ទិវា​ជាតិ អេ​ហ្ស៊ី​ប​

439
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អេ​ហ្ស៊ី​ប ប្រារព្ធ​ទិវា​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ២៣ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ធ្វើ​បដិវត្តន៍​ទម្លាក់​ស្តេច Farouk ពី​រាជបល្ល័ង្ក កាលពី ឆ្នាំ ១៩៥២ បង្កើតបានជា​សាធារណរដ្ឋ អេ​ហ្ស៊ី​ប ទំនើប​បច្ចុប្បន្ន ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ អារ៉ាប់ អេ​ហ្ស៊ី​ប មាន​ផ្ទៃដី​១.០១០.៤០៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​កែង ឥសាន នៃ ទ្វីបអាហ្វ្រិក និង កែង​នារ​តី នៃ ទ្វីប អាស៊ី មាន​ព្រំដែន ជាប់​នឹង​តំបន់ ហ្កា​ហ្សា ស្ទ្រី​ព អ៊ីស្រាអែល ឈូងសមុទ្ទ អា​ហ្កា​បា ស​មុ​ទ្ធ​ក្រហម ស៊ូដង់ និង លី​ប៊ី ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជាង ១០១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម រដ្ឋធានី គឺ​ទីក្រុង គែរ ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់​ទំនើប ។

​ប្រវត្តិសាស្ត្រ​
​នា​អំឡុង​ដើម​សតវត្សរ៍​ទី ២០ សហរដ្ឋអាមេរិក និង សហភាពសូវៀត បាន​ទៅដល់ ព្រះរាជាណាចក្រ អេ​ហ្ស៊ី​ប ខណៈ​ប្រទេស​នោះ កំពុង​ស្ថិតក្រោម​អាណានិគម​អង់គ្លេស ហើយ សហរដ្ឋអាមេរិក និង សហភាពសូវៀត បាន​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​របប​រាជា និយម អេ​ហ្ស៊ី​ប ពុករលួយ​ដល់​ឆ្អឹង និង ទ្រ​គូថ អាណានិគម​អង់គ្លេស​រស់នៅ​ហ៊ឺហា ខ្ជះខ្ជាយ លើ​គំនរ​ទុក្ខវេទនា​របស់​រាស្ត្រ​ដែល​កំពុង​រស់ក្នុង​សភាព​ក្រីក្រ ។ យុទ្ធនាការ របស់​មហាអំណាច​ទាំងពីរ​នេះ បានបញ្ចប់​ទៅដោយ​ឱ្យ​សង្គម អេ​ហ្ស៊ី​ប​មើលឃើញ​មុខ មាត់​របស់​រដ្ឋាភិបាល របបរាជានិយម អេ​ហ្ស៊ី​ប ថា​ជា អាយ៉ង​ពុករលួយ​របស់​ចក្រភព អង់គ្លេស ។​

​ភ្នាក់ងារ​សន្តិសុខ អាមេរិក CIA និង គណៈកម្មការ​សន្តិសុខ​ជាតិ សហភាពសូវៀត តាមរយៈ​ភ្នាក់ងារ​របស់ខ្លួន​នៅ​ប្រទេស​អេ​ហ្ស៊ី​ប បាន​ពង្រីក ស​ត្តិ​អារម្មណ៍ ឬ​ស្មារតី ពុករលួយ ទៅជា​ច្រើន​ស្ថាប័ន នៃ អេ​ហ្ស៊ី​ប មាន​ស្ថាប័ន​នគរបាល រាជវាំង និង​សូម្បី តែ​គណៈបក្សនយោបាយ ។ ប្រការនេះ​ធ្វើឱ្យ​ភាព​ទោមនស្ស​ប្រឆាំងនឹង​ស្តេច Farouk អេ​ហ្ស៊ី​ប កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ទៅៗ ។

​ផែនការ CIA និង សហភាព សូ​វៀត ដើម្បី​ផ្តួលរំលំ​ស្តេច Farouk ត្រូវបាន​គេ​ស្គាល់​ថា ផែនការ FF (Fat Fucker) ដោយសារ​ពួកគេ​មិន​ពេញ​ចិត្តនឹង​ស្តេច Farouk នោះ បាន​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​បង្កើត និង គាំទ្រ​ពួក​មន្ត្រី​ជាតិនិយម អេ​ហ្ស៊ី​ប មួយក្រុម​ដែល​ប្រឆាំង​ស្តេច Farouk ដោយ​ហៅ​ខ្លួនឯង​ថា “ ចលនា​ពួក​មន្ត្រី​សេរី “​ដោយមាន​មន្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ Gamal Abdel Nasser ជា​បង្គោល ។​

​ឆ្នាំ ១៩៤៨ អេ​ហ្ស៊ី​ព ចាញ់​សង្គ្រាម អ៊ីស្រាអែល បានក្លាយ​ជា​លេស​ដ៏​ធំ​មួយ​សម្រាប់​ពួក ចលនា​មន្ត្រី​សេរី ចោទប្រកាន់ ស្តេច Farouk និង​រដ្ឋាភិបាល​របស់​ទ្រង់ ពី​អំពើពុករលួយ ហើយ​បាន​ពង្រីក​អារម្មណ៍​បែបនេះ​ទៅក្នុង​ស​ត្តិ​អារម្មណ៍​ប្រជាពលរដ្ឋ​អេ​ហ្ស៊ី​ប ទូទៅ ។ ពួកគេ​បាន​ប្រើប្រាស់​ឩ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ឈ្មោះ Muhammad Naguib ជា​ប្រមុខ ដើម្បី​បង្ហាញ​ពី​ភាពម៉ឺងម៉ាត់​របស់ខ្លួន និង ដើម្បី​ទាក់ទាញ​មន្ត្រី​កងទ័ព​ដទៃទៀត ។​

​ព្រមាន​បដិវត្តន៍
​នៅ​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៥២ ឩ​ត្ត​ម​សេនីយ៍ Naguib បានឱ្យ​ស្តេច Farouk ដាក់រាជ្យ ដោយ​ព្រមាន​ថា​នឹង​អាចមាន​បដិវត្តន៍ ។ ឩ​ត្ត​ម​សេនីយ៍ Naguib បាន​សសរ សេរ​លិខិត​មួយច្បាប់​ថ្វាយ​ស្តេច Farouk ថា “ ភាព​គ្មាន​ខ្លឹម​សារបាន​រីកសាយ​ភាយ ពាសពេញ​ប្រទេស ដោយសារតែ​ឥរិយាបថ របស់​ព្រះអង្គ ការលេង​សើច​របស់​ព្រះអង្គ ចំពោះ​រដ្ឋាភិបាល និង ការ​មាក់ងាយ​របស់​ព្រះអង្គ​ចំពោះ​ការចង់បាន​របស់​ប្រជារាស្ត្រ គ្មាន​អ្នកទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​មនុស្ស ។ សេចក្តីថ្លៃថ្នូរ របស់​ប្រជាពលរដ្ឋ អេ​ហ្ស៊ី​ប ចំពោះមុខ​ពិភពលោក​ត្រូវបាន​បន្ទាបបន្ថោក​ដោយ​សារ​តែ​ការដឹកនាំ​របស់ ព្រះអង្គ ។ កងទ័ព​ដែលជា​តំណាងឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បានផ្តល់​អំណាច ដល់​ទូលបង្គំ​សុំ​ដោយ​ទទូចថា សូម​ព្រះអង្គ​ដាក់រាជ្យ​នៅ​ម៉ោង​១២ ថ្ងៃនេះ​តែម្តង ហើយ​ចាក​ចេញពី​ប្រទេស​ឱ្យបាន​មុន​ម៉ោង ៦: ០០ ល្ងាច “ ។

​ចាប់ពី​ឆ្នាំ ១៩៥១-១៩៥២ ពួក​មន្ត្រីប៉ូលិស​ជាតិនិយម ចាប់ផ្តើម​ការពារ និង ផ្សព្វផ្សាយ ចលនា​អ្នកតស៊ូ អេ​ហ្ស៊ី​ប វាយប្រហារ​ទៅលើ​ទីតាំង​មួយចំនួន នៃ​អាជ្ញាធរ​អាណា និគម​អង់គ្លេស ។ កងទ័ព​អង់គ្លេស​បាន​បើក​ការវាយប្រហារ​លើ​ក្រុម​អ្នក តស៊ូ អេ​ហ្ស៊ី​ប ។ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ១៩៥២ កងទ័ព​អង់គ្លេស​បាន​រកឃើញថា ពួក​អ្នកតស៊ូ ទាំង នោះ​ចូល​លាក់ខ្លួន​នៅក្នុង​ស្ថានីយ​ប៉ូលិស ទើប​កងទ័ព​អង់គ្លេស​ទាមទារ​ឱ្យ​ប៉ូលិស ប្រគល់​អ្នក​ទាំងនោះ​ឱ្យ​ពួកគេ (​អង់គ្លេស​) ប៉ុន្តែ​ប៉ូលិស បាន​បដិសេធ ។ អង់គ្លេស​មាន បំណង​ចរចា​ជាមួយ​ប៉ូលិស និង ពួក​អ្នកតស៊ូ ប៉ុន្តែ​ពួក​អ្នកតស៊ូ បានសម្លាប់​បេសកជន ចរចា​របស់​អង់គ្លេស ទើប​អង់គ្លេស បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​ប៉ូលិស​បណ្តាល ឱ្យ​ប៉ូលិស​អេ​ហ្ស៊ី​ប ៥០ នាក់​ស្លាប់ និង របួស​រាប់រយ​នាក់ ។ ប្រការនេះ​បាន​ដុត​បញ្ឆេះ មនុស្ស​នៅ អេ​ហ្ស៊ី​ប ឱ្យ​ផ្ទុះឡើង​ជាមួយ​កំហឹង​យ៉ាង​ក្រេវក្រោធ ។

​ជា​បន្តបន្ទាប់ ពួក​មន្ត្រី​សេរី បាន​ផ្តើមធ្វើ​កូដកម្ម នៅ​ទីក្រុង គែរ ហើយ​បាន​រីក​រាលដាល ធំ​ទៅៗ​។ នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៥២ (​ថ្ងៃ​សៅរ៍​ខ្មៅ​ងងឹត​) ដែល​ប្រជាជន​អេ​ហ្ស៊ី​ប ហៅថា បដិវត្ត​ន៍ទី​២ (​ទី​១ នៅ​ឆ្នាំ ១៩១៩ ) ស្តេច Farouk បាន​រំលាយ​រដ្ឋាភិបាល​របស់ លោក Mustafa el-Nahhas ចោល ហើយ​ប្រគល់​ភារកិច្ច​ឱ្យ​បង្កើត​រដ្ឋាភិបាល ៣​ផ្សេង ទៀត ប៉ុន្តែ​រដ្ឋាភិបាល​ទាំងនោះ​សុទ្ធតែ​បរាជ័យ ហើយ​រដ្ឋាភិបាល​ចុងក្រោយ​អស់​អាយុ នៅត្រឹម​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៥២ ដដែល​នោះ ។​

​ភាពវឹកវរ​នេះ​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​យោធា ហើយ​នៅ ខែ មករា ឆ្នាំ ១៩៥២ ពួក មន្ត្រី​សេរី បាន​ត្រួតត្រា​លើ​ក្រុមប្រឹក្សាភិបាល ក្លឹប​មន្ត្រី តាមរយៈ​ការបោះឆ្នោត ។ នៅ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​នោះ ស្តេច Farouk បានប្រកាស​ទុកជាមោឃ នៃ​ការបោះ ឆ្នោត​នេះ ហើយ​បានតែងតាំង​មនុស្ស​ដែល​គាំទ្រ​ព្រះ​អង្គជា​ជំនួស​វិញ​ក្នុង​បំណង ដើម្បី​កាន់កាប់​សិទ្ធិ​កងទ័ព ។

​ដោយហេតុ​នោះ ពួក​មន្ត្រី​ជំទាស់​ទាំងឡាយ បានរៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​មួយ​ដែល គ្រោង​ថា​នឹងធ្វើ​នៅ​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ ។ ប៉ុន្តែ​ពួក​មេដឹកនាំ រដ្ឋប្រហារ​បាន ដឹងថា ស្តេច Farouk មាន​បញ្ជី​ឈ្មោះ​ពួក​មន្ត្រី​ដែលមាន​បំណង​ធ្វើ​រដ្ឋប្រហារ​ហើយ កំពុង​តាម​ចាប់ខ្លួន​ពួក​មន្ត្រី​ទាំងនោះ ទើប​ពួកគេ​ជួបប្រជុំគ្នា​ហើយ​សម្រេចចិត្ត​ប្តូរ ផែនការ របស់​ពួកគេ ពីថ្ងៃ​ទី ៥ ខែ សីហា ទៅជា​ធ្វើ​នៅ​យប់​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ១៩៥២ វិញ ។​

​ខណៈនោះ ប្រធាន​ក្រុមមន្ត្រី​សេរី លោក Gamal Abdel Nasser បាន​ទំនាក់​ទំនងជា មួយអង្គ​ការ បងប្អូន​មូ​ស្ល៊ី​ម និង អង្គការ ចលនា​ប្រជាធិបតេយ្យ ដើម្បី សេរីភាព​ជាតិ របស់​ពួក​កុ​ម្មុយ​និ​ស្ត អេ​ហ្ស៊ី​ប ដើម្បី ស្វែងរក​ការគាំទ្រ​ពី​ពួកគេ ។

​ព្រឹក​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៥២ លោក Gamal Abdel Nasser និង ឩ​ត្ត​ម​សេនីយ៍ នគរបាល​ម្នាក់ ក្នុង​សម្លៀកបំពាក់ ស៊ីវិល បាន​ដើរ​ចាប់ខ្លួន​ពួក​មេបញ្ជាការ​រាជានិយម សំខាន់ៗ​នៅតាម​ផ្លូវ​ដែល​ពួកគេ​ធ្វើដំណើរ​ទៅធ្វើ​ការ ដើម្បី ដណ្តើមយក​សិទ្ធិ​កាន់ កាប់​កងទ័ព ។ នៅ​ម៉ោង ៦: ០០ ព្រឹក​កងទ័ពអាកាសរ​បស់ ក្រុមមន្ត្រី​សេរី​បាន​ហោះ ក្រវែល​ទីក្រុង គែរ​។

​ប្រកាស​បដិវត្តន៍​
​នៅ​ព្រឹក​ម៉ោង ៧: ៣០ នាទី​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៥២ ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន បានប្រកាស អំពី​បដិវត្តន៍ ដោយ​ប្រើ​ឈ្មោះ​លោក​ឩ​ត្ត​ម​សេនីយ៍ Naguib ។ តាមពិត រដ្ឋប្រហារ​នោះ ដឹកនាំ​ដោយ​ពួក​មន្ត្រី​មិន​ដល់​១០០ នាក់​ទេ ហើយ​ភាគច្រើន​ចេញពី មន្ត្រី​វ័យក្មេង ដោយបាន​អុជអាល​ស្ថានភាព​តាមរយៈ​ការស្វាគមន៍​ពួក​ហ្វូងមនុស្ស​នៅ តាម​វិថី​នានា​តែប៉ុណ្ណោះ ។ ថ្ងៃទី ២៣ នោះឯង​ហើយ​ដែល​បាន​ក្លាយជា​ទិវា​ជាតិ​របស់ អេ​ហ្ស៊ី​ន មកដល់​សព្វថ្ងៃ ។

​ស្តេច Farouk បាន​ស្វែងរក​ការធ្វើអន្តរាគមន៍​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​អាមេរិក មិនបាន ឆ្លើយតប​ឡើយ ដ្បិត អាមេរិក មិន​គ្រាន់តែ​ជា​អ្នក​ស្អប់ និង ចង់​ទម្លាក់​ស្តេច Farouk ប៉ុណ្ណោះ ទេ ប៉ុន្តែ អាមេរិក (​និង សូ​វៀត ) ក៏​ថែមទាំង​ជា​អ្នក​ផ្តួចផ្តើម​ទំនុកបម្រុង រដ្ឋប្រហារ​នេះ​ស្រាប់​ផង ។

​នៅ​ថ្ងៃទី ២៥ ខែ​នោះ ពួកកងទ័ព​បាន​រក​ឃើញ​កន្លែង​លាក់ខ្លួន​របស់​ស្តេច Farouk គឺ​រាជវាំង Montaza Palace​។ ស្តេច Farouk បាន​បោះបង់​រាជវាំង​នោះ ហើយ​គេច​ទៅ គង់នៅ​ក្នុង​វាំង Ras Al-Teen Palace នា​មាត់ទឹក​វិញ ប្រហែលជា​ក្នុង​បំណង​ដើម្បី​ងាយ ស្រួល​ក្នុងការ​ភៀស​ព្រះកាយ​តាម​ទូក ។ ប៉ុន្តែ ឩ​ត្ត​ម​សេនីយ៍ Naguib បានចេញ​បញ្ជា ទៅ​កា​ពី​ទែន​នាវា​របស់​ស្តេ Farouk ថា​កុំ​ឱ្យចេញ​នាវា​ឱ្យ​ទាល់តែសោះ​ប្រសិនបើ​គ្មាន ការបញ្ជា​ពី​កងទ័ព ។​

​ទីបំផុត ស្តេច Farouk ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ ហើយ​និរទេស​ខ្លួន​ទៅ​ប្រទេស​អ៊ីតាលី តាម​ទូក ដោយ​គ្មាន​ការការពារ​ពី​កងទ័ព អេ​ហ្ស៊ី​ប ដោយ​ផ្ទេរ​រាជ្យ​ទៅឱ្យ​បុត្រ​របស់ ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ Ahmed Fuad ដោយ​ទទួល​គោរមងារ​ជា ស្តេច Fuad ទី ២ ហើយ​ក្រុមប្រឹក្សា​រាជ​នុ​សិទ្ធិ​ត្រូវបាន​បង្កើតឡើង ។ នៅ​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩៥៣ លោក ឩ​ត្ត​ម​សេនីយ៍ Muhammad Naguib បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​របស់ អេ​ហ្ស៊ី​ប ហើយ​អេ​ហ្ស៊ី​ប ទំនើប​ក៏បាន​ចាប់ផ្តើម​ពី​ពេល​នោះឯង ៕ ប្រែ​សម្រួល​: មេសា​