ទិវា​ទេសចរណ៍វប្បធម៌​ខ្លុយ​ឃ្លោក ស្រុក​លាំង​ហ៊ឺ ប្រទេស​ចិន ឆ្នាំ​២០១៨ នឹង​សម្ពោធ​នៅ​ខែសីហា​

1257
ចែករម្លែក

ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​៨ ដល់ ទី​១០ ខែសីហា ឆ្នាំ​២០១៨ ទិវា ទេសចរណ៍វប្បធម៌​ខ្លុយ​ឃ្លោក​ស្រុក លាំង​ហ៊ឺ ប្រទេស​ចិន ឆ្នាំ​២០១៨ នឹង រៀបចំ​នៅ​ស្រុក​លាំង​ហ៊ឺ​នៃ​ខេត្ត យូ​ន​ណាន​។ ក្នុងឱកាស​នោះ តន្ត្រីករ ផ្លុំ​ខ្លុយ​ឃ្លោក​ល្បីឈ្មោះ​ជាតិ​និង អន្តរជាតិ​នឹង​ជួបជុំគ្នា​នៅ​ស្រុក​លាំង​ហ៊ឺ​ដែល​បាន​ត្រូវគេ សន្មត​ជា​ស្រុកកំណើត ខ្លុយ​ឃ្លោក​។ ទន្ទឹមនឹងនេះ ការប្រកួត ផ្លុំ​ខ្លុយ​ឃ្លោក​នឹងត្រូវ​រៀបចំ​ដោយ ព្រម​ពេល​ជាមួយគ្នា​។​

​ស្រុក​លាំង​ហ៊ឺ​ជា​ប្រភពដើម នៃ​វប្បធម៌ “​ខ្លុយ​ឃ្លោក​” ហើយក៏​ជា កន្លែង​និពន្ធ​បទ​ភ្លេង​ខ្លុយ​ឃ្លោក​ល្បី ឈ្មោះ​ដ៏​ច្រើន​រួមមាន​បទ “​ភ្លេងបុរាណ​” និង “​ដើម​ប្ញ​ស្សី​ជ្រៅ​” ជាដើម​។ តាម​ប្រភពព័ត៌មាន​បានឱ្យ ដឹងថា ការប្រកួត ផ្លុំ​ខ្លុយ​ឃ្លោក​ស្រុក​លាំង​ហ៊ឺ​បានរៀបចំ​បី​លើក​ហើយ ។ ឆ្នាំនេះ​ការប្រកួត​នេះ បាន​បែង​ចែកជា​១១​ផ្នែក​ដោយ​អាស្រ័យ លើ​ក្រុម​បេក្ខជន បេ​ក្ខ​នារី​ដែល​ចូលរួម​ការប្រកួត​នេះ​។ ផ្នែក​នីមួយៗ​សុទ្ធ​តែមាន ពានរង្វាន់​លេខ​១ លេខ​២ និង​លេខ​៣ ព្រមទាំង​រង្វាន់​ឆ្នើម​មួយចំនួន ។ ឱ្យ តែ​ចុះឈ្មោះ​ចូលរួម​ការប្រកួត​នេះ​ក៏ អាច​ទទួលបាន​នូវ​រង្វាន់​និង​សញ្ញាបត្រ​។ គួរ​បញ្ជាក់ថា ប្រាក់រង្វាន់​នៃ​ការប្រកួត នេះ​មាន​ចំនួន សរុប​២៥​ម៉ឺន​យ័ន ។​

​មិនតែប៉ុណ្ណោះ ក្នុង​ទិវា​ទេស​ចរណ៍​វប្បធម៌​នេះ នៅមាន​សកម្មភាព មួយចំនួនទៀត​ដូចជា​ការ ប្រកួត​វត្ថុ សិប្បកម្ម​ឃ្លោក ពិព័រណ៍​វត្ថុ​សិប្បកម្ម ឃ្លោក​ចិន ពិព័រណ៍​ចង្កៀង​ឃ្លោក​ពិព័រណ៍​ម្ហូប​ឆ្ងាញ់ លាំង​ហ៊ឺ និង​ពិព័រណ៍ កសិផល​គុណភាព​ខ្ពស់​ជាដើម ៕

​ឆ្នាំនេះ ទិវា​ទេសចរណ៍វប្បធម៌ ខ្លុយ​ឃ្លោក ស្រុក​លាំង​ហ៊ឺ ប្រទេស​ចិន ឆ្នាំ​២០១៨ នឹង​រៀបចំ នៅ​ស្រុក​លាំង​ហ៊ឺ នៃ​ខេត្ត​យូ​ន​ណាន ពីថ្ងៃ​ទី​៨ ដល់​២០ ខែ សីហា (​រូបថត​ដោយ​ការិយាល័យ ស្រុក​លាំង​ហ៊ឺ​)​