ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​ឆ្នាំនេះ ក្រោម​ប្រធានបទ “​ការផ្តល់​កម្លាំង​ឲ្យ​មានការ​ផ្លាស់ប្តូរ ស្រី្ត​ពាក់ព័ន្ធ​ក្នុង​ការច្នៃ ប្រឌិត និង​សកម្មភាព​បង្កើត​ថ្មី​”

1175
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​នេះ បានរៀបចំ​ទិវា​កម្មសិទ្ធិ បញ្ញា​ពិភពលោក ក្រោម​ប្រធានបទ “​ការផ្តល់​កម្លាំង​ឲ្យ​មានការ​ផ្លាស់ប្តូរ ស្រី្ត​ពាក់ព័ន្ធ​ក្នុងការ​ច្នៃប្រឌិត និង​សកម្ម ភាព​បង្កើត​ថ្មី​” ដែល​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក​ស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​

​លោកស្រី តឹក​រ៉េត កំរង បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០០០ អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក បានកំណត់​យក​ថ្ងៃទី​២៦ ខែមេសា ដែលជា​ថ្ងៃ​ដែល​អនុសញ្ញា​អង្គការ​សិទ្ធិ​បញ្ញា​ពិភពលោក បាន​ចូលរួម​ជា​ធរមាន ក្នុង​ឆ្នាំ​១៩៧០ ដើម្បី​ប្រារព្ធ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។ លោកស្រី​បាន​បន្តថា ដើម្បី​លើ​កម្ពស់ និង​ផ្សព្វផ្សាយ​ពី​ចំណេះដឹង និង​អត្ថប្រយោជន៍​របស់​កម្ម​សិទ្ធ​បញ្ញា ការច្នៃប្រឌិត ការបង្កើត​ថ្មី និង​ការវិវត្ដន៍​ថ្មីៗ របស់​មនុស្សជាតិ ក៏ដូចជា​ការដើរ​តួយ៉ាង​សំខាន់ នៃ​វិស័យ​កម្មសិទ្ធិបញ្ញា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើក ស្ទួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។​

​លោកស្រី​រដ្ឋលេខាធិការ លើកឡើងថា ស្ដ្រី​ត្រូវបាន​ចាត់ទុកជា​កម្លាំង​ចលករ​មួយ​យ៉ាងសំខាន់ និង​ជា បង្អែក​យ៉ាងរឹងមាំ ក្នុងការ​រួមចំណែក ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ជាពិសេស នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា ទំនើប​នាពេល​បច្ចុប្បន្ននេះ ស្ដ្រី​ត្រូវបាន​ផ្ដល់ឱកាស និង​ការ​សមត្ថភាព​យ៉ាងសកម្ម​ដូចគ្នា​នឹង​បុរស​ក្នុង​សកម្មភាព ស្រាវជ្រាវ និង​អភិវឌ្ឍ ដើម្បី​ច្នៃប្រឌិត និង​បង្កើត​ផលិតផល​ថ្មីៗ ដែល​ជួយ​សម្រួល និង​បំរើ​ដល់​ជីវភាព​រស់នៅ ឲ្យ​កាន់តែ​បាន​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នេះ​ឡើង ក្នុង​គោលបំណង​បង្ហាញ​អំពី ការប្ដេជ្ញា​ចិ​ត្ដ និង​ការយកចិត្តទុកដាក់រ​បស់​កម្ពុជា​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ដែល​វិស័យនេះ ត្រូវបាន​ចាត់ទុកថា ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍន៍​៕ ល​