ទិវា​ខួប នៃ ការបង្កើត​សាធារណរដ្ឋ អ៊ី​ស្លង់​

959
ចែករម្លែក

ភ្នំពេញៈ ទឹកដី អ៊ី​ស្លង់ ត្រូវបាន​គេ​រកឃើញ​នៅ​ចុង​សតវត្សរ៍​ទី ៩ ហើយ​នៅ​ចុង​សត វត្សរ៍​ទី ១៣ បាន​ស្ថិតក្រោម​ការឃុំ​គ្រង​រប​ស់ ន័​រ​វែ​ស ហើយ​បាន​ក្លាយជា​រដ្ឋ​ចំណុះ ដា​ណឺ​ម៉ាក ចាប់ពី​ដើម​សតវត្សរ៍​ទី​២០ រហូតដល់​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ទើប​ប្រកាស​ផ្តាច់ខ្លួន​បង្កើតបានជា​សាធារណរដ្ឋ អ៊ី​ស្លង់ នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៤៤ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អ៊ី​ស្លង់ ស្ថិតនៅ អឺរ៉ុប ខាងជើង មាន​ផ្ទៃដី ១០៣.០០០ ម៉ែត្រក្រឡា មាន​ព្រំដែន​ជាប់​ប្រទេស ដា​ណឺ​ម៉ាក ន័​រ​វែ​ស ស៊ុយអែត និង ហ្វាំ​ង​ឡង់ ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជិត ០៤ សែន នាក់ ភាគច្រើន​ជា​អ្នក​សាសនា រ៉ូ​ម៉ាំង កាតូលិក រដ្ឋធានី​គឺ ទីក្រុង រ៉ៃ​ក្យា​វិក ភាសាផ្លូវការ គឺ​ភាសា អ៊ី​ស្លង់ ដែលជា​ភាសា អាល្លឺម៉ង់ ខាងជើង ចំណែក​ភាសា អង់គ្លេស ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​ទូទាំងប្រទេស ។
​ ​
​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ ៨៧០ អ្នកស្រាវជ្រាវ ជនជាតិ ស៊ុយអែត ម្នាក់ ឈ្មោះ Garðar Svavarsson បាន​ទៅដល់​ទឹកដី អ៊ី​ស្លង់ មុនគេ ហើយ​បាន​សន្មត​ហៅ​ទីនោះ​ថា “ ដី​កោះ “ ។ Garðar Svavarsson បាន​ស្នាក់នៅ​ទីនោះ អស់​រយៈពេល​ពេញ​មួយ​រដូវរងា​ដោយបាន​សង់ ផ្ទះ​នៅ​ទីនោះ​ផង ។

​លុះដល់​រដូវក្តៅ លោក Garðar បាន​ចាកចេញ​បន្តដំណើរ​រុករក​របស់គាត់​ទៀត ប៉ុន្តែ សហការី​ម្នាក់​របស់គាត់ ឈ្មោះ Náttfari បានសម្រេច​ចិត្ត​រស់នៅ​ទីនោះ​ជាមួយ​ទាសករ របស់គាត់​ពីរ​នាក់ ហើយ​អ្នក​ទាំង​បីនាក់​នោះ បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែលមាន លំនៅឋាន​អចិន្ត្រៃយ៍​នៅលើ​ទឹកដី អ៊ី​ស្លង់ ។

​ប្រមុខ​សាសនា​ម្នាក់​ឈ្មោះ Ingólfr Arnarson បាន​សាង​សង់ផ្ទះ​របស់គាត់​នៅលើ​ទឹកដី កោះ​នោះ​នៅ​ឆ្នាំ ៨៧០ ដែរ ។ ក៏មាន​ជន​ចំណាកស្រុក​ទៅ​បង្កើត​លំនៅឋាន​របស់គេ ជាច្រើន​ទៀត​តាម​ប្រមុខ Ingólfr ហើយ​ជន​ទាំងនោះ​ភាគច្រើន​មកពី អឺរ៉ុប​ខាងជើង ហើយ ទាសករ​របស់​ពូកគេ ភាគច្រើន​ជា​ជនជាតិ អាយ​រី​ស ឬ ក៏​ស្កុ​តឡែ​ន ។ លុះដល់ ឆ្នាំ ៩៣០ ទឹកដី​កោះ​នោះ មាន​ដុះ​ដី​ដែល​ភាគច្រើនបំផុត​អាច​ដាំ​ដំណាំ​បាន ។ សភា Althing ដែលជា​សភា​សម្រាប់​បញ្ញត្តិ​ច្បាប់​ផង និង វិនិច្ឆ័យ​ក្តី ផង ត្រូវបាន​បង្កើតឡើង ដើម្បី​រៀបចំ​បង្កើតជា​ទឹកដី សហ​ធន អ៊ី​ស្លង់ (Icelandic Commonwealth ) ។​

​ធ្លាក់​ក្នុង​ដៃ ន័​រ​វែ​ស​-​ទៅ ដា​ណឺ​ម៉ាក​
​ដើម​សតវត្សរ៍​ទី ១៣ ប្រព័ន្ធ​នយោបាយ​បង្កើតឡើង​ដោយ​ពួក​អ្នក​ទៅ​តាំង​លំនៅស្ថាន ដើម​រឹតបន្តឹង​គាបសង្កត់​អ្នកស្រុក ធ្វើឱ្យ​ប្រជាពលរដ្ឋ​ងើប​បោះ​បោរ​ប្រឆាំងនឹង​អ្នក គ្រប់គ្រង ។ ការតស៊ូ​ផ្ទៃក្នុង និង សង្គ្រាមស៊ីវិល បាន​កើតឡើង​រយៈពេល​ប្រមាណ​ជា​៤៤ ឆ្នាំ នៅ​អំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី ១៣ ហើយ​នៅ​ទីបំផុត​មាន​កិច្ចព្រមព្រៀង​មួយ នៅ​ឆ្នាំ ១២៦២ បានបញ្ចប់ សហ​ធន អ៊ី​ស្លង់ ហើយ អ៊ី​ស្លង់ ស្ថិតក្រោម​អំណាច​រាជបល្ល័ង្ក នៃ រាជាណាចក្រ ន័​រ​វែ​ស ទៅវិញ ។

​នៅ​ឆ្នាំ​១៤១៥ កម្មសិទ្ធិ ឬ ភាពជា​ម្ចាស់​ទៅលើ​ទឹកដី អ៊ី​ស្លង់ ត្រូវបាន​ប្រគល់​ទៅឱ្យ សហភាព កាល់​ម៉ា ដែល សហភាព នោះ​កើតឡើង​ដោយ​ការរួបរួម​គ្នា​រវាង ន័​រ​វែ​ស -​ដា​ណឺ​ម៉ាក​-​ស៊ុយអែត ។ សហភាព កាល់​ម៉ា បាន​បែកបាក់​ទៅវិញ​នៅ​ឆ្នាំ ១៥២៣ ដោយ​ស៊ុយអែត បាន​ដកខ្លួន​ចេញ បន្សល់​ទុកឱ្យ សហភាព នោះ​មានតែ ន័​រវេ​ស៍​- ដា​ណឺ​ម៉ាក ប៉ុណ្ណោះ ។ ពេលនោះ​ទឹកដី អ៊ី​ស្លង់ ស្ថិតនៅ​ជា​ចំណុះ ន័​រ​វែ​ស ដដែល ។​

​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍ អ៊ី​ស្លង់ គឺជា​ប្រទេស​ដែល​ក្រ​ជាងគេ​បំផុត​នៅ​អឺរ៉ុប ដោយ​ដី​គ្មាន​ជីជាតិ ការផ្ទុះ​ភ្នំភ្លើង ការ​គ្មាន​ព្រៃឈើ និង អាកាសធាតុ​ដ៏​គ្មាន​មេត្តា ញ៉ាំងឱ្យ​មានជីវិត​ព្រៃផ្សៃ នៅក្នុង​សង្គម ជាទី​ដែល​ជីវភាព​រស់នៅ​ពឹង​លើ​តែ​មុខរបរ កសិក​កម្ម​ស្ទើរតែ​ទាំងស្រុង ។

​ឆ្លងកាត់​រយៈពេល​ជាច្រើន​សតវត្សរ៍ និង របត់​ជាច្រើន នៃ ការ​ប្រជែង​អំណាច​គ្នា​រវាង សហភាព ដា​ណឺ​ម៉ាក​-​ន៍រ​វែ​ស និង ស៊ុយអែត ហើយ​ទីបំផុត គឺ​ស៊ុយអែត ជា​អ្នកមាន ប្រៀប​ជាង នៅ​ឆ្នាំ ១៩១៨ អ៊ី​ស្លង់ បាន​ទៅ​នៅ​ជា សហភាព ជាមួយ ដា​ណឺ​ម៉ាក វិញ ដោយ សហភាព នោះ​មាន​ឈ្មោះថា សហភាព ដា​ណឺ​ម៉ាក​-​អ៊ី​ស្លង់ ដែល​ប្រការនេះ អ៊ី​ស្លង់ ស្ទើរតែ​មានន័យថា​ជា​ចំណុះ​របស់ ដា​ណឺ​ម៉ាក ទាំងស្រុង ។

​សម័យ​សង្គ្រាមលោកលើកទី ២
​នៅពេល​ចាប់ផ្តើម​សង្គ្រាមលោកលើកទី ២ រាជាណាចក្រ អ៊ី​ស្លង់ ស្ថិតនៅ​ជា សហភាព ផ្ទាល់ខ្លួន ជាមួយ​ដា​ណឺ​ម៉ាក ដែលមាន​ស្តេច គ្រិ​ស្ទា​ន ទី ៦ ជា​ប្រមុខ នៅឡើយ​ដែល ពេលនោះ​ត្រូវបាន​គេ​មើលឃើញថា អ៊ី​ស្លង់ សឹងតែ​ក្លាយជា​ខេត្ត ឬ ជា​រដ្ឋ​មួយ​របស់ ដា​ណឺ​ម៉ាក ទៅហើយ ។

​នៅ​អំឡុង​ទសវត្សរ៍ ១៩៣០ អាល្លឺម៉ង់ មាន​ចំណាប់អារម្មណ៍​ចំពោះ អ៊ី​ស្លង់ ប៉ុន្តែ​ក៏​មិន ទាន់​មាន​សកម្មភាព​អ្វី​គួរកត់សម្គាល់​នៅឡើយ ។ នៅពេល​សង្គ្រាមលោកលើកទី ២ ( ១ កញ្ញា ១៩៣៩ – ២ កញ្ញា ១៩៤៥) ដា​ណឺ​ម៉ាក និង អ៊ី​ស្លង់ បានប្រកាស អព្យាក្រឹតភាព ។

​ប៉ុន្តែ​នៅ​ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ១៩៤០ ពួក​ណា​ស៊ី អាល្លឺម៉ង់ បាន​ចូលលុកលុយ​កាន់ កាប់​ប្រទេស ដា​ណឺ​ម៉ាក បង្ខំ​ឱ្យ ដា​ណឺ​ម៉ាក ក្លាយជា​ប្រទេស​ឈរ​នៅ​ខាង​ពួក ណា​ស៊ី អា​ល្លី​ម៉​ង់ ។ អំឡុង​ពេលនោះ ទំនាក់ទំនង​រវាង ដា​ណឺ​ម៉ាក និង អ៊ី​ស្លង់ ត្រូ​បាន​កាត់ផ្តាច់ ដោយ​រាជាណាចក្រ អ៊ី​ស្លង់ នៅតែ​ប្រកាស​ឈរ​ជា​អ​ព្យា​ក្រឹត្យ ហើយ​បានដាក់​បម្រាម​កុំ ឱ្យ​កប៉ាល់ចម្បាំង និង យន្តហោះ​ចម្បាំង របស់​ភាគី​បដិបក្ខ​ទាំងឡាយ​នៅលើ​ទឹកដី អ៊ី​ស្លង់ ទៀតផង ប៉ុន្តែ អ៊ី​ស្លង់ បាន​បើក​ស្ថាន​ឯកអគ្គរាជទូត នៅ​ទីក្រុង ញូវយ៉ក ។​

​អង់គ្លេស​ឈ្លានពាន អ៊ី​ស្លង់​
​ជា​ផ្នែក​មួយ នៃ បម្រាម​នាវាចរ អង់គ្លេស បាន​រឹតបន្តឹង​ការនាំចេញ​ទំនិញ អ៊ី​ស្លង់ ទៅ អាល្លឺម៉ង់ (​ដែលជា​សត្រូវ​ជាមួយ​អង់គ្លេស និង សម្ព័ន្ធមិត្ត នៅក្នុង​សង្គ្រាមលោកលើកទី ២) ។ ទីក្រុង​ឡុង​ដ៍ បានផ្តល់​ជំនួយ​ទៅ អ៊ី​ស្លង់ ដើម្បី ស្វែងរក​កិច្ចសហការ ក្នុងឋានៈ ជា​សម្ព័ន្ធមិត្ត ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង រ៉ៃ​ក្យា​វិក (​នៃ រាជាណាចក្រ អ៊ី​ស្លង់ ) បាន​បដិសេធ ហើយ​បានប្រកាស អ​ព្យា​ក្រឹ​ត្តភាព របស់ខ្លួន​ម្តងទៀត ។

​ទីតាំង​ភូមិសាស្ត្រ រាជាណាចក្រ អ៊ី​ស្លង់ មាន​សារសំខាន់ ក្នុង​វិស័យ​យុទ្ធសាស្ត្រ​សម្រាប់ កងទ័ព​ឆ្លងកាត់​សហប្រតិបត្តិ​ការប្រយុទ្ធ​ពី​មហាសាគរ ប៉ាស៊ីហ្វិក និង សមុទ្ទ​អា​ត្ល​ង់​ទិ​ក ។ ស្របពេលនោះ គេ​ឃើញ​វត្តមាន​អ្នកការទូត​អាល្លឺម៉ង់ បង្ហាញខ្លួន​នៅលើ​ទឹកដី អ៊ី​ស្លង់ ញ៉ាំងឱ្យ​អង់គ្លេស​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​បាន​ព្យាយាម​បញ្ចុះបញ្ចូល អ៊ី​ស្លង់​ជាច្រើន លើក​ច្រើនសា​ទៀត ដើម្បីឱ្យ​អ៊ី​ស្លង់ ចូលក្នុង​សម្ព័ន្ធមិត្ត ប្រឆាំងនឹង​កងទ័ព អាល្លឺម៉ង់ ប៉ុន្តែ អ៊ី​ស្លង់ តែងតែ​បដិសេធ​ជានិច្ច ។ នៅ​ទីបំផុត អង់គ្លេស​សម្រេចចិត្ត​ចូលលុកលុយ កាន់កាប់ រាជាណាចក្រ អ៊ី​ស្លង់ នៅ​ថ្ងៃទី​១០ ខែ ឩ​សភា ឆ្នាំ ១៩៤០​ហើយ​បង្កើតជា​កង ទ័ព​ការពារ អ៊ី​ស្លង់ សម្រាប់​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​កងទ័ព ។

​តាមរយៈ​កិច្ចព្រមព្រៀង​មួយ នៅ​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ១៩៤១ កងកម្លាំង​ការពារ​ទឹកដី អ៊ី​ស្លង់ ត្រូវបាន​ផ្ទេរ​ពី​កងទ័ព​អង់គ្លេស ទៅឱ្យ​ទ័ព​អាមេរិក វិញ ហើយ​ជា​ផ្លូវការ អ៊ី​ស្លង់ នៅតែ​រក្សា​ជំហរ​អព្យាក្រឹត​ពេញ​រយៈពេល​សង្គ្រាមលោកលើកទី ២​ប៉ុន្តែ​ដោយសារ​ស្ថិត ក្រោម​ការ​ត្រួ​ត្រា​របស់ អង់គ្លេស និង អាមេរិក ទើប​ត្រូវតែ​សហការ​ជាមួយ​ប្រមុខ​សម្ព័ន្ធ មិត្ត​ទាំងពីរ​នោះ (​អង់គ្លេស និង អាមេរិក​) ។​

​ផ្តាច់​ពី​ដា​ណឺ​ម៉ាក បង្កើត សាធារណរដ្ឋ អ៊ី​ស្លង់
​នៅ​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ១៩៤៤ សភា អ៊ី​ស្លង់ បានសម្រេច​ផ្តាច់ចំណង សហភាព ពី ដា​ណឺ​ម៉ាក ដោយ​ប្រកាសថា “ សហភាព ដា​ណឺ​ម៉ាក​-​អ៊ី​ស្លង់ ដែលមាន​តាំងពី ឆ្នាំ ១៩១៨ មក​នោះ បាន​ហួស​សុពលភាព “ ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត ធ្វើ​ប្រជាមតិ ដើម្បី​រកឱ្យឃើញ​ថា​តើ​ប្រជាពលរដ្ឋ​គាំទ្រ ឬ ជំទាស់​ចំពោះ​ការដែល​សភា អ៊ី​ស្លង់ ប្រកាស​ផ្តាច់ខ្លួន​ចេញពី សហភាព ជាមួយ ដា​ណឺ​ម៉ាក នោះ ។

​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០-២៣ ខែ ឧសភា ឆ្នាំ​១៩៤៤ ហើយ​លទ្ធផល​ដែល​បានដាក់​ជូន​សភា​វិញ​នៅ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ១៩៤៤ នោះ ឃើញថា ៩៩ ភាគរយ ចង់បាន អ៊ី​ស្លង់ ជា “ សាធារណរដ្ឋ​ឯករាជ្យ “ ។

​បាន​លទ្ធផល​បែបនេះ សភា អ៊ី​ស្លង់ បានប្រកាស​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៤៤ ថា រាជាណាចក្រ អ៊ី​ស្លង់ បាន​ផ្តាច់ សហភាព ពី ដា​ណឺ​ម៉ាក ជា​ផ្លូវការ ហើយ​បង្កើតជា “ សាធារណរដ្ឋ អ៊ី​ស្លង់ ឯករាជ្យ “ មួយ ដោយមាន​លោក ស្វេ​ន ច​ន​សាន់ ( Sveinn Björnsson ) ជា​ប្រធានាធិបតី (​និង ជា​ប្រធានាធិបតី​ដំបូង​បំផុត​របស់ អ៊ី​ស្លង់​) ។​

​ដូច្នេះ​សាធារណរដ្ឋ អ៊ី​ស្លង់ ត្រូវបាន​បង្កើតជា​រូបរាង និង ផ្លូវការ នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៤៤ ខណៈដែល ដា​ណឺ​ម៉ាក កំពុង​ស្ថិតក្រោម​ការត្រួត​ត្រា​របស់ ណា​ស៊ី អា​ល្លី​ម៉​ង់ និង ជា​ពេលដែល​ភ្លើង​សង្គ្រាមលោកលើកទី ២ កំពុង​ឆាបឆេះ​យ៉ាង​ប្រល័យ ។ មន្ត្រី និង ប្រជាជន ដា​ណឺ​ម៉ាក ជាច្រើន​យល់ថា គួរ​ចាត់វិធានការ​ចំពោះ អ៊ី​ស្លង់​ដែល​ប្រកាស​ផ្តាច់ ខ្លួន ដា​ណឺ​ម៉ាក ប៉ុន្តែ​ស្តេច គ្រិ​ស្ទា​ន ទី ៦ នៃ ដា​ណឺ​ម៉ាក បាន​ផ្ញើ​សារ សាទរ ជនជាតិ អ៊ី​ស្លង់ ។​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អ៊ិ​ស្លង់ ប្រារព្ធ​ទិវា​ខួប នៃ ការបង្កើត​សាធារណរដ្ឋ អ៊ី​ស្លង់ ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​ប្រកា​សប​ង្តើ​ត​រដ្ឋ​របស់​ពួកគេ​នោះឯង ៕ ចងក្រង​ប្រែ​សម្រួលៈ​មេសា​