ទិវា​ក្រុមប្រឹក្សា អឺរ៉ុប និង ទិវា​សហភាព​អឺរ៉ុប​

1721
ចែករម្លែក

ភ្នំពេញៈ នៅក្នុង​ទ្វីបអឺរ៉ុប ទិវា​អឺរ៉ុប ( Europe Day) គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់ សម្តែង​នូវ​ការ​សាទរ​ចំពោះ​សន្តិភាព និង​ការរួបរួម​នៅ​អឺរ៉ុប គឺ​នៅពេលដែល​អឺរ៉ុប បង្កើតបានជា​សហភាព​អឹ​រ៉ុ​ប (European Union=EU )​។ សម្រាប់​ទិវា​អឺរ៉ុប មាន ២ សំខាន់ៗ​ដាច់ដោយឡែក​ពីគ្នា គឺ ថ្ងៃទី ០៥ ខែ ឩ​សភា ទិវា​ក្រុមប្រឹក្សា អឺរ៉ុប ហើយ​ថ្ងៃទី ០៩ ខែ ឩ​សភា ទិវា​សហភាព អឺរ៉ុប ហើយ​ទិវា ទាំង​ទ្វេ​នេះ​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ជា​ទិវា Schuman ជាការ​រំឭក​ដល់​សេចក្តីប្រកាស​ជា​ប្រវត្តិសាស្ត្រ​ដែល​ធ្វើឡើង ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង Robert Schuman ។​

​ក្រុមប្រឹក្សារ អឺ​រ៉​រុ​ប ( The Council of Europe ) ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ០៥ ខែ ឩ​សភា ឆ្នាំ ១៩៤៩ ទើប​ពួកគេ​សម្រេចចិត្ត​ជ្រើស​រើសយក​ថ្ងៃនោះ​សម្រាប់​ប្រារព្ធ​ទិវា ក្រុមប្រឹក្សា​អឺរ៉ុប​ហើយ​ពួកគេ​បាន​បង្កើត​ថ្ងៃ​សម្រាក​នេះ​ចាប់ពី​ឆ្នាំ ១៩៦៤ ។​

​នៅ​ឆ្នាំ ១៩៨៥ សហគមន៍​អឺរ៉ុប (European Communities) (​ក្រោយមក​បាន​ប្តូរ​ទៅជា សហភាព​អឺរ៉ុប​European Union) បានអនុម័ត​ទទួលយក​និមិត​សញ្ញា​នានា​របស់​អឺរ៉ុប ក្នុង​ក្របខណ្ឌ ជា​សហគមន៍ ដូចជា​ទង់ជាតិ​អឺរ៉ុប​ជាដើម ។

​ប៉ុន្តែ​មេដឹកនាំ​នានា​របស់​សហគមន៍​អឺរ៉ុប បានសម្រេច​ចិត្ត​ប្រារព្ធ ទិវា​អឺរ៉ុប នៅ​ថ្ងៃទី ០៩ ខែ ឩ​សភា ឆ្នាំ ១៩៥០ ទៅវិញ នៅក្នុង​ថ្ងៃ នៃ ការប្រកាស​របស់លោក Schuman ។​សភា អឺរ៉ុប បានទទួល​ស្គាល់​ជា​ផ្លូវ​ថ្ងៃទី​០៩ ខែ ឩ​សភា ថា​ជា​ថ្ងៃ​សម្រាក​របស់ខ្លួន​នៅ​ឆ្នាំ ២០០៨ ។​

​ទិដ្ឋភាព​ទូទៅ​នៃ​សហភាព​អឺរ៉ុប​
​សហភាព អឺរ៉ុប ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា EU គឺជា​សហភាព នយោបាយ សេដ​ក្ឋ​កិច្ច ហើយ​EU ប្រតិបត្តិ​ការងារ តាម​ប្រព័ន្ធ ស្ថាប័ន នៃ រដ្ឋ​ជា​សមាជិក និង រដ្ឋាភិបាល​អន្តរជាតិ ហើយ​រាល់​ការសម្រេចចិត្ត​ធ្វើឡើង​ដោយ​ការពិភាក្សា​នៃ​រដ្ឋ​ជា សមាជិក ។​

EU មាន​ដើមកំណើត​ចេញពី​សហគមន៍ ធ្យូងថ្ម និង ដែកថែប អឺរ៉ុប និង​សហគមន៍ សេដ្ឋកិច្ច អឺរ៉ុប បង្កើត​ដោយ​រដ្ឋ​ចំនួន ៦ កាលពី​ឆ្នាំ ១៩៥២ និង ១៩៥៨ ។ លុះដល់​ឆ្នាំ ១៩៩៣ ទើប មាន​សន្ធិសញ្ញា ម៉ា​ស្ទ្រី​កត៍ បង្កើតបានជា សហភាព អឺរ៉ុប បច្ចុប្បន្ន ហើយ​សន្ធិសញ្ញា​ចុងក្រោយ​នៅ​ឆ្នាំ ២០០៩ នាទី​ក្រុង លី​ស​បោ​ន បាន​ផ្លាស់​ប្រែ សហភាព​អ៉​រ៉ុ​ប ជាច្រើន ។​

EU បាន​អភិវឌ្ឍ ទីផ្សារ​តែមួយ តាម​ប្រព័ន្ធ​ច្បាប់​ស្តង់ដារ​តែមួយ​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំងអស់ ។​ការត្រួតពិនិត្យ លិខិតឆ្លងដែន ត្រូវបាន​លប់បំបាត់ ។ គោលការណ៍​ចម្បង​របស់ EU គឺ​ដើម្បី​ធានា សកម្មភាព​សេរី​របស់​មនុស្ស ទំនិញ សេវាកម្ម និង ទុន អនុម័ត​ច្បាប់ យុត្តិធម៌ និង​ធានា គោលការណ៍​រួម​លើ​វិស័យ​ពាណិជ្ជកម្ម កសិកម្ម នេសាទ និង ការអភិវឌ្ឍ​ថ្នាក់​តំបន់ ។​
​គោលការណ៍ ហិរញ្ញវត្ថុ បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៩ ចូល​ជាធរ​មាននៅ​ឆ្នាំ ២០០២ ។
​តាមរយៈ​គោលការណ៍​បរទេស និង សន្តិសុខ​រួម EU បាន​អភិវឌ្ឍ​តួនាទី​ទំនាក់ទំនង ខាងក្រៅ និង ការការពារ ។ សហភាព អឺរ៉ុប រក្សា​នូវ​បេសកកម្ម​ការទូត អចិន្ត្រៃយ៍ របស់ខ្លួន នៅ​ទូទាំង​ពិភពលោក និង តំណាង​របស់ខ្លួន​នៅឯ​អង្គការសហប្រជាជាតិ អង្គការ ពាណិជ្ជកម្ម​ពិភពលោក ក្រុម​ប្រទេស​G8​និង G-20 ។​

​ភូមិសាស្ត្រ​
​បច្ចុប្បន្ន សហភាព​អឺរ៉ុប មាន​រដ្ឋ​ជា​សមាជិក​ចំនួន ២៨ (​នឹងមាន​ជា​បន្តបន្ទាប់​) មាន​ផ្ទៃដី ៤.៤២៣.១៤៧ គីឡូម៉ែត្រ​ក្រឡា ។ ផ្ទៃដី បរិយាកាស និង សេដ្ឋកិច្ច​របស់ EU ទទួល ឥទ្ធិពល​ពី​ឆ្នេរ​ស​មុ​ទ្ធ​ដ៏​វែង​អន្លាយ​ប្រវែង​៦៥.៩៩៣ គីឡូម៉ែត្រ ។​

​នៅ​ឆ្នាំ ២០១៤ ពួកគេ មាន​ផលទុន​សរុប (GDP) ១៨,៤៩៥ លាន លាន ដុល្លារ អាមេរិក ឬ ប្រមាណ​ជា ២៤ ភាគរយ នៃ ផលទុន​សរុប​របស់​ពិភពលោក ឬ ១៧ ភាគរយ បើ​គិត​ជា ភាគី​កម្លាំង​ទិញ ។ ឆ្នាំ ២០១៤ EU មាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ក្នុង​លោក ហើយ​រដ្ឋ ២៦ ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​ទាំង ២៨ មាន​ស្តង់ដា​អភិវឌ្ឍ​ធនធានមនុស្ស ។ ដោយ​រួម ទាំង ប្រទេស​បារាំង នៅឯ​នាយ​សមុទ្ទ ក្រៅ​ទ្វីបអឺរ៉ុប ប៉ុន្តែ​ក៏​ជា​សមាជិក នៃ សហភាព​អឺរ៉ុប ផង​នោះ EU បាន​ស្គាល់​បរិយាកាស​ច្រើន​ប្រភេទ​បំផុត នៃ តំបន់​អាក​ទិ​ក (​អឺរ៉ុប​ខាងជើង និង ខាងកើត​) ។ ភាគច្រើន នៃ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទាំងនេះ​ជាមួយ​អាកាសធាតុ សមុទ្ទ​( អឺរ៉ុប​ខាងជើង ខាងលិច និង អឺរ៉ុប​កណ្តាល ) អាកាសធាតុ​សមុទ្ទ​ម៉េ​ឌី​ទែ​រ៉ា​ណេ (​អឺរ៉ុប​ខាងត្បូង​) ឬក៏ អាកាសធាតុ​កក់ក្តៅ (​បាល់​កង់ និង អឺរ៉ុប​កណ្តាល ) ។

​ស្របតាម​សន្ធិសញ្ញា ទីក្រុង លី​ស​បោ​ន ប្រទេស​ព័រទុយហ្កាល់ បានផ្តល់​សិទ្ធិ​ដល់​រដ្ឋ ទាំងឡាយណា​ចង់​ចាកចេញ ឬ បោះបង់​សមាជិកភាព​របស់ខ្លួន​ពី EU ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ ២០១៦ ដែល​ញ៉ាំងឱ្យ​សមាជិក​នៅសល់​ត្រឹម ២៧ ប្រទេស ។​

​នៅ​ឆ្នាំ ២០១៨ អត្រា​ប្រជាពលរដ្ឋ របស់​រដ្ឋ​ជា​សមាជិក​ទាំង​២៧ នៃ សហភាព​អឺរ៉ុប ៥០0 លាន​នាក់ នៃ ប្រជាពលរដ្ឋ​ពិភពលោក ដោយ​រដ្ឋ​នីមួយៗ​មាន​អត្រា​ប្រជាពលរដ្ឋ និង ផ្ទៃដី​ដូចខាងក្រោម ៖
​ឈ្មោះ​ប្រទេស​ ​អត្រា​ប្រជាពលរដ្ឋ​ ​ផ្ទៃដី​ជា​គីឡូម៉ែត្រ​ក្រឡា​
​អូទ្រីស​ ​ ​ ជាង ០៨ លាន​ ​៨៣.៨៥៥
​ប៊ែ​ល​ស៊ិ​ក​ ​ ​ជាង ១១ លាន​ ​៣០.៥២៨
​ប៊ុលហ្គារី​ ​ ​ ជិត​០៧ លាន​ ​១១០.៩៩៤
​ក្រូ​អាត​ ​ ​ជាង ០៤ លាន​ ​៥៦.៥៩៤
​ស៊ី​ព​ ​ ​ ជាង ០១ លាន​ ​៩.២៥១
​ឆែក​ ​ ​ ជាង​១០ លាន​ ​៧៨.៨៦៦
​ដា​ណឺ​ម៉ាក​ ​ ​ជាង ០៥ លាន​ ​៤៣.០៧៥
​អ៊ី​ស្តូ​នី​ ​ ​ជាង ០១ លាន​ ​៤៥.២២៧
​ហ្វាំ​ង​ឡង់​ដ៍​ ​ ជាង ៥ លាន​ ​៣៣៨.៤២៤
​បារាំង​ ​ ​ ជាង ៦៦​លាន​ ​៦៧៤.៨៤៣
​អាល្លឺម៉ង់​ ​ ​ ជាង ៨២ លាន​ ​357,021
​ក្រិ​ក​ ​ ​ ជាង ១១ លាន​ ​131,990
​ហុង​ហ្គា​រី​ ​ ​ ជាង ០៩ លាន​ ​៩៣.០៣០
​អៀក​ឡង់​ដ៍​ ​ជាង ០៤ លាន​ ​៧០.២៧៣
​អ៊ីតាលី​ ​ ​ ជាង ៥៩ លាន​ ​៣០១.៣៣៨
​ឡេ​តូ​នី​ ​ ​ ជាង ០១ លាន​ ​៦៤.៥៨៩
​លី​ទុយ​អា​នី​ ​ជាង ០៣ លាន​ ​៦៥.២០០
​លុច​សំបួ​ ​០៦ សែន​ ​ ​២.៥៨៦
​ម៉ា​ល់ត៍​ ​ ​ជាង ០៤ សែន​ ​៣១៦
​ហុ​ល្លង់​ដ៍​ ​ ​ ជាង ១៧ លាន​ ​៤១.៥៤៣
​ប៉ូឡូញ​ ​ ​ ជាង ៣៨ លាន​ ​៣១២.៦៨៥
​ព័រទុយហ្កាល់​ ​ជាង ១០ លាន​ ​៩២.៣៩០
​រ៉ូ​ម៉ា​នី​ ​ ​ជាង ១៩ លាន​ ​២៣៨.៣៩១
​ស្លូ​វ៉ា​គី​ ​ ​ ជាង ០៥ លាន​ ​៤៩.០៣៥
​ស្លូ​វ៉ា​នី​ ​ ​ ជាង ០២ លាន​ ​២០.២៧៣
​អេ​ស្ប៉ា​ញ​ ​ ​ជាង ៤៦ លាន​ ​៥០៤.០៣០
​ស៊ុយអែត​ ​ ​ជាង ១០ លាន​ ​៤៤៩.៩៦៤
​ ​ ​
​ចលនា​ដំបូងៗ​
​បន្ទាប់ពី​សង្គ្រាមលោកលើកទី ២ (១៩៣៩-១៩៤៥ ) ចលនា​នានា​ឆ្ពោះទៅរក​ការធ្វើ សមាហរណកម្ម នៃ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ត្រូវបាន​គេ​ឃើញ ។​នៅ​ឆ្នាំ ១៩៤៨ មាន​សភា​មួយ​ឈ្មោះ Hague Congress ជា​សភា​វិលជុំ​នៅក្នុង​ប្រវត្តិសាស្ត្រ​សហព័ន្ធ​អឺរ៉ុប បាន​ដឹក​នាំទៅរក​ការបង្កើត​ចលនា​អឺរ៉ុប​អន្តរជាតិ និង ជា​មហាវិទ្យាល័យ​របស់​អឺរ៉ុប ជាទី​ដែល​អនាគត​អ្នកដឹកនាំ​នៅ​អឺរ៉ុប​រស់នៅ និង សិក្សា​រួមគ្នា ។​

​នៅ​ឆ្នាំ ១៩៥២ សហគមន៍​ធ្យូងថ្ម និង ដែកថែប អឺរ៉ុប (European Coal and Steel Community ) ត្រូវបាន​បង្កើតឡើង និង ប្រកាសថា​ជា “ ជំហាន​ទីមួយ​នៅក្នុង សហព័ន្ធ​អឺរ៉ុប “ ក្នុង​គោលបំណង​បង្កើត​លទ្ធភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​រវាង រដ្ឋ​ជា​សមាជិក តាម​មធ្យោបាយ​រួមបញ្ចូល​គ្នា នៃ ឩ​ស្សា​ហ​កម្ម​ធុន​ធ្ងន់​របស់​ជាតិ ។ រដ្ឋ​ជា សមាជិក​ស្ថាបនិក​នាពេលនោះ​មាន​ចំនួន ៦ គឺ ប៊ែ​ល​ស៊ិ​ក បារាំង អ៊ីតាលី លុច​សំបួរ ហុ​ល្លង់​ដ៍ និង អាល្លឺម៉ង់​ខាងលិច ។​

​នៅ​ឆ្នាំ​១៩៥៧​រដ្ឋ​ទាំង ៦ នេះ​បាន​ចុះសន្ធិសញ្ញា​ទីក្រុង​រ៉ូម​ពង្រីក​កិច្ចសហប្រតិបត្តិការ ដែលមាន​ពីមុនមក​នៅក្នុង​វិស័យ​ឩ​ស្សា​ហក​ម្ម​ធ្យូង​ធ្ម​និង​ដែកថែប​និង បាន​បង្កើត សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប (EEC) និង បង្កើត ពន្ធគយ​សហព័ន្ធ ។ ពួកគេ​ក៏បាន​ចុះ ហត្ថលេខា​លើ​សន្ធិសញ្ញា​ផ្សេងទៀត​ផងដែរ​នៅក្នុង​ឱកាស​ដដែល​នោះ​ដើម្បី​បង្កើត​សហគមន៍​ថាមពល​អាតូម (Euratom) ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ថាមពល​នុយ​គ្លី​អ៊ែរ ។ សន្ធិសញ្ញា​ទាំងពីរ​នេះ បាន​ចូល​ជាធរ​មាននៅ​ឆ្នាំ​ណ​១៩៥៨ ។

​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ឬ EEC និង Euratom ត្រូវបាន​បង្កើត​ដាច់ដោយឡែក​ពីគ្នា​ពី ឩ​ស្សា​ហ​កម្ម​ធ្យូង​ធ្ម​និង​ដែកថែប​ឬ​ECSC បើទោះជា​ពួកវា​ប្រើប្រាស់​តុលាការ និង សភា​ជាមួយគ្នា​ក៏ដោយ​។ អង្គការនីតិប្រតិបត្តិ​របស់​សហគមន៍​ថ្មី​ទាំងនេះ​ត្រូវ​បានឱ្យ ឈ្មោះថា “ គណៈកម្មការ “ ។ Euratom នឹង​បញ្ចូល​គ្នា​នូវ​វិស័យ​ទាំងនេះ​នៅក្នុង​ថាមពល នុ​គ្លី​អ៊ែរ ខណៈដែល សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ឬ EEC អភិវឌ្ឍ​ពន្ធគយ​សហព័ន្ធ រវាង​សមាជិក​ទាំងឡាយ ។​

​នៅ​ទសវត្សរ៍ ១៩៦០ មាន​ភាព​តានតឹង​បង្ហាញខ្លួន​នៅក្នុង​សហគមន៍​នេះ​ដោយសារ ប្រទេស​បារាំង​ស្វែងរក​ការកំណត់​អំណាច​រដ្ឋ​ជា​សមាជិក ។ ទោះយ៉ាងណា នៅ​ឆ្នាំ ១៩៦៥ មាន​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ធ្វើឡើង ដូច្នេះ​នៅ​ឆ្នាំ ១៩៦៦ សន្ធិសញ្ញា នៃ រដ្ឋ​ជា​សមាជិក ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ប្រ៊ូ​ស្សែ​ល នៃ​ប្រទេស​ប៊ែ​ល​ស៊ិ​ក​។ សន្ធិសញ្ញា​នេះ​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៦៧ ហើយ​បាន​បង្កើត ឱ្យ​មានតែ​ស្ថាប័ន​មួយ សម្រាប់​សហគមន៍ ៣ ប៉ុណ្ណោះ ហើយ​រួមបញ្ចូល​គ្នា​ទៅ​ហៅថា សហគមន៍​ប្រជាជាតិ​អឺរ៉ុប ។​

​នៅ​ឆ្នាំ ១៩៩៧៣ សហគមន៍​ទាំងនោះ បាន​ពង្រីក​ដល់​ប្រទេស ដា​ណឺ​ម៉ាក ប្រទេស អៀក​ឡង់​ដ៍ និង ចក្រភព​អង់គ្លេស ។ នៅ​ឆ្នាំ ១៩៧៩ ការបោះឆ្នោត លើក​ទី ០១ ដោយផ្ទាល់ និង តាមបែប​ប្រជាធិបតេយ្យ​ដើម្បី​បង្កើត សភា ប្រជាជាតិ​អឺរ៉ុប ( European Parliament ) ត្រូវបាន​រៀបចំឡើង ។​

​នៅ​ឆ្នាំ ១៩៨៥ មាន​កិច្ចព្រមព្រៀង​មួយ​ឈ្មោះ​Schengen Agreement​ត្រូវបាន​ធ្វើឡើង ដើម្បី​បើក​ព្រំដែន ដែល​មនុស្ស​ក្នុង​រដ្ឋ​ជា​សមាជិក​ភាគច្រើនបំផុត និង​រដ្ឋ​មិនមែនជា សមាជិក​មួយចំនួន អាច​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ដោយ​មិនចាំបាច់ ប្រើ​លិខិតឆ្លងដែន ។ នៅ​ឆ្នាំ ១៩៨៦​ទង់ជាតិ​របស់​សហគម​ន៍​ប្រជាជាតិ​អឺរ៉ុប​ត្រូវ បានចាប់ផ្តើម​ប្រើប្រាស់ ហើយ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម ដែលមាន​ឈ្មោះ​Single European Act​ត្រូវបាន​ចុះហត្ថលេខា សម្រាប់​បើក ឬ បង្កើត​ទីផ្សារ​អឺរ៉ុប​តែមួយ ។​ ​

​នៅក្នុង​ផែនការ​ពង្រីក​ខ្លួន ដែល​ត្រូវបាន​គ្រោងឡើង​សម្រាប់​រដ្ឋ​អតីត​កុ​ម្មុយ​និ​ស្ត សម្រាប់​បេក្ខភាព ប្រទេស ស៊ី​ប និង ប្រទេស ម៉ា​ល់ត៍ ចូល​ជាម​សមាជិកភាព​របស់ EU ត្រូវបាន​ព្រមព្រៀង​នៅមុន​ខែ មិថុនា ឆ្នាំ ១៩៩៣ ។​

​សហភាព​អឺរ៉ុប​កើត​ឡើងជា​ផ្លូវការ​
​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​១៩៩២ សន្ធិសញ្ញា​មួយ​ឈ្មោះ សន្ធិសញ្ញា ម៉ា​ស្ទ្រិ​កត៍ ប្រទេស​ហុ ល្លង់​ដ៍ (Maastricht Treaty ) ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋ​ជា​សមាជិក EU ។ សន្ធិសញ្ញា​នេះ ដើម្បី​ធ្វើ​សមា​ហរ​ណ​រកម្ម​អឺរ៉ុប​ទាំងមូល​បញ្ចូល​គ្នា​ឱ្យទៅជា “ សហភាព អឺរ៉ុប “​ឬ EU ជា​ផ្លូវការ ហើយ​សន្ធិសញ្ញា​នោះបាន​ចូល​ជា​ធារ​មាននៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ពោលគឺ សហភាព​អឺរ៉ុប ឬ EU បាន​មានកំណើត​ជា​ផ្លូវការ​ក្នុង​លោក​តាំងពី ពេល​នោះមក ។​

​ដើម្បី​ងាយស្រួល​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​ការដោះដូរ​ពាណិជ្ជកម្ម របស់​រដ្ឋ​ជា សមាជិក នៅ​ឆ្នាំ​២០០២ ក្រដាសប្រាក់ និង​កាក់​ឈ្មោះ អឺរ៉ូ​(euro)​ត្រូវ​បានដាក់​ឱ្យប្រើ ប្រាស់​រួម​ជំនួស​ឱ្យ​រូបិយប័ណ្ណ របស់​រដ្ឋ​ចំនួន​១២ ដែលជា​សមាជិក EU​នាពេលនោះ​។ ចាប់ពីពេលនោះ​មក តំបន់​ចាយប្រាក់​អឺរ៉ូប បាន​រីក​ដល់​ទៅ ១៩ ប្រទេស ។ នៅ​ឆ្នាំ ២០០៤ EU បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើងៗ ដោយសារ​ប្រទេស​ស៊ី​ប សាធារណរដ្ឋ​ឆែក​ប្រទេស អេ​ស្តូ​នី ហុង​គ្រី ឡេ​ទួ​នី លី​ទូ​អា​នី ម៉ា​ល់ត៍ ប៉ូឡូញ និង ប្រទេស ស្លូ​វ៉ា​គី​បាន​ចូល​ជា សមាជិក​ដែរ ។​ខែ មិថុនា ឆ្នាំ ២០០៩ ការបោះឆ្នោត​សភា​អឺរ៉ុប ត្រូវបាន​ប្រារព្ធ​ឡើង ។​

​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០០៩ សន្ធិសញ្ញា​លី​ស​បោ​ន (Lisbon Treaty) ជា​កិច្ចសន្យា​ថ្នាក់ អន្តរជាតិ បាន​ចូល​ជា​ធរមាន ហើយ​បាន​កែទម្រង់​ធម្មនុញ របស់ EU ជាច្រើន​ចំណុច ។ EU ក៏បាន​កែប្រែ​រចនាសម្ព័ន្ធ​ច្បាប់​របស់ខ្លួន​ដោយ​ការលប់ចោល​នូវ​ប្រព័ន្ធ​សសរស្តម្ភ​បី ( សេដ្ឋកិច្ច ១ សង្គម ១ គោលការណ៍​បរិស្ថាន ១ ដែល​នៅ​ក្នុងនោះ​មាន សហគមន៍​អឺរ៉ុប ហៅ​កាត់​ថា EC សហគមន៍​ធ្យូងថ្ម និង ដែកថែប អឺរ៉ុប ហៅ​កាត់​ថា ECSC និង​សហគមន៍ ថាមពលនុយក្លេអ៊ែរ អឺរ៉ុប ហៅ​កាត់​ថា EURATOM ) របស់ EU​ឱ្យទៅជា​ស្ថាប័ន​ស្រប ច្បាប់​តែមួយ បង្កើតឱ្យមាន ប្រធាន​អចិន្ត្រៃយ៍ របស់ ក្រុមប្រឹក្សា​អឺរ៉ុប ។​

​អភិបាលកិច្ច​សហភាព​អឺរ៉ុប មាន​ស្ថាប័ន​ចំនួន​ប្រាំពីរ សំខាន់ៗ​គឺៈ ១.​សភា​អឺរ៉ុប (European Parliament ) ២.​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ( Council of the European Union ) ៣. គណៈកម្មការ​អឺរ៉ុប (European Commission ) ៤.​ក្រុមប្រឹក្សា​អឺរ៉ុប (European Council ) ៥. ធនាគារកណ្តាល​អឺរ៉ុប (European Central Bank ) ៦.​តុលាការ​យុត្តិធម៌ នៃ​សហភាព​អឺរ៉ុប (Court of Justice of the European Union ) និង ៧. តុលាការ សវនកម្ម អឺរ៉ុប (European Court of Auditors ) ។​

​ការផ្ទៀងផ្ទាត់ និង​ការធ្វើ​វិសោធនកម្ម ច្បាប់​នានា ត្រូវបាន​បែងចែក រវាង​សភា និង ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ខណៈ​កាតព្វកិច្ច នៃ​ការប្រតិបត្តិ ត្រូវបាន​ប្រគល់​ទៅឱ្យ គណៈកម្មការ អឺរ៉ុប និង ក្រុមប្រឹក្សា​អឺរ៉ុប (​កុំ​ច្រឡំ​នឹង​ក្រុមប្រឹក្សា សហភាព អឺរ៉ុប ) ។ គោលការណ៍​ហិរញ្ញវត្ថុ​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារ កណ្តាល អឺរ៉ុប ។ ការបកស្រាយ​ច្បាប់​នានា​របស់ EU គឺជា​កាតព្វកិច្ច របស់​តុលាការ យុត្តិធម៌ នៃ សហភាព អឺរ៉ុប ។​ចំណែក​ថវិកា​របស់ EU ត្រូវបាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ តុលាការ សវនកម្ម អឺរ៉ុប​។​

​ក្រុមប្រឹក្សា អឺរ៉ុប ផ្តល់​ការណែនាំ ឱ្យ EU និង កោះប្រជុំ​EU ក្នុង​មួយឆ្នាំ​យ៉ាងហោច បួន​ដង ហើយ​ក្នុងនោះ​មាន​សមាសភាព ប្រធាន​ក្រុមប្រឹក្សា អឺរ៉ុប , ប្រធាន​គណៈកម្មការ អឺរ៉ុប និង តំណាង​ម្នាក់ នៃ រដ្ឋ​ជា​សមាជិក ដែល​អាចជា​ប្រមុខរដ្ឋ ឬ ប្រមុខ​រដ្ឋាភិបាល ។​

​ក្រុមប្រឹក្សា អឺរ៉ុប ប្រើ​តួនាទី​របស់ខ្លួន​ក្នុង​ភាពជា​អ្នកដឹកនាំ ដើម្បី​ដោះស្រាយ​ជម្លោះ​នានា រវាង​រដ្ឋ​សមាជិក និង ស្ថាប័ន​ទាំងឡាយ និង ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង ភាពមិន​ចុះសម្រុង​គ្នា​នានា ជុំវិញ​បញ្ហា និង គោលការណ៍​ទាំងពួង ។

គណៈកម្មការ អឺរ៉ុប បំពេញ​សកម្មភាព​ក្នុងឋានៈ​ជា ដៃគូ ប្រតិបត្តិ របស់ EU ទទួលបន្ទុក​តាក់តែង​ច្បាប់ និង ដំណើរការ​ប្រចាំថ្ងៃ​របស់ EU ។ គណៈកម្មការ​នេះ​ក៏ត្រូវ​បាន​គេ​ឃើញថា​ជា យន្តការ នៃ ការធ្វើសមាហរណកម្ម​អឺរ៉ុប​ផងដែរ គឺ​ពួកគេ​ប្រតិបត្តិការ​ក្នុងឋានៈ​ជា ខុទ្ទកាល័យ រដ្ឋាភិបាល ដោយមាន​បេសកជន ២៧ រូប សម្រាប់​គោលការណ៍​លើ​វិស័យ​ផ្សេងៗ​គ្នា ។ សមាជិក​ទាំង ២៧ រូប នោះ គឺ មួយរូប​មកពី​រដ្ឋ​ជា​សមាជិក​នីមួយៗ ។ ទោះយ៉ាងណា គណៈកម្មការ នេះ ធ្វើការ​ដើម្បី​ជា​ប្រយោជន៍​រួម​របស់ សហភាព​អឺរ៉ុប​ទាំងមូល​ជា ជាង​ដើម្បី​តែ​ប្រយោជន៍​មាតុប្រទេស​របស់​ពួកគេ​ផ្ទាល់​ម្នាក់ៗ ។​

​សភា​អឺរ៉ុប មាន​សមាជិក ៧៥១ រូប ត្រូវបាន​បោះឆ្នោត​ដោយ​ប្រជាជាតិ នៃ ប្រទេស​នីមួយ ដែលជា​សមាជិក របស់ សហភាព អឺរ៉ុប ហើយ​សភា​នេះ​មាន​អាណត្តិ​រយៈពេល ៥ ឆ្នាំ ។ ប៉ុន្តែ​សមាជិក​ទាំងនោះ ត្រូវធ្វើ​ការ​តាម​ក្រិ​ត្យ​ក្រម​របស់​សហភាព អឺរ៉ុប​ជាជាង​តាម ទំនៀម ឬ ច្បាប់​របស់​ប្រទេស​រឿងៗ​ខ្លួន ។​

​ក្រុមប្រឹក្សា សហភាព​អឺរ៉ុប​មាន​សមាសភាព​រដ្ឋមន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​ម​ក​ពី​រដ្ឋ​ជា សមាជិក​នីមួយៗ ហើយ​ប្រជុំពិភាក្សា​នៅក្នុង​វិស័យ​ផ្សេងៗ​គ្នា​អាស្រ័យ​លើ​គោលការណ៍ ដែល​បានកំណត់​សម្រាប់​វិស័យ​នីមួយៗ ។ ក្រុមប្រឹក្សា​នេះ ក៏មាន​គណៈកម្មការ​ប្រតិបត្តិ ផងដែរ ទាក់ទង​នឹង​គោលការណ៍​បរទេស និង គោល​ការ​សន្តិសុខ​រួម ។​

​សមាជិកភាព និង ជ័យលាភី​
​ដើម្បី​ក្លាយជា​រដ្ឋ​សមាជិក នៃ EU​ប្រទេស​នោះ​ត្រូវតែមាន​លក្ខណៈសម្បត្តិ​ដូច​មានចែង នៅក្នុង​លក្ខន្តិកៈ​ដែល​ឱ្យនិយមន័យ​នៅក្នុង​ជំនួប​ប្រជុំ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប កាលពី​ឆ្នាំ ១៩៩៣ នៅក្នុង​ទីក្រុង កូ​ប៉ិន​ហា​ហ្កិ​ន ប្រទេស​ដា​ណី​ម៉ាក ដែល​ក្នុងនោះ​ចំណុច សំខាន់ៗ តម្រូវឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​ទៀងទាត់ គោរព​សិទ្ធិមនុស្ស និង ច្បាប់​អន្តរជាតិ សេដ្ឋកិច្ច​ទីផ្សារ និង ទទួលយក​កាតព្វកិច្ច នៃ សមាជិកភាព​ដោយ​រួមទាំង​ច្បាប់​របស់ EU ផង ។

​នៅ​ឆ្នាំ ២០១២ សហភាព​អឺរ៉ុប បានទទួល រង្វាន់ ណូបែល សន្តិភាព (Nobel Peace Prize ) ក្នុង​កិច្ច​ការចូលរួម​ដើម្បី​ភាពជឿនលឿន នៃ សន្តិភាព និង ការផ្សះផ្សា លទ្ធិ​ប្រជា ធិបតេយ្យ និង សិទ្ធិមនុស្ស នៅក្នុង​អឺរ៉ុប ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

#