ទិវា​ជាតិ រ៉ូ​ម៉ា​នី​

133
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ រ៉ូ​ម៉ា​នី ប្រារព្ធ ទិវា​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​១ ខែធ្នូ បន្ទាប់ពី​បានធ្វើ​បដិវត្តន៍ ទម្លាក់​និង​កាត់ទោស​ប្រហារជីវិត​មេដឹកនាំ​ផ្តាច់ការ​របស់ខ្លួន នៅ​ឆ្នាំ ១៩៨៩ ប៉ុន្តែ ទិវា​ជាតិ នេះ​មិនមែន ដើម្បី រំឭក​ដល់​ព្រឹ​តិ្ត​ការណ៍​មួយ​នោះទេ គឺ​ធ្វើ ដើម្បី រំឭក​ដល់​កាល ដែល​ខេត្ត​មួយចំនួន ប្រកាស​រួបរួម​ចូល ជាមួយ រ៉ូ​ម៉ា​នី តាំងពី​ឆ្នាំ​១៩១៨ ឯណោះ​ទេ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​រ៉ូ​ម៉ា​នី មាន​ផ្ទៃដី ២៣៨.៣៩១ ម៉ែត្រក្រឡា ស្ថិតនៅ​អឺរ៉ុប អាគ្នេយ៍ មាន​ព្រំដែន ជាប់​សមុទ្ទ​ខ្មៅ ប៊ុលហ្គារី អ៊ុយ​ក្រែ​ន ហុង​គ្រី ស៊ែ​ប៊ី និង ម៉ុ​ល​ដូ​វ៉ា ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជិត ២០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសាផ្លូវការ គឺ​ភាសា​រ៉ូ​ម៉ា​នី​រដ្ឋធានី​គឺ ទីក្រុង ប៊ុ​យ​ការ៉េ​ស ។​

​មូលហេតុ​បដិវត្តន៍​
ដើម្បី​សងបំណុល​ជាតិ មួយ​ពាន់​រយ​កោដិ​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​១៩៨១ អគ្គលេខា ធិ​ការ​បក្ស កុ​ម្មុយ​និ​ស្ត​រ៉ូ​ម៉ា​នី និង​ជា​ប្រធានាធិបតី​រ៉ូ​ម៉ា​នី លោក នី​កូ​ឡាយ ឆូ​សេ​គូ (Nicolae Ceaușescu) បានដាក់​កម្មវិធី​រិត​បន្តឹង​ត្បិតត្បៀត​គ្រប់​វិស័យ នាំឱ្យ​ជួប​ក្តី​លំបាក​យ៉ាងខ្លាំង ដល់​ជីវភាព និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ ជួបប្រទះ​បញ្ហា​កង្វះ​អាហារ ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប ។​

​សេរីភាព​នៃ​ការនិយាយស្តី ត្រូវបាន​កំណត់ ភ្នាក់ងារ​សម្ងាត់ នៅ​គ្រប់ទិសទី គំនិត​រិះគន់ បក្សកុម្មុយនិស្ត​ត្រូវបាន​ហាមឃាត់​ដាច់ខាត ដែល​គេ​អាច​មើលឃើញថា តឹងរឹង​ជាង ដែន ដី​កំណើត កុ​ម្មុយ​និ​ស្ត គឺ​សហភាពសូវៀត​ទៅទៀត ។ ប៉ុន្តែ​សម្រាប់​លោក នី​កូ​ឡាយ ឆូ​សេ​គូ គ្រួសារ​របស់គាត់ និង​មនុស្ស​ជំនិត​របស់គាត់​មួយក្រុម រស់នៅក្នុង​ស្ថានភាព​លំ​ដាប់​ខ្ពស់ ទៅវិញ ថែមទាំង​សាងសង់​វិមាន​ស្កឹមស្កៃ​ទៀតផង ញ៉ាំងឱ្យ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ជាតិ​ហើយ​មនុស្ស​ជា ច្រើន ត្រូវបាន​បណ្តេញ​ចេញពី​ផ្ទះ ។​

​នៅក្នុង​ខែមីនា ឆ្នាំ​១៩៨៩ សកម្មជន​ឈានមុខ​ជាច្រើន​របស់​បក្ស​កុ​ម្មុយ​និ​ស្ត​រ៉ូ​ម៉ា​នី​បាន​សរសេរ លិខិត​មួយច្បាប់ រិះគន់​គោលនយោបាយ​សេដ្ឋកិច្ច​របស់លោក នី​កូ​ឡាយ ឆូ​សេ​គូ ។​ប៉ុន្តែ​បន្ទាប់ ពី​នោះ មិនយូរប៉ុន្មាន រ៉ូ​ម៉ា​នី បាន​សងបំណុល​ជាតិ រួច​អស់​ជាច្រើន​ខែ មុន​ផែនការ ធ្វើឱ្យ​លោក ឆូ​សេ​គូ អាច​នៅ​កាន់តំណែង ជា​អគ្គលេខាធិការ​បក្ស បាន​តទៅទៀត​។ ប៉ុន្តែ​ការ​ត្បិតត្បៀត​រិត បន្តឹង នៅតែ​បន្ត​ដដែល ។​

​បាតុកម្ម​ផ្ទុះឡើង
ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៨៩ និស្សិត​ជាច្រើន​នាក់​ចេញ​ធ្វើបាតុកម្ម​នៅតាម​វិថី​ធំៗ​ដោយ​ស្រែកថា “ យើង​ចង់​ធ្វើកំណែទម្រង់ ប្រឆាំងនឹង​របប​ផ្តាច់ការ​របស់លោក នី​កូ​ឡាយ ឆូ​សេ​គូ “ ។ ពួក​មេ ដឹកនាំ​បាតុកម្ម​នេះ ជាច្រើន ត្រូវបាន​ចាប់​ដាក់គុក ពីបទ​ប្រឆាំង​រដ្ឋាភិបាល រហូតដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​ដដែល ទើប​ដោះលែង​។ ក៏​នៅមាន​ចលនា​មួយចំនួនទៀត​ប្រឆាំងនឹង​គោល នយោបាយ​រិត​បន្តឹង​របស់​រដ្ឋាភិបាល លោក ឆូ​សេ​គូ ប៉ុន្តែ​មិនធំ​ដុំ​ឡើយ ។​

​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​១៩៨៩ នោះ ជនជាតិ​ហុង​គ្រី​ម្នាក់ គឺ​លោក László Tőkés ជាម​នុស្ស សំខាន់​ម្នាក់ ដែល​បានធ្វើការ​កែទម្រង់​ប្រឆាំងនឹង​នយោបាយ​រដ្ឋាភិបាល​លោក ឆូ​សេ​គូ ។ ជាការ​សងសឹក រដ្ឋាភិបាល បាន​ចាត់វិធានការ​បណ្តេញ​លោក László Tőkés ចេញពី​ទីក្រុង Timișoara ក៏​បញ្ឆេះ​ឱ្យ​ផ្ទុះ​បាតុកម្ម​ឡើង ការពារ​លោក László Tőkés ប្រឆាំងនឹង​វិធានការ រដ្ឋាភិបាល ។

​ហ្វូង​បាតុករ បាន​កើន​ចំនួន​ច្រើនឡើងៗ ហើយ​បានទាមទារ​ទម្លាក់ចោល នូវ​ការ​ចោទ ប្រកាន់ និង​ការកាត់ទោស​ប្រឆាំង​លោក László Tőkés ។ នៅពេល​ពួកគេ​មិន​ទទួល បានការ​ឆ្លើយ តប​ជា​លាយលក្ខណ៍អក្សរ ពួកគេ​ក៏​នាំគ្នា​លើក​បដា​ឡើង​ប្រឆាំងនឹង​របប​កុ​ម្មុយ​និ​ស្ត ។ ប៉ូលិស និង​កម្លាំង​សន្តិសុខ ក៏បាន​បង្ហាញខ្លួន​ព្រោងព្រាត​។ ហ្វូង​បាតុករ ក៏​ចេះតែ​កើនធំ​ឡើងៗ ។

​មួយថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​១៧ ខែ​ឆ្នាំ ដដែល​នោះ បាតុកម្ម បាន​ប្រែ​ទៅជា កុបកម្ម ។ ពួក​បាតុករ បាន​សម្រុក​ចូលទៅក្នុង​ទីស្នាក់ការ​បក្ស​ស្រុក រើកកាយ​គ្រវាត់​ឯកសារ​នានា និង​ស្លាក​សញ្ញា​ទាំងឡាយ​របស់​កុ​ម្មុយ​និ​ស្ត​ចោល ។​

​កងទ័ពត្រូវបាន​បញ្ជូនទៅ​ទីនោះ ដើម្បី​គ្រប់​គ្រង់​ស្ថានការណ៍ ។ ប៉ុន្តែ​ទាហាន​ទាំងនេះ ក៏​មិន បាន​ជោគជ័យ​ឡើយ ទើប​រថពាសដែក (​ស្គុ​ត​) និង​រថក្រោះ ត្រូវបាន​បញ្ជូនទៅ​ទី នោះ​ទៀត ។

​នៅ​រសៀល​ថ្ងៃនោះ ក៏មាន​ការបាញ់ប្រហារ ទៅលើ​ហ្វូង​កុបករ​ជាច្រើន​ទីតាំង ។ ឩ​ទ្ធ​ម្ភា​គ​ចក្រ​ជា ច្រើន​គ្រឿង បាន​ហោះ​ឆ្វែល​លើ​ទីក្រុង​នេះ​។ រហូតដល់​រំលងអធ្រាត្រ ទើប​ស្ថានភាព​បាន​ស្ងប់ ស្ងាត់ បន្សល់ទុក​នូវ​ភាព​ឥត​សណ្តាប់ធ្នាប់ ពាសពេញ​ទីក្រុង លាយឡំ ដោយ​ស្នាម​ឈាម ។

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ ឆ្នាំ ដដែល អាជ្ញាធរ មានបំណង​បន្ត​កាត់ទោស មេដឹកនាំ​បាតុករ និង​កុបករ ប៉ុន្មាន​ថ្ងៃ​មកនេះ ថែមទាំង​ចេញ​ច្បាប់ អាជ្ញាសឹក​មួយចំនួន ចំពោះ​ប្រជាពលរដ្ឋ ។​

​បញ្ឈឺ​ទៅនឹង​បម្រាម​គោចរ​របស់​រដ្ឋាភិបាល បុរស​វ័យក្មេង​មួយក្រុម មាន​គ្នា ៣០ នាក់​បាន​នាំ គ្នា​ធ្វើដំណើរ ឆ្ពោះទៅ​វិហារ​អ័​រ​ធូ​ដុ​ក្ស​មួយ ហើយ​បាន​យក​ទង់​បក្សកុម្មុយនិស្ត ចេញ​ហើយ​លើក គ្រវីទង់ជាតិ​រ៉ូ​មា​នី ជា​ជំនួស​វិញ ហើយដោយ​ដឹងថា ពួកគេ​នឹង​ត្រូវបាន​បាញ់សម្លាប់​ទើប​ពួកគេ បាននាំគ្នា​ច្រៀង​ចម្រៀង​ជាតិ ដែល​ត្រូវបាន​បក្សកុម្មុយនិស្ត ហាមឃាត់​ដាច់ខាត តាំងពី​ឆ្នាំ ១៩៤៧ មក ។ បន្ទាប់មក ពួកគេ​ត្រូវបាន​ទាហាន​បាញ់​សំដៅទៅ​មែន ហើយ​អ្នកខ្លះ​ស្លាប់ អ្នកខ្លះ​របួសធ្ងន់ មានតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​គេចខ្លួន​រួច ។​

​ថ្ងៃទី​១៩-២០ ខែ ឆ្នាំ ដដែល ពុំមាន​កម្មករ ចូលធ្វើការ​ឡើយ ។ ពួក​អ្នក​តវ៉ា ប្រមាណ​ជា ១០០.០០០ នាក់ បាន​កាន់កាប់​ទីលាន អូ​ប៉េ​រ៉ា Piața Operei ហើយ​បានចាប់ផ្តើម ស្រែក ច្រៀង​ចម្រៀង​ប្រឆាំង​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត ។

​អគ្គលេខាធិការ​មជ្ឈិម​បក្ស និង​នាយករដ្ឋមន្ត្រី ត្រូវបាន​បញ្ជូនទៅ​ដោះស្រាយ​បញ្ហា ។ ពួកគេ បាន​ជួប​ជាមួយ​ក្រុម​តំណាង​អ្នកប្រឆាំង ហើយ​បាន​យល់ព្រម​ដោះលែង មេដឹកនាំ​អ្នកប្រឆាំង សំខាន់ៗ ដែល​ត្រូវបាន​ចាប់ខ្លួន ។ ប៉ុន្តែ​ការទាមទារ​សំខាន់បំផុត​របស់​ពួក​បាតុករ គឺ​ឱ្យ​លោក ឆូ​សេ​គូ លាលែង​ចេញពី​តំណែង ដែល​ការទាមទារ​នោះ មិន​ទទួលបាន​ជោគជ័យ​ទើប​ស្ថាន ការណ៍ មិន​ស្រាកស្រាន្ត​ដដែល ។

​ថ្ងៃ​បន្ទាប់មក រថភ្លើង​ជាច្រើន​គ្រឿង បាន​ដឹក​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់ អ្នកខ្លះ​ប្រដាប់​ដោយ ដំបង​ឈើ ចូល​ទីក្រុង Timișoara ក្នុង​បំណង​ទប់ទល់​ជាមួយ​ពួក​បាតុករ ឬ​ទ្រិ​ស្តី ពិស​បង្ក្រាប​ពិស ។ ប៉ុន្តែ​ពួកកម្មករ​ទាំងនោះ បែរជា​ទៅ​ចូលរួម ជាមួយ​ពួក​បាតុករ​ទៅវិញ ។​

​ថ្ងៃទី​១៨ ខែធ្នូ​នោះ លោក ឆូ​សេ​គូ បាន​ចាក​ចេញទៅ​បំពេញ​ទស្សនកិច្ច​នៅ អ៊ីរ៉ង់ រហូតដល់ ថ្ងៃទី​២០ ទើប​ត្រឡប់មកវិញ ដែល​ស្ថានភាព​ក្នុងប្រទេស កាន់តែ​តានតឹង​ឡើង ។ គាត់​បាន ថ្លែង​សុន្ទរកថា តាម​ទូរទស្សន៍​ថា ស្ថានភាព​នៅ​ទីក្រុង Timișoara មានការ​ជ្រៀតជ្រែក​ពី​បរទេស ជិតខាង (​គាត់​សំដៅ​ដល់​ពួក​សេរី នៅ​ឆេ​កូ​ស្លូ​វ៉ា​គី ដែល​ទើប​ទទួលបាន​អំណាច​ថ្មីៗ​)​។​

​បក​ខាំ​អ្នករៀបចំ​
ប្រជាជន​ក្នុងប្រទេស ដែល​មិនមាន​ព័ត៌មាន អំពី​ស្ថានភាព​នៅ​ទីក្រុង Timișoara សូម្បីតែ បណ្តាញ​ព័ត៌មាន​ជាតិ បានឮ​ត្រឹមតែ​តាមរយៈ​វិទ្យុ​សំឡេង អាមេរិក និង វិទ្យុ​អឺរ៉ុប​សេរី និង ពី​មាត់​មួយ​ទៅ​មាត់​មួយ ផ្សព្វផ្សាយ​ថា មាន​បដិវត្តន៍​នៅ​ទីក្រុង Timișoara ។ ព្រឹក​ថ្ងៃទី​២១ មាន​ហ្វូងមនុស្ស​ប្រមាណ​ជា ១០០.០០០ នាក់ បាននាំគ្នា​ទៅ​ចោមរោម​ការពារ​លោក ឆូ​សេ​គូ ថ្លែង​សុន្ទរកថា នៅឯ​អគារ​សភា នាទី​ក្រុង​ប៊ុ​យ​ការ៉េ​ស ជាទី​ដែល​លោក​និយាយថា​មានការ ឈ្លានពាន​ពី​សំណាក់​កម្លាំង​របស់ ឆេ​កូ​ស្លូ​វ៉ា​គី ។​

​កម្មករ​ជាច្រើន​រថយន្ត្រ​ក្រុង ដែល​ខ្លះ​ត្រូវបាន​គំរាម​បាញ់សម្លាប់ ត្រូវបាន​យកទៅ​ក្នុង​ទីលាន ជាមួយនឹង​ទង់​ក្រហម (​របស់​កុ​ម្មុយ​និ​ស្ត​) និង រូបថត​របស់លោក ឆូ​សេ​គូ ។

​ទោះយ៉ាងណា ការ​ថ្លែង​សុន្ទរកថា បានតែ​ប្រមាណ​ជា ២ នាទី​ពួក​ហ្វូងមនុស្ស​ក៏​ចាប់ផ្តើម​សើច ចំអក ស្រែកជេរ ខ្លះ​ហួច ខ្លះ​ច្រៀង ចំអក​លោក ឆូ​សេ​គូ ។ ឃើញ​ស្ថានភាព​ដូច្នោះ លោក ឆូ​សេ​គូ បាន​ងាក​ទៅ​ព្យាយាម សង្កត់​អ្នក​ទាំងនោះ ដោយ​ការ​សន្យាថា នឹង​ដំឡើង​ប្រាក់ខែ​ជូន កម្មករ ពី ៥-១០ ភាគរយ វិញ ។ ប៉ុន្តែ​ពួក​អ្នក​ដែល​នៅ​ឈរ​នៅ​ចំពោះមុខ​គាត់​បាន ស្រែក និង​គ្រវី​ដៃ ជាការ​បដិសេធ ។​

​ហ្វូងមនុស្ស​ក៏​ចាប់ផ្តើម​ជ្រួលជ្រើម​ច្របូកច្របល់​ឡើង ហើយក៏​លេចឮ​ពាក្យ​ថា កង សន្តិសុខ បាញ់​ទៅលើ​ហ្វូងមនុស្ស​យ៉ាង​ឃោរឃៅ ហើយ​ថា បដិវត្តន៍ មិនអាច​បិទ​ខ្ទប់ បានឡើយ​ក៏​ធ្វើឱ្យ មនុស្ស​ទាំងឡាយ​ជ្រួលជ្រើម​ឡើង​ថែមទៀត ហើយ​អ្នក​ដែល​ចូលរួម​ស្តាប់ លោក ឆូ​សេ​គូ ថ្លែង បែរជា​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក​ទៅវិញ ។ លោក ឆូ​សេ​គូ និង ភរិយា និង មន្ត្រី​កុ​ម្មុយ​និ​ស្ត រ៉ូ​ម៉ា​នី ភ័យ​ស្លន់ស្លោ ហើយ​អង្គរក្ស គាត់​ការពារ​គាត់​ចូលក្នុង​អាគារ​សភា ។ ហ្វូងមនុស្ស​បាន ក្លាយជា កុបកម្ម ពាសពេញ​ផ្លូវ និង ពាសពេញ​ទីក្រុង ដូចជា​នៅ​ទីក្រុង Timișoara ដែរ ។ ពួកគេ​លើក​បដា និង ស្រែក​ប្រឆាំងនឹង​លោក ឆូ​សេ​គូ ហើយ​ទីបំផុត​ពួក​បាតុករ​បាន​ទៅ​ជួប ជុំ​ជោរជន់ នៅ​កណ្តាល​ទីក្រុង ។​

​ពួក​បាតុករ និង ទាហាន ប្រដាប់​ដោយ​កាំភ្លើង និង រថ​ក្រោ​ស ក៏បាន​ប្រឈមមុខ​ដាក់គ្នា ហើយ​មិនយូរប៉ុន្មាន ពួក​ទាហាន​ក៏​បើក​ការបាញ់រះ​ដោយ​កាំភ្លើង ស្រោច​ទៅលើ​បាតុករ ប៉ូលិស​បាញ់​ទឹក​ដាក់​បាតុករ និង ចាប់ខ្លួន នាំឱ្យមាន​មនុស្ស​របួស និង ស្លាប់​ជាច្រើន ក្នុងនោះ ក៏មាន​អ្នកកាសែត​ជាតិ បារាំង ម្នាក់ និង ជាតិ ប៊ែ​ល​ស៊ិ​ក ម្នាក់​ផង ។ ព្រឹក​ថ្ងៃទី ២២ ខែ ឆ្នាំ ដដែល កម្មករ​ជាច្រើន​មកពី​តំបន់​ឩ​ស្សា​ហ​កម្ម​នានា បានធ្វើ​ដំណើរ​សំដៅទៅ​ទីក្រុង ប៊ូ​ឆា​រ៉េ​ស​ដើម្បី​ចូល រួម​បាតុកម្ម​នោះ ។ ប៉ូលិស និង​កងទ័ព​ជាច្រើន ក៏បាន​ចូលរួម​ជាមួយ​បាតុករ​ដែរ ។​

​ម៉ោង​ប្រមាណ​ជា ៩: ៣០ នាទី រដ្ឋមន្ត្រី​ការពារជាតិ​របស់លោក ឆូ​សេ​គូ បាន​ស្លាប់ ដោយ អា​ថិ៍​កំបាំង ដែល​គេ​សង្ស័យថា គាត់​ធ្វើអត្តឃាត ខណៈ​អ្នកខ្លះ​សង្ស័យថា គាត់​ត្រូវគេ​បាញ់ សម្លាប់ ក្នុង​ការិយាល័យ ។​

​ចាប់ខ្លួន​ប្រហារជីវិត ឆូ​សេ​គូ និង ភរិយា លោក ឆូ​សេ​គូ បានតែងតាំង​លោក​Victor Stănculescu ឱ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រី ការពារជាតិ​ជំនួស ។ លោក Victor Stănculescu បាន​បញ្ជា​ឱ្យ​កង ទ័ព​ដក​ត្រឡប់​ចូល​បន្ទាយ​វិញ​ដោយ​គ្មាន​ការព្រម ព្រៀង​ពី​លោក ឆូ​សេ​គូ ហើយ​បាន​បញ្ចុះ បញ្ចូល​លោក ឆូ​សេ​គូ ឱ្យ​ភៀសខ្លួន​តាម​ឩ​ទ្ធ​ម្ភា​គ​ចក្រ​។ បាតុករ ដែល​ពោរពេញ​ដោយ​កំហឹង បាន​សម្រុកចូល​ទីចាត់ការ​កណ្តាល​របស់​បក្សកុម្មុយនិស្ត ដោយ​គ្មាន​ការរារាំង​ពី​កងទ័ព ។​
​ ​
លោក ឆូ​សេ​គូ និង​ភរិយា ត្រូវបាន​អង្គរក្ស ក្រៀក​ឡើងលើ​ដំបូល​អគា​រ​បំណង​គេច​ចេញពី បាតុករ តាម​ឩ​ទ្ធ​ម្ភា​គ​ចក្រ ។​

​អ្នកបើក​យន្តហោះ បាន​បើក​ចេញទៅ ដោយ​ហោះ​ទាប​ខ្ពស់ៗ ហើយ​ប្រា​ប់លោក ឆូ​សេ​គូ ថា ធ្វើ​ដូច្នោះ ដើម្បី​ចៀសវាង​ការបាញ់ប្រហារ​។ ប៉ុន្តែ​លោក ឆូ​សេ​គូ ដែល​កំពុង​ភ័យ​តក្កមា​ក៏​បញ្ជា ឱ្យ​ចុះចត ហើយរ​ត់ទៅ​លាក់ខ្លួន​ក្នុងផ្ទះ​កសិករ​ម្នាក់​នៅ​ជាយក្រុង​។​ប៉ុន្តែ​ពួកគេ​ត្រូវបាន​ប៉ូលិស ចាប់ខ្លួន នៅ​ជាយក្រុង​នោះ ។​

​លុះដល់​ថ្ងៃទី​២៤ ខែ និង ឆ្នាំ ដដែល​នោះ ពួក​រណសិរ្ស​ស្រោចស្រង់​ជាតិ​បាន​បង្កើត​តុលាការ យោធា​ពិសេស​មួយ ដើម្បី​កាត់ទោស​លោក នី​កូ​ឡាយ ឆូ​សេ​គូ ពីបទ​ប្រល័យពូជសាសន៍ និង​បទ​ឩ​ក្រិ​ដ្ឋ​ជាច្រើន​ទៀត ដែល​ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​១៩៨៩ នោះ​ហើយ បាន​កាត់ទោស​ប្រហារជីវិត លោក នី​កូ​ឡាយ ឆូ​សេ​គូ និង​ភរិយា​គាត់ ។ ការកាត់ទោស​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ទូទាំងប្រទេស និង​ពិភពលោក ។ មនុស្ស​ទាំង​ប្រទេស​ស្រែក​ត្រេកអរ និង ចែក​អំណោយ​គ្នា​ទៅវិញទៅមក ។​

​រណសិរ្ស​ស្រោចស្រង់​ជាតិ ដែល​បាន​កាន់អំណាច ក៏​ពិបាក​ដែរ ព្រោះ​កងទ័ព​ចង់​រក្សា​របប​កុ​ម្មុយ និ​ស្ត​ដដែល ជាហេតុ​នាំឱ្យមាន​ការវាយប្រហា​រ ជាច្រើន​ទៀត ។​

​សារ​គាំទ្រ ក៏បាន​ជោរជន់​ចូល​ពី​គ្រប់ទិសទី​ទូទាំង​ពិភពលោក ដូចជា​ពី បារាំង សូ​វៀត ហុង​គ្រី អាល្លឺម៉ង់​ខាងកើត អាល្លឺម៉ង់​ខាងលិច ប៊ុលហ្គារី ឆេ​កូ​ស្លូ​វ៉ា​គី ចិន អង់គ្លេស អ៊ីតាលី ហុ​ល្លង់ និង ព័រទុយហ្កាល់ ជាដើម ហើយ​ជំនួយ​ជាច្រើន មាន​ថ្នាំពេទ្យ និង​សម្លៀកបំពាក់​ជាដើម​ត្រូវបាន ផ្តល់ឱ្យ រ៉ូ​ម៉ា​នី ។​

​មនុស្ស​ស្លាប់​សរុប ក្នុង​ព្រឹត្តិការណ៍​នេះ ចំនួន ១.១០៤ នាក់ របួស ៣.៣៥២​នាក់​។ បន្ទាប់ពីនោះ មក ពួកគេ​បានប្រកាស​ថ្ងៃ​សម្រាក​ជាតិ នៅ​ថ្ងៃទី​១ ខែធ្នូ​វិញ ដើម្បី​រំឭក​ដល់​ថ្ងៃ ប្រកាស​រួបរួមគ្នា ចូលរួម​ជាមួយ​រ៉ូ​ម៉ា​នី រវាង​ខេត្ត Transylvania, Banat, Crişan និង​ខេត្ត Maramureş កាលពី​ឆ្នាំ ១៩១៨ គឺ ដើម្បី បង្ហាញ​នូវ​ការរួម​រួមគ្នា នៃ ជាតិ រ៉ូ​ម៉ា​នី ៕ ស្រាវជ្រាវ និង ប្រែ​សម្រួលៈ មេសា​

ទីក្រុង ប៊ុ​យ​ការ៉េ​ស នៃ ប្រទេស រ៉ូ​ម៉ា​នី
ក្បួនព្យុហយាត្រា​កងទ័ព​រ៉ូ​ម៉ា​នី នៅ​ថ្ងៃ​បុណ្យជាតិ
លោក​នី​កូ​ឡាយ ឆូ​សេ​គូ ដែល​ត្រូវ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម