ទិវា​ក្រុមប្រឹក្សា អឺរ៉ុប និង ទិវា​សហភាព​អឺរ៉ុប​

3138
ចែករម្លែក

(​ភ្នំពេញ​)៖ នៅក្នុង​ទ្វីប អឺរ៉ុប ទិវា​អឺរ៉ុប ( Europe Day) គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់ សម្តែង​នូវ​ការ​សាទរ​ចំពោះ​សន្តិភាព និង ការរួបរួម​នៅ​អឺរ៉ុប គឺ​នៅពេលដែល​អឺរ៉ុប បង្កើតបានជា​សហភាព​អឹ​រ៉ុ​ប ( European Union= EU ) ។ សម្រាប់​ទិវា​អឺរ៉ុប មាន ២ សំខាន់ៗ​ដាច់ដោយឡែក​ពីគ្នា គឺ ថ្ងៃទី ០៥ ខែ ឩ​សភា ទិវា​ក្រុមប្រឹក្សា អឺរ៉ុប ហើយ​ថ្ងៃទី ០៩ ខែ ឩ​សភា ទិវា សហភាព អឺរ៉ុប ហើយ​ទិវា ទាំង​ទ្វេ​នេះ​ត្រូវបាន​គេ ស្គាល់​ផងដែរ​ថា ជា​ទិវា Schuman ជាការ​រំឭក​ដល់​សេចក្តីប្រកាស​ជា​ប្រវត្តិសាស្ត្រ ដែល​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី ក្រសួងការបរទេស​បារាំង Robert Schuman ។

​ក្រុមប្រឹក្សារ អឺ​រ៉​រុ​ប ( The Council of Europe ) ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ០៥ ខែ ឩ​សភា ឆ្នាំ ១៩៤៩ ទើប​ពួកគេ​សម្រេចចិត្ត​ជ្រើស​រើសយក​ថ្ងៃនោះ សម្រាប់​ប្រារព្ធ​ទិវា ក្រុមប្រឹក្សា​អឺរ៉ុប ហើយ​ពួកគេ​បាន​បង្កើត​ថ្ងៃ​សម្រាក​នេះ​ចាប់ពី​ឆ្នាំ ១៩៦៤ ។ នៅ​ឆ្នាំ ១៩៨៥ សហគមន៍​អឺរ៉ុប ( European Communities ) (​ក្រោយមក​បាន​ប្តូរ​ទៅជា សហភាព​អឺរ៉ុប European Union ) បានអនុម័ត​ទទួលយក​និមិត​សញ្ញា​នានា​របស់​អឺរ៉ុប ក្នុង​ក្របខណ្ឌ ជា​សហគមន៍ ដូចជា​ទង់ជាតិ​អឺរ៉ុប​ជាដើម ។ ប៉ុន្តែ​មេដឹកនាំ​នានា​របស់ សហគមន៍​អឺរ៉ុប បានសម្រេច​ចិត្ត​ប្រារព្ធ ទិវា​អឺរ៉ុប នៅ​ថ្ងៃទី ០៩ ខែ ឩ​សភា ឆ្នាំ ១៩៥០ ទៅវិញ នៅក្នុង​ថ្ងៃ នៃ ការប្រកាស​របស់លោក Schuman ។ សភា​អឺរ៉ុប​បានទទួល​ស្គាល់​ជា​ផ្លូវការ នូវ​ថ្ងៃទី​០៩ ខែ ឩ​សភា ថា​ជា​ថ្ងៃ​សម្រាក​របស់ខ្លួន​នៅ​ឆ្នាំ ២០០៨ ។

​ទិដ្ឋភាព​ទូទៅ នៃ សហភាព​អឺរ៉ុប
​សហភាព អឺរ៉ុប ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា EU គឺជា​សហភាព នយោបាយ​-​សេដ​ក្ឋ​កិច្ច ហើយ​EU ប្រតប​ត្តិ​ការងារ តាម​ប្រព័ន្ធ ស្ថាប័ន នៃ រដ្ឋ​ជា​សមាជិក និង រដ្ឋាភិបាល​អន្តរជាតិ ហើយ​រាល់​ការសម្រេចចិត្ត​ធ្វើឡើង​ដោយ​ការពិភាក្សា​នៃ​រដ្ឋ​ជា​សមាជិក ។

EU មាន​ដើមកំណើត​ចេញពី​សហគមន៍ ធ្យូងថ្ម និង ដែកថែប អឺរ៉ុប និង សហគមន៍​សេដ្ឋកិច្ច អឺរ៉ុប បង្កើត​ដោយ​រដ្ឋ​ចំនួន​ប្រាំមួយ កាលពី​ឆ្នាំ ១៩៥២ និង ១៩៥៨ ។ លុះដល់​ឆ្នាំ ១៩៩៣ ទើប មាន​សន្ធិសញ្ញា ម៉ា​ស្ទ្រី​កត៍ បង្កើតបានជា សហភាព អឺរ៉ុប បច្ចុប្បន្ន ហើយ​សន្ធិសញ្ញា ចុងក្រោយ​នៅ​ឆ្នាំ ២០០៩ នាទី​ក្រុង លី​បោ​ន បាន​ផ្លាស់​ប្រែ សហភាព​អ៉​រ៉ុ​ប ជាច្រើន ។ EU បាន​អភិវឌ្ឍ ទីផ្សារ​តែមួយ តាម​ប្រព័ន្ធ​ច្បាប់​ស្តង់ដារ​តែមួយ​សម្រាប់ រដ្ឋ​ជា​សមាជិក​ទាំងអស់ ។ ការត្រួតពិនិត្យ លិខិតឆ្លងដែន ត្រូវបាន​លប់បំបាត់ ។ គោលការណ៍ ចម្បង​របស់ EU គឺ​ដើម្បី​ធានា​សកម្មភាព​សេរី​របស់​ម​នុស្ស ទំនិញ សេវាកម្ម និង ទុន អនុម័ត​ច្បាប់ យុត្តិធម៌ និង​ធានា​គោលការណ៍​រួម​លើ​វិស័យ​ពាណិជ្ជកម្ម កសិកម្ម នេសាទ និង ការអភិវឌ្ឍ​ថ្នាក់​តំបន់ ។

​គោលការណ៍ ហិរញ្ញវត្ថុ បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៩ ចូល​ជាធរ​មាននៅ​ឆ្នាំ ២០០២ ។ តាមរយៈ​គោលការណ៍​បរទេស និង សន្តិសុខ​រួម EU បាន​អភិវឌ្ឍ​តួនាទី​ទំនាក់ទំនង​ខាងក្រៅ និង ការការពារ ។ សហភាព អឺរ៉ុប រក្សា​នូវ​បេសកកម្ម​ការទូត អចិន្ត្រៃយ៍ របស់ខ្លួន នៅ​ទូទាំង ពិភពលោក និង តំណាង​របស់ខ្លួន​នៅឯ​អង្គការសហប្រជាជាតិ អង្គការ ពាណិជ្ជកម្ម​ពិភពលោក ក្រុម​ប្រទេស G8 និង G-20 ។​

​ភូមិសាស្ត្រ​
​បច្ចុប្បន្ន សហភាព​អឺរ៉ុប មាន​រដ្ឋ​ជា​សមាជិក​ចំនួន ២៨ (​នឹងមាន​ជា​បន្តបន្ទាប់​) មាន​ផ្ទៃដី ៤.៤២៣.១៤៧ គីឡូម៉ែត្រ​ក្រឡា ។ ផ្ទៃដី បរិយាកាស និង សេដ្ឋកិច្ច​របស់ EU ទទួល​ឥទ្ធិពល ពី​ឆ្នេរ​ស​មុ​ទ្ធ​ដ៏​វែង​អន្លាយ​ប្រវែង​៦៥.៩៩៣ គីឡូម៉ែត្រ ។​នៅ​ឆ្នាំ ២០១៤ ពួកគេ មាន​ផលទុន​សរុប (GDP) ១៨,៤៩៥ លាន លាន ដុល្លារ អាមេរិក ឬ ប្រមាណ​ជា ២៤ ភាគរយ នៃ​ផលទុន សរុប​របស់​ពិភពលោក ឬ ១៧ ភាគរយ បើ​គិត​ជា​ភាគី​កម្លាំង​ទិញ ។ ឆ្នាំ ២០១៤ EU មាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ក្នុង​លោក ហើយ​រដ្ឋ ២៦ ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​ទាំង ២៨ មាន​ស្តង់ដា​អភិវឌ្ឍ​ធនធានមនុស្ស ។​

​ដោយ​រួមទាំង ប្រទេស​បារាំង នៅឯ​នាយ​សមុទ្ទ ក្រៅ​ទ្វីបអឺរ៉ុប ប៉ុន្តែ​ក៏​ជា​សមាជិក នៃ សហភាព​អឺរ៉ុប ផង​នោះ EU បាន​ស្គាល់​បរិយាកាស​ច្រើន​ប្រភេទ​បំផុត នៃ តំបន់​អាក​ទិ​ក (​អឺរ៉ុប​ខាងជើង និង ខាងកើត​) ។ ភាគច្រើន នៃ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទាំងនេះ​ជាមួយ អាកាសធាតុ​ស​មុ​ទ្ធ ( អឺរ៉ុប​ខាងជើង ខាងលិច និង អឺរ៉ុប​កណ្តាល ) អាកាសធាតុ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ (​អឺរ៉ុប​ខាងត្បូង​) ឬក៏ អាកាសធាតុ​កក់ក្តៅ (​បាល់​កង់ និង អឺរ៉ុប​កណ្តាល ) ។

​ស្របតាម​សន្ធិសញ្ញា ទីក្រុង លី​ស​បោ​ន ប្រទេស​ព័រទុយហ្កាល់ បានផ្តល់​សិទ្ធិ​ដល់​រដ្ឋ​ទាំងឡាយ ណា​ចង់​ចាកចេញ ឬ បោះបង់​សមាជិកភាព​របស់ខ្លួន​ពី EU ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ ២០១៦ ដែល​ញ៉ាំងឱ្យ​សមាជិក​នៅសល់​ត្រឹម ២៧ ប្រទេស ។ នៅ​ឆ្នាំ ២០១៨ អត្រា​ប្រជាពលរដ្ឋ របស់​រដ្ឋ​ជា​សមាជិក​ទាំង ២៨ នៃ សហភាព​អឺរ៉ុប ៥០0 លាន​នាក់ នៃ ប្រជាពលរដ្ឋ​ពិភពលោក ដោយ​រដ្ឋ​នីមួយៗ​មាន​អត្រា ប្រជា ពលរដ្ឋ និង ផ្ទៃដី​ដូចខាងក្រោម ៖
​ឈ្មោះ​ប្រទេស អត្រា​ប្រជាពលរដ្ឋ​  ផ្ទៃដី​ជា​គីឡូម៉ែត្រ​ការ៉េ
​អូទ្រីស ​         ជាង ៨ លាន​ ​        ៨៣.៨៥៥
​ប៊ែ​ល​ស៊ិ​ក      ជាង ១១ លាន​ ​      ៣០.៥២៨
​ប៊ុលហ្គារី       ជាង ០៧ លាន​ ​​     ​១១០.៩៩៤
​ក្រូ​អាត         ជាង ០៤ លាន       ៥៦.៥៩៤
​ស៊ី​ព             ជាង ០១ លាន      ៩.២៥១
​ឆែក             ជាង​១០ លាន       ៧៨.៨៦៦
​ដា​ណឺ​ម៉ាក ​    ជាង ០៥ លាន​ ​    ៤៣.០៧៥
​អ៊ី​ស្តូ​នី ​         ជាង ០១ លាន​ ​     ៤៥.២២៧
​ហ្វាំ​ង​ឡង់​ដ៍   ជាង ៥ លាន​ ​       ៣៣៨.៤២៤
​បារាំង ​         ជាង ៦៥ លាន​ ​    ៦៧៤.៨៤៣
​អាល្លឺម៉ង់ ​     ជាង ៨២ លាន​     ៣៥៧.០២១
​ក្រិ​ក ​           ជាង ១១ លាន​     ១៣១.៩៩០
​ហុង​ហ្គា​រី ​     ជាង ០៩ លាន​ ​    ៩៣.០៣០
​អៀក​ឡង់​ដ៍   ជាង ០៤ លាន​ ​    ៧០.២៧៣
​អ៊ីតាលី ​      ជាង ៥៩ លាន​ ​     ៣០១.៣៣៨
​ឡេ​តូ​នី​ ​       ជាង ០១ លាន​ ​    ៦៤.៥៨៩
​លី​ទុយ​អា​នី​  ជាង ០២ លាន​ ​     ៦៥.២០០
​លុច​សំបួ​ ​    ជាង ០៥ សែន​ ​     ២.៥៨៦
​ម៉ា​ល់ត៍ ​      ជាង ០៤ សែន​ ​     ៣១៦
​ហុ​ល្លង់​ដ៍ ​    ជាង ១៧ លាន​ ​    ៤១.៥៤៣
​ប៉ូឡូញ ​      ជាង ៣៨ លាន​ ​    ៣១២.៦៨៥
​ព័រទុយហ្កាល់ ជាង ១០ លាន​    ៩២.៣៩០
​រ៉ូ​ម៉ា​នី ​         ជាង ១៩ លាន​ ​    ២៣៨.៣៩១
​ស្លូ​វ៉ា​គី ​       ជាង ០៥ លាន​ ​     ៤៩.០៣៥
​ស្លូ​វ៉ា​នី ​       ជាង ០២ លាន​     ​២០.២៧៣
​អេ​ស្ប៉ា​ញ    ជាង ៤៦ លាន​ ​    ៥០៤.០៣០
​ស៊ុយអែត   ​ជាង ០៩ លាន​ ​    ៤៤៩.៩៦៤
​ ​ ​
​ចលនា​ដំបូងៗ
​បន្ទាប់ពី​សង្គ្រាមលោកលើកទី ២ ( ១៩៣៩-១៩៤៥ ) ចលនា នានា​ឆ្ពោះទៅរក​ការធ្វើ សមាហរណកម្ម នៃ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ត្រូវបាន​គេ​ឃើញ ។ នៅ​ឆ្នាំ ១៩៤៨ មាន​សភា​មួយ ឈ្មោះ Hague Congress ជា​សភា​វិលជុំ​នៅក្នុង​ប្រវត្តិសាស្ត្រ​ស​សហព័ន្ធ​អឺរ៉ុប បាន​ដឹក​នាំទៅ រក​ការបង្កើត​ចលនា​អឺរ៉ុប​អន្តរជាតិ និង ជាម​ហា វិទ្យាល័យ​របស់​អឺរ៉ុប​ជាទី​ដែល​អនាគត អ្នកដឹកនាំ​នៅ​អឺរ៉ុប​រស់នៅ និង សិក្សា​រួមគ្នា ។​

​នៅ​ឆ្នាំ ១៩៥២ សហគមន៍​ធ្យូងថ្ម និង ដែកថែប អឺរ៉ុប ( European Coal and Steel Community ) ត្រូវបាន​បង្កើតឡើង និង ប្រកាសថា​ជា “ ជំហាន​ទីមួយ នៅក្នុង​សហព័ន្ធ​អឺរ៉ុប “ ក្នុង​គោលបំណង​បង្កើត​លទ្ធភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​រវាង​រដ្ឋ​ជា​សមាជិក តាម​មធ្យោបាយ​រួមបញ្ចូល​គ្នា នៃ ឩ​ស្សា​ហ​កម្ម​ធុន​ធ្ងន់​របស់​ជាតិ ។ រដ្ឋ​ជា​សមាជិក​ស្ថាបនិក នាពេលនោះ​មាន​ចំនួន​ប្រាំមួយ​គឺ ប៊ែ​ល​ស៊ិ​ក បារាំង អ៊ីតាលី លុច​សំបួរ ហុ​ល្លង់​ដ៍ និង អាល្លឺម៉ង់​ខាងលិច ។

​នៅ​ឆ្នាំ ១៩៥៧ រដ្ឋ​ទាំង​ប្រាំមួយ​នេះ បាន​ចុះសន្ធិសញ្ញា ទីក្រុង​រ៉ូម ពង្រីក​កិច្ចសហប្រតិបត្តិការ ដែលមាន​ពីមុនមក​នៅក្នុង​វិស័យ ឩ​ស្សា​ហ​កម្ម​ធ្យូង​ធ្ម និង ដែកថែប និង បាន​បង្កើត​សហគមន៍ សេដ្ឋកិច្ច​អឺរ៉ុប (EEC) និង បង្កើត ពន្ធគយ​សហព័ន្ធ ។ ពួកគេ​ក៏បាន​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​ផ្សេងទៀត​ផងដែរ​នៅក្នុង​ឱកាស​ដដែល​នោះ​ដើម្បី​បង្កើត​សហគមន៍​ថាមពល​អាតូម (Euratom) ក្នុង​កិច្ចសហប្រតិបត្តិការ អភិវឌ្ឍ​ថាមពល​នុយ​គ្លី​អ៊ែរ ។ សន្ធិសញ្ញា​ទាំងពីរ​នេះ បាន​ចូល​ជាធរ​មាននៅ​ឆ្នាំ​ណ​១៩៥៨ ។

​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ឬ EEC និង Euratom ត្រូវបាន​បង្កើត​ដាច់ដោយឡែក​ពីគ្នា​ពី ឩ​ស្សា​ហ​កម្ម​ធ្យូង​ធ្ម និង ដែកថែប ឬ ECSC បើទោះជា​ពួកវា​ប្រើប្រាស់​តុលាការ និង សភា​ជាមួយគ្នា​ក៏ដោយ ។ អង្គការនីតិប្រតិបត្តិ​របស់​សហគមន៍​ថ្មី​ទាំងនេះ​ត្រូវ​បានឱ្យ​ឈ្មោះថា “ គណៈកម្មការ “ ។ Euratom នឹង​បញ្ចូល​គ្នា​នូវ​វិស័យ​ទាំងនេះ​នៅក្នុង​ថាមពល​នុ​គ្លី​អ៊ែរ ខណៈដែល សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ឬ EEC អភិវឌ្ឍ ពន្ធគយ​សហព័ន្ធ​រវាង​សមាជិក ទាំងឡាយ ។

​នៅ​ទសវត្សរ៍ ១៩៦០ មាន​ភាព​តានតឹង បង្ហាញខ្លួន​នៅក្នុង​សហគមន៍​នេះ ដោយសារ​ប្រទេស បារាំង​ស្វែងរក​ការកំណត់​អំណាច​រដ្ឋ​ជា​សមាជិក ។ ទោះយ៉ាងណា នៅ​ឆ្នាំ ១៩៦៥ មាន​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ធ្វើឡើង ដូច្នេះ​នៅ​ឆ្នាំ ១៩៦៦ សន្ធិសញ្ញា នៃ រដ្ឋ​ជា​សមាជិក ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង ប្រ៊ូ​ស្សែ​ល នៃ ប្រទេស​ប៊ែ​ល​ស៊ិ​ក ។ សន្ធិសញ្ញា​នេះ​បាន ចូល​ជាធរ​មាននៅ​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ១៩៦៧ ហើយ​បាន​បង្កើតឱ្យមាន​តែ​ស្ថាប័ន​មួយ សម្រាប់​សហគមន៍ ៣ ប៉ុណ្ណោះ ហើយ​រួមបញ្ចូល​គ្នា​ទៅ​ហៅថា សហគមន៍​ប្រជាជាតិ​អឺរ៉ុប ។

​នៅ​ឆ្នាំ ១៩៩៧៣ សហគមន៍​ទាំងនោះ បាន​ពង្រីក​ដល់​ប្រទេស ដា​ណឺ​ម៉ាក ប្រទេស អៀក​ឡង់​ដ៍ និង ចក្រភព​អង់គ្លេស ។ នៅ​ឆ្នាំ ១៩៧៩ ការបោះឆ្នោត លើក​ទី ០១ ដោយផ្ទាល់ និង តាមបែប​ប្រា​ធិបតេយ្យ​ដើម្បី​បង្កើត សភា ប្រជាជាតិ​អឺរ៉ុប ( European Parliament ) ត្រូវបាន​រៀបចំឡើង ។

​នៅ​ឆ្នាំ ១៩៨៥ មាន​កិច្ចព្រមព្រៀង​មួយ​ឈ្មោះ Schengen Agreement ត្រូវបាន​ធ្វើឡើង ដើម្បី​បើក​ព្រំដែន ដែល​មនុស្ស​ក្នុង​រដ្ឋ​ជា​សមាជិក​ភាគច្រើនបំផុត និង​រដ្ឋ​មិនមែនជា​សមាជិក មួយចំនួន អាច​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ដោយ​មិនចាំបាច់​ប្រើ​លិខិតឆ្លងដែន ។ នៅ​ឆ្នាំ ១៩៨៦​ទង់ជាតិ​របស់​សហគម​ន៍​ប្រជាជាតិ​អឺរ៉ុប​ត្រូវបាន​ចាប់ផ្តើម​ប្រើប្រាស់ ហើយ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម ដែលមាន​ឈ្មោះ Single European Act ត្រូវបាន​ចុះហត្ថលេខា សម្រាប់​បើក ឬ បង្កើត​ទីផ្សារ​អឺរ៉ុប​តែមួយ ។ នៅក្នុង​ផែនការ​ពង្រីក​ខ្លួន ដែល​ត្រូវ​បានគ្រោង ឡើង​សម្រាប់​រដ្ឋ​អតីត​កុ​ម្មុយ​និ​ស្ត សម្រាប់​បេក្ខភាព ប្រទេស ស៊ី​ប និង ប្រទេស ម៉ា​ល់ត៍ ចូល​ជាម​សមាជិកភាព​របស់ EU ត្រូវបាន​ព្រមព្រៀង​នៅមុន​ខែ មិថុនា ឆ្នាំ ១៩៩៣ ។​

សហភាព​អឺរ៉ុប​កើត​ឡើងជា​ផ្លូវការ​
​នៅ​ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ១៩៩២ សន្ធិសញ្ញា​មួយ​ឈ្មោះ សន្ធិសញ្ញា ម៉ា​ស្ទ្រិ​កត៍ ប្រទេស ហុ​ល្លង់​ដ៍ (Maastricht Treaty ) ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋ​ជា​សមាជិក EU ។ សន្ធិសញ្ញា​នេះ​ដើម្បី​ធ្វើ​សមា​ហរ​ណ​រកម្ម​អឺរ៉ុប​ទាំងមូល​បញ្ចូល​គ្នា​ឱ្យទៅជា “ សហភាព អឺរ៉ុប “ ឬ EU ជា​ផ្លូវការ ហើយ​សន្ធិសញ្ញា​នោះបាន​ចូល​ជា​ធារ​មាននៅ​ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ១៩៩៣ ពោលគឺ សហភាព អឺរ៉ុប ឬ EU បាន​មានកំណើត​ជា​ផ្លូវការ​ក្នុង​លោក​តាំងពី​ពេលនោះ​មក ។

​ដើម្បី​ងាយស្រួល​ដល់​ដំណើរការ​សេដ្ឋកិច្ច និង ការដោះដូរ​ពាណិជ្ជកម្ម របស់​រដ្ឋ​ជា​សមាជិក នៅ​ឆ្នាំ ២០០២ ក្រដាស់ប្រាក់ និង កាក់ ឈ្មោះ អឺរ៉ូ (euro) ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​រួម​ជំនួស ឱ្យ​រូបិយប័ណ របស់​រដ្ឋ​ចំនួន ១២ ដែលជា​សមាជិក EU នា​ព​លេ​ល​នោះ ។ ចាប់ពីពេលនោះ​មក តំបន់​ចាយប្រាក់​អឺរ៉ូប បាន​រីក​ដល់​ទៅ ១៩ ប្រទេស ។ នៅ​ឆ្នាំ ២០០៤ EU​បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ ឡើងៗ​ដោយសារ​ប្រទេស ស៊ី​ប សាធារណរដ្ឋ ឆែក ប្រទេស អេ​ស្តូ​នី ហុង​គ្រី ឡេ​ទួ​នី លី​ទូ​អា​នី ម៉ា​ល់ត៍ ប៉ូឡូញ និង ប្រទេស ស្លូ​វ៉ា​គី បាន​ចូល​ជា​សមាជិក​ដែរ ។ ខែ មិថុនា ឆ្នាំ ២០០៩ ការបោះឆ្នោត​សភា​អឺរ៉ុប ត្រូវបាន​ប្រារព្ធ​ឡើង ។​

​នៅ​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០០៩ សន្ធិសញ្ញា​លី​ស​បោ​ន ( Lisbon Treaty) ជា​កិច្ចសន្យា​ថ្នាក់ អន្តរជាតិ បាន​ចូល​ជា​ធរមាន ហើយ​បាន​កែទម្រង់​ធម្មនុញ របស់ EU ជាច្រើន​ចំណុច ។ EU ក៏បាន​កែប្រែ​រចនាសម្ព័ន្ធ​ច្បាប់​របស់ខ្លួន ដោយ​ការលប់ចោល​នូវ​ប្រព័ន្ធ​សសរស្តម្ភ បី ( សេដ្ឋកិច្ច ១ សង្គម ១ គោលការណ៍​បរិស្ថាន ១ ដែល​នៅ​ក្នុងនោះ​មាន សហគមន៍​អឺរ៉ុប ហៅ​កាត់​ថា EC សហគមន៍​ធ្យូងថ្ម និង ដែកថែប អឺរ៉ុប ហៅ​កាត់​ថា ECSC និង សហគមន៍​ថាមពល​នុយ​គ្លី​អ៊ែរ អឺរ៉ុប ហៅ​កាត់​ថា EURATOM ) របស់ EU ឱ្យទៅជា​ស្ថាប័ន​ស្របច្បាប់​តែមួយ បង្កើតឱ្យមាន ប្រធាន​អចិន្ត្រៃយ៍ របស់ ក្រុមប្រឹក្សា​អឺរ៉ុប ។​

​អភិបាលកិច្ច​
​សហភាព អឺរ៉ុប មាន​ស្ថាប័ន​ចំនួន​ប្រាំពីរ​សំខាន់ៗ​គឺៈ ១. សភា អឺរ៉ុប ( European Parliament ) ២. ក្រុមប្រឹក្សា សហភាព​អឺរ៉ុប ( Council of the European Union ) ៣. គណៈកម្មការ អឺរ៉ុប ( European Commission ) ៤. ក្រុមប្រឹក្សា អឺរ៉ុប ( European Council ) ៥. ធនាគារកណ្តាល អឺរ៉ុប ( European Central Bank ) ៦. តុលាការ​យុត្តិធម៌ នៃ សហភាព អឺរ៉ុប ( Court of Justice of the European Union ) និង ៧. តុលាការ សវនកម្ម អឺរ៉ុប ( European Court of Auditors ) ។​

​ការផ្ទៀងផ្ទាត់ និង ការធ្វើ​វិសោធនកម្ម ច្បាប់​នានា ត្រូវបាន​បែងចែក រវាង សភា និង ក្រុមប្រឹក្សា សហភាព​អឺរ៉ុប ខណៈ​កាតព្វកិច្ច នៃ ការប្រតិបត្តិ ត្រូវបាន​ប្រគល់​ទៅឱ្យ គណៈកម្មការ អឺរ៉ុប និង ក្រុមប្រឹក្សា​អឺរ៉ុប (​កុំ​ច្រឡំ​ជាមួយ​ក្រុមប្រឹក្សា សហភាព អឺរ៉ុប ) ។ គោល​ល​ការណ៍​ហិរញ្ញវត្ថុ​របស់​តំបន់​ចាយប្រាក់ អឺរ៉ូ ត្រូវបាន​គ្រប់គ្រង​ដោយ ធនាគារកណ្តាល អឺរ៉ុប ។ ការបកស្រាយ​ច្បាប់​នានា​របស់ EU គឺជា​កាតព្វកិច្ច របស់ តុលាការ​យុត្តិធម៌ នៃ សហភាព អឺរ៉ុប ។ ចំណែក​ថវិកា​របស់ EU ត្រូវបាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ តុលាការ សវនកម្ម អឺរ៉ុប​។​

​ក្រុមប្រឹក្សា អឺរ៉ុប ផ្តល់​ការណែនាំ ឱ្យ EU និង កោះប្រជុំ EU ក្នុង​មួយឆ្នាំ យ៉ាងហោច​បួន​ដង ហើយ​ក្នុងនោះ​មាន​សមាសភាព ប្រធាន​ក្រុមប្រឹក្សា អឺរ៉ុប , ប្រធាន​គណៈកម្មការ អឺរ៉ុប និង តំណាង​ម្នាក់ នៃ រដ្ឋ​ជា​សមាជិក ដែល​អាចជា​ប្រមុខរដ្ឋ ឬ ប្រមុខ​រដ្ឋាភិបាល ។ ក្រុមប្រឹក្សា អឺរ៉ុប ប្រើ​តួនាទី​របស់ខ្លួន​ក្នុង​ភាពជា​អ្នកដឹកនាំ ដើម្បី​ដោះស្រាយ​ជម្លោះ​នានា រវាង​រដ្ឋ​សមាជិក និង ស្ថាប័ន​ទាំងឡាយ និង ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង ភាពមិន​ចុះសម្រុង​គ្នា​នានា ជុំវិញ​បញ្ហា និង គោលការណ៍​ទាំងពួង ។​

​គណៈកម្មការ អឺរ៉ុប បំពេញ​សកម្មភាព​ក្នុងឋានៈ​ជា ដៃ​ប្រតិបត្តិ របស់ EU ទទួលបន្ទុក​តាក់តែង ច្បាប់ និង ដំណើរការ​ប្រចាំថ្ងៃ​របស់ EU ។ គណៈកម្មការ​នេះ​ក៏ត្រូវ​បាន​គេ​ឃើញថា​ជា យន្តការ នៃ ការធ្វើសមាហរណកម្ម​អឺរ៉ុប​ផងដែរ គឺ​ពួកគេ​ប្រតិបត្តិការ​ក្នុងឋានៈ​ជា ខុទ្ទកាល័យ​រដ្ឋាភិបាល ដោយមាន​បេសកជន ២៧ រូប សម្រាប់​គោលការណ៍​លើ​វិស័យ​ផ្សេងៗ​គ្នា ។ សមាជិក​ទាំង ២៧ រូប នោះ គឺ មួយរូប​មកពី រដ្ឋ​ជា​សមាជិក​នីមួយៗ ។ ទោះយ៉ាងណា គណៈកម្មការ នេះ ធ្វើការ​ដើម្បី​ជា​ប្រយោជន៍​រួម​របស់ សហភាព​អឺរ៉ុប ទាំងមូល​ជាជាង​ដើម្បី​តែ​ប្រយោជន៍ មាតុប្រទេស​របស់​ពួកគេ​ផ្ទាល់​ម្នាក់ៗ ។​

​សភា​អឺរ៉ុប មាន​សមាជិក ៧៥១ រូប ត្រូវបាន​បោះឆ្នោត ដោយ​ប្រជាជាតិ នៃ ប្រទេស​នីមួយ ដែលជា​សមាជិក របស់ សហភាព អឺរ៉ុប ហើយ​សភា​នេះ​មាន​អាណត្តិ​រយៈពេល​ប្រាំ​ឆ្នាំ ។ ប៉ុន្តែ​សមាជិក​ទាំងនោះ ត្រូវធ្វើ​ការ​តាម​ក្រិ​ត្យ​ក្រម​របស់​សហភាព អឺរ៉ុប ជាជាង​តាម​ទំនៀម ឬ ច្បាប់​របស់​ប្រទេស​រឿងៗ​ខ្លួន ។

​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​មាន​សមាសភាព​រដ្ឋមន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​ម​ក​ពី​រដ្ឋ​ជា​សមាជិក​នីមួយៗ ហើយ​ប្រជុំពិភាក្សា​នៅក្នុង​វិស័យ​ផ្សេងៗ​គ្នា អាស្រ័យ​លើ​គោលការណ៍​ដែល​បាន កំណត់​សម្រាប់​វិស័យ​នីមួយៗ ។ ក្រុមប្រឹក្សា​នេះ ក៏មាន​គណៈកម្មការ​ប្រតិបត្តិ ផងដែរ ទាក់ទង​នឹង​គោលការណ៍​បរទេស និង គោល​ការ​សន្តិសុខ​រួម ។​

​សមាជិកភាព និង ជ័យលាភី ដើម្បី​ក្លាយជា​រដ្ឋ​សមាជិក នៃ EU ប្រទេស​នោះ​ត្រូវតែមាន លក្ខណៈសម្បត្តិ​ដូច​មានចែង​នៅក្នុង​លក្ខន្តិកៈ​ដែល​ឱ្យ​និយម​នៅក្នុង​ជំនួប​ប្រជុំ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប កាលពី​ឆ្នាំ ១៩៩៣ នៅក្នុង​ទីក្រុង កូ​ប៉ិន​ហា​ហ្កិ​ន ប្រទេស​ដា​ណី​ម៉ាក ដែល​ក្នុងនោះ​ចំណុច សំខាន់ៗ តម្រូវឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​ទៀងទាត់ គោរព​សិទ្ធិមនុស្ស និង ច្បាប់​អន្តរជាតិ សេដ្ឋកិច្ច​ទីផ្សារ និង ទទួលយក​កាតព្វកិច្ច នៃ សមាជិកភាព​ដោយ​រួមទាំង​ច្បាប់​របស់ EU ផង ។

​នៅ​ឆ្នាំ ២០១២ សហភាព​អឺរ៉ុប បានទទួល រង្វាន់ ណូបែល សន្តិភាព (Nobel Peace Prize ) ក្នុង​កិច្ច​ការចូលរួម​ដើម្បី​ភាពជឿនលឿន នៃ សន្តិភាព និង ការផ្សះផ្សា លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស នៅក្នុង​អឺរ៉ុប ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ក្រដាសប្រាក់​អឺរ៉ូ ដែលជា​រូបិយប័ណ្ណ​រួម​សម្រាប់​រដ្ឋ​ជា​សមាជិក សហភាព អឺរ៉ុប (euro note)
​ទិដ្ឋភាព នៃ សភា​អឺរ៉ុប (euro parl)

#