ទិវា​ជាតិ​ហុង​គ្រី​

409
ចែករម្លែក

ភ្នំពេញៈ ទិវា​ជាតិ​ហុង​គ្រី ត្រូវបាន​គេ​ហៅ​ផងដែរ​ថា ទិវា Saint Stephen ទី​១ បាន​ត្រូវ ធ្វើ​នៅ​ថ្ងៃទី​២០ ខែសីហា សម្រាប់​រំឭក​ដល់​គុណបំណាច់​របស់​ស្តេច Stephen ដែល​បា​នប​ង្រួ​បង្រួម​កុលសម្ព័ន្ធ​ចំនួន ៧ ឱ្យទៅជា​រដ្ឋ​ហុង​គ្រី​តែមួយ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ហុង​គ្រី មាន​ផ្ទៃដី ៩៣.០៣០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​កណ្តាល មាន​ព្រំដែន​ជាប់​ប្រទេស ស្លូ​វ៉ា​គី រ៉ូ​ម៉ា​នី ស៊ើប ក្រូ​អាត ស្លូ​វ៉ា​នី អូទ្រីស និង អ៊ុយ​ក្រែ​ន ។ ឆ្នាំ ២០១៩ ហុង​គ្រី មាន​ប្រជាជន​ជិត ១០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្ត សាសនា រដ្ឋធានី គឺ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស ភាសាផ្លូវការ គឺ​ភាសា​ហុង​គ្រី ។​

​ប្រវត្តិសាស្ត្រ
​នៅ​សតវត្សរ៍​ទី​៩ មាន​កុលសម្ព័ន្ធ​រសាត់អណ្តែត​ចំនួន ៧ ដែល​ត្រូវបាន​គេ​ហៅ​ជា​សរុប ថា Magyars ឬ ជនជាតិ​ហុង​គ្រី បាន​ទៅ​តាំង​លំនៅ​របស់​ពួកគេ នៅ​តំបន់ Carpathian Basin ។ មេដឹកនាំ​កុលសម្ព័ន្ធ​ទាំង ៧ នេះ ឈ្មោះ Árpád បាន​ដឹកនាំ​កុលសម្ព័ន្ធ​របស់ គាត់​មកពី​តំបន់​ចន្លោះ​ភ្នំ Ural និង​ទន្លេ Volga ។ ពី​ចន្លោះ​ឆ្នាំ​៨៩៥ ដល់​ឆ្នាំ​៩០២ ពួកគេ​បាន​លុកលុយ និង កាន់កាប់​តំបន់ Carpathian Basin ទាំងស្រុង ។

​ពេលនោះ កុលសម្ព័ន្ធ Magyars នោះ កំពុង​ស្វែងរក​ទីតាំង​សម្រាប់​តាំង​លំនៅ អចិន្ត្រៃយ៍ បន្ទាប់ពី​ពួកគេ បាន​ផ្សងព្រេង​រសាត់អណ្តែត អស់​ជាច្រើន​ឆ្នាំ​មកហើយ ។ នៅ​ឆ្នាំ ៨៩៦ ពួកគេ​បាន​ឆ្លងកាត់​តំបន់ Verecke ទៅ​ភាគ​ខាងជើង​នៃ​តំបន់ Carpathians ។ ពួកគេ​បាន​ពើបប្រទះ​ជនជាតិ Slavic ជនជាតិ Gothic និង Avaric​ប៉ុន្តែ​ពួកគេ​បាន​ជួប ប្រទះ​ការ​ច្បាំង​គ្នា​តិចតួច​ប៉ុណ្ណោះ ដោយសារ​ពួក​ជនជាតិ​ទាំងនោះ​ខ្លាច​អំណាច យោធា​របស់​កុលសម្ព័ន្ធ Magyars ឬ ហុង​គ្រី ។

​ពួក​កុលសម្ព័ន្ធ Magyars គឺជា​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ ហើយ​ពូកែ​ជិះសេះ ។ ពួកគេ​បាន វាយប្រហារ​ជាច្រើន ទៅលើ​តំបន់​អឺរ៉ុប​ខាងលិច ធ្វើឱ្យ​ពួក​ជាតិ​សាសន៍​ទាំងនោះ ខ្លបខ្លាច​ពួក​កុលសម្ព័ន្ធ Magyars ។ ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​៩៥៥​ពួកគេ​បាន​ពើប ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​របស់​ស្តេច​អូ​តូ​ទី​១ នៃ​អាណាចក្រ​អាល្លឺម៉ង់ នៅ​តំបន់ Augsburg ហើយ​ពួកគេ​បាន​ចាញ់​ស្តេច​អូ​តូ​ទី​១ ។​ចាញ់​សង្គ្រាម​លើក​នោះ ធ្វើឱ្យ​ពួក កុល សម្ព័ន្ធ Magyars បញ្ឈប់​ការ​រុករាន​របស់​ពួកគេ ទៅលើ​តំបន់​អឺរ៉ុប​ខាងលិច​។ ប៉ុន្តែ​បន្ត​លុកលុយ​ទៅក្នុង​ទឹកដី​របស់​អាណាចក្រ Byzantine ទៀត រហូតដល់​ឆ្នាំ​៩៧០ ។​

​ជ្រើស​រើ​សម្ព័ន្ធមិត្ត​
​មេដឹកនាំ​កុល​ម្ព័​ន្ធ Magyars លោក Árpád បាន​ស្លាប់​នៅ​ឆ្នាំ​៩០៧ ហើយ​ត្រូវបាន​ស្នង តំណែង​ដោយ​ចៅប្រុស​របស់គាត់ ឈ្មោះ Duke Géza ។ Duke Géza យល់ឃើញថា ជនជាតិ​ហុង​គ្រី មិនអាច​បន្ត​នូវ​របៀប​រស់នៅ​តាមបែប​ជន​រសាត់អណ្តែត និង​នៅ​ជា កុលសម្ព័ន្ធ​ដាច់ៗ​ដោយឡែក​ពីគ្នា ដូច​ដែលមាន​កន្លងមក រហូតដល់​បច្ចុប្បន្ន​បាន ទៀត​ទេ ប្រសិនបើ​ត្រូវការ​បង្កើត​រដ្ឋ​ហុង​គ្រី​ដ៏​ខ្លាំងក្លា​មួយ ។ ដោយហេតុ​នោះ Duke Géza បាន​ព្យាយាម​បង្រួបបង្រួម​កុលសម្ព័ន្ធ​ទាំងអស់ ដើម្បី​បង្កើតជា​រដ្ឋ​តែមួយ ប៉ុន្តែ ពុំ​ជោគជ័យ​ឡើយ ។​

​ទីតាំង​របស់​ហុង​គ្រី ពេលនោះ​ស្ថិតនៅ​ចំ​កណ្តាល នៃ​មហាអំណាច​ចំនួន ២ នា​សម័យ កាលនោះ គឺ​អាណាចក្រ​រ៉ូ​ម៉ាំង និង​អាណា Byzantine ។ Géza យល់ឃើញថា ដើម្បី រក្សា ហុង​គ្រី ឱ្យបាន​នៅ​ទីនោះ​តទៅទៀត ហុង​គ្រី ត្រូវតែ​សម្រេចចិត្ត​និង​ធ្វើជា​សម្ព័ន្ធ មិត្ត​ជាមួយ​មហាអំណាច​ណាមួយ ក្នុងចំណោម​មហាអំណាច​ទាំង ២ នោះ ។ ដោយ ហេតុ​នោះ គាត់​ក៏បាន​ផ្លាស់ប្តូរ​ប្រទេស​របស់គាត់ ឱ្យទៅជា​ប្រទេស​កាន់​គ្រិស្តសាសនា ហើយ​ក៏បាន​ស្នើសុំ បេសកជន​មកពី​ទីក្រុង​រ៉ូម ។ តាមរយៈ​នេះ គឺ​គាត់​ជ្រើសរើស អាណាចក្រ​រ៉ូ​ម៉ាំង ធ្វើជា​សម្ព័ន្ធមិត្ត ហើយ​បាន​ក្លាយជា​បច្ចាមិត្ត​រប​ស់ អាណាចក្រ Byzantine ដោយ​ស្វ័យប្រវត្តិ ។​

Géza ត្រូវបានធ្វើ​ពិធី​ជ្រមុច​ទឹក​ចូល​សាសនា​គ្រិស្ត ជាមួយ​កូនប្រុស​របស់គាត់ ឈ្មោះ Vajk ដែល​បានទទួល​ឈ្មោះថា István ដែល​បញ្ចេញ​សូរសៀង​ជា​ភាសា​អង់គ្លេស ថា Stephen (​ត្រូវបាន​គេ​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​ថា Saint Stephen ទី​១ ) ។ ជាមួយគ្នា​នោះ Géza បាន​បង្កើត​រាជ​ង្ស​ហុង​គ្រី ដោយ​ជ្រើសរើស​កូនប្រុស​របស់គាត់​គឺ Stephen ឱ្យ​ឡើង​សោយរាជ្យ ជា​ស្តេច​របស់​ហុង​គ្រី នៅ​ខែធ្នូ ឆ្នាំ​១០០០ ។ សម្តេច​ប៉ាប ស៊ី​វ៉ិ​ស្ទើ​រ៍ ទី​២ បាន​បញ្ជូន​ម្កុដ ពី​ទីក្រុង​រ៉ូម សម្រាប់​បំពាក់​ដល់​ស្តេច Stephen ដែល ម្កុដ​នោះ ត្រូវបាន​រក្សាទុករ​ហូ​ត​មកដល់​សព្វថ្ងៃ​ហើយ​បាន​ក្លាយជា​រតនវត្ថុ​ដ៏​មាន តម្លៃ​បំផុត​របស់​ជនជាតិ​ហុង​គ្រី ។

​ស្តេច Stephen បាន​បន្តការងារ​ពី​បិតា​របស់​ព្រះអង្គ ដោយបាន​ព្យាយាម​រៀបចំ​បង្រួប បង្រួម​កុលសម្ព័ន្ធ​ទាំងអស់ ឱ្យទៅជា​រដ្ឋ​ហុង​គ្រី​តែមួយ ។ ប៉ុន្តែ​ការងារ​នោះ​មិន​ងាយ ស្រួល​សោះឡើយ ដោយសារ​កុលសម្ព័ន្ធ​ជាច្រើន មិន​ពេញ​ចិត្តនឹង​អ្វីដែល​ស្តេច Stephen ធ្វើខ្លួន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ខណៈ​អ្នកខ្លះ​ចង់​ធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ អាណាចក្រ Byzantine ហើយ​អ្នកខ្លះ ចង់​រក្សា​ប្រពៃណី ទំនៀមទម្លាប់​របស់​ពួកគេ​។

​ការសម្រេចចិត្ត​របស់ Géza ក្នុង​ការលើក​កូនប្រុស​របស់គាត់​គឺ Stephen ឱ្យ​ឡើង សោយរាជ្យ​នោះ គឺជា​រឿង​ផ្ទុយ​ពី​ប្រពៃណី​របស់​ជនជាតិ​ហុង​គ្រី នា​សម័យ​នោះ ដែល​ត្រូវ​ផ្តល់ទៅឱ្យ​អ្នកណា ដែលមាន​វ័យ​ចំណាស់​ជាងគេ ជា​អ្នក​បន្ត​តំណែង ដែល​កាលណោះ ត្រូវ​ឳ​ពុក​មារ​បស់​សេ្ត​ច Stephen គឺ​ព្រះអង្គម្ចាស់ Koppány ឯណោះ​ទេ ដែលជា​អ្នក​ត្រូវ​ឡើង​សោយរាជ្យ ជា​ស្តេច​របស់​ហុង​គ្រី នាពេលនោះ ។

​ដោយហេតុនេះ បន្ទាប់ពី Géza ស្លាប់​នៅ​ឆ្នាំ​៩៩៧ ទៅ ព្រះអង្គម្ចាស់ Koppány បាន​បះបោរ​ប្រឆាំង​ស្តេច Stephen ដោយ​ប្រដាប់អាវុធ​ហើយ​ពួក​អ្នក​ប្រកាន់​ប្រពៃណី របស់ខ្លួន​ដែល​កំពុង​មិន​ពេញ​ចិត្តនឹង​អ្វីដែល​ស្តេច Stephen កែប្រែ​ប្រទេស ឱ្យទៅជា អ្នក​កាន់​គ្រិស្តសាសនា​ស្រាប់​ផង ក៏បាន​ចូលរួម​ជាមួយ​ព្រះអង្គម្ចាស់ Koppány ដែរ ។ ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ ហើយ​ព្រះអង្គម្ចាស់ Koppány ត្រូវបាន​កាត់ទោស ។

​គិត​ត្រឹម​ឆ្នាំ​១០០៦ ស្តេច Stephen បាន​ប្រមូល​អំណាច​ទាំងអស់ មក​ក្តោប​ក្តាប់​ក្នុង​ដៃ យ៉ាង​ណែន ដោយ​ការកម្ទេច​គូបដិបក្ខ​របស់​ព្រះអង្គ​ទាំងអស់ រួមទាំង​ពួក​អ្នក​ចង់​កាន់ សាសនា​ប្រពៃណី និង​អ្នក​ដែល​ចង់​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​អឺរ៉ុប​ខាងកើត (​ដែលជា​អ្នក កាន់​និកាយ​ប្រូ​តិ​ស្តង់ ) គឺ​អាណាចក្រ Byzantine ផង ហើយ​បាន​បង្ខំ​ឱ្យ​ហុង​គ្រី​ទាំងមូល ក្លាយជា​រដ្ឋ​កាន់​គ្រិស្តសាសនា​តាមបែប​អឺរ៉ុប​ខាងលិច​ទាំងស្រុង ។

​ស្តេច Stephen បាន​ចូល​ទីវ​ង្គ​ត នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១០៨៣ ។ នៅ​ថ្ងៃទី​២០ ខែ និង​ឆ្នាំ​ដដែល​នោះ​គឺ ៥ ថ្ងៃ បន្ទាប់ពី​ការចូល​ទីវ​ង្គ​ត ស្តេច Stephen ទទួលបាន​ព្រះ គោរមងារ​ថា “ សន្តតិ​ជន “ ឬ “ ជន​ពិសិដ្ឋ “ (Saint ) បាន​ទៅជា Saint Stephen ទី​១ ។ រដ្ឋាភិបាល និង​ប្រជាជន​ហុង​គ្រី បានជ្រើសរើស​យក​ថ្ងៃទី​២០ ខែសីហា សម្រាប់ ប្រារព្ធ​ទិវា​ជាតិ របស់​ពួកគេ ដើម្បី​រំឭក​ដល់​ស្តេច Stephen នេះឯង​ដ្បិត​គឺ​ស្តេច​អង្គ​នេះ ហើយ ដែលជា​អ្នក​បង្រួបបង្រួម​កុលសម្ព័ន្ធ ទាំងឡាយ​ឱ្យទៅជា​ហុង​គ្រី តែមួយ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​