាំង៣រូបបានផ្ញើរសារទៅដល់អ្នកបើកបរទាំងឡាយ កុំធ្វេសប្រហែសក្នុងការបើកបរបើកបរគោរពច្បាប់ចរាចរណ៍មិនស្ថិតក្រោមឥទ្ធពលនៃគ្រឿងស្រវឹង គ្រឿងញៀន បើកបរមានការយោគយល់គ្នា។អ្នកបើកបរដឹកអ្នកដំណើរត្រូវគិតថា ជីវិតអ្នកដំណើរផ្ញើរលើអ្នកបើកបរម្នាក់។

ក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា បានថ្លែងថា អត្ថន័យសា របស់ជនពិការគឺពិតជាមានន័យណាស់ជាសាររំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយឲ្យចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកទាំងអស់គ្នា។ មានតែជនពិការខ្លួនឯងទេ ទើបដឹងពីភាពវេទនាដោយគ្រោះថ្នាក់ចរាចរណ៏។

លោកបន្តថា ឥរិយាបទរបស់អ្នកបើកបរជាកត្តាកំណត់សំខាន់ជាងគេ ក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៏។ បញ្ហាចរាចរណ៏ជារឿងយើងទាំងអស់គ្នា ដែលត្រូវចូលរួមអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏៕B/