« ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ » ជា​ប្រធានបទ​ប្រឡង​សំណេរ​រៀបចំ​ដោយ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​

651
ចែករម្លែក
  • 8
    Shares

ដោយ​: តា​អំ / ភ្នំពេញ​: ស្ថិតក្នុង​គោលបំណង​ឲ្យ​សិស្សានុសិស្ស​បាន​ស្វែងយល់បាន​កាន់តែច្បាស់​អំ​ពី​អត្ថន័យ​ពិត​នៃ « ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ » សាលា ប៊ែ​ល​ធី អន្តរជាតិ កាលពី​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ បានរៀបចំ ការប្រឡង​សំណេរ​របស់ សិស្ស​ចំណេះ​ទូទៅ​ពី​ថ្នាក់​ទី​៧ ដល់ទី​១២ ក្រោម​ប្រធានបទ “​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​” នៅ​គ្រប់ សាខា​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទាំងអស់ ។ សិស្សានុសិស្ស មកពី​គ្រប់​សាលា​ចំនួន​២៤១២៧​នាក់ បាន​ចូលរួម​ប្រឡង​សំណេរ​ដ៏​មាន​អត្ថន័យ​នេះ​។​

​លោក ប៊ុត ឌី​ម៉​ង់ ប្រធានការិយាល័យ​ចំណេះ​ទូទៅ​នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ បាន​ឲ្យ​ដឹងថា សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បង្កើត កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន ៨ សម្រាប់ ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ រួមមាន​៖ ទី​១.​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ទី​២.​កម្មវិធី​ពង្រឹងស្មារតី ទី​៣.​កម្មវិធី ទស្សនកិច្ច​សិក្សា ទី​៤.​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍ ទី​៥.​កម្មវិធី​ប្រឡង​សំណេរ ទី​៦.​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា ទី​៧.​កម្មវិធី​ប្រកួត ប្រជែង​ទេពកោសល្យ និង​ទី​៨.​កម្មវិធី​កីឡា​។​

​លោក​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​សាលា​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​អត្ថន័យ នៃ​ទិវា​បុណ្យ​នៃ​ក្ដី ស្រឡាញ់ ជូន​ដល់​សិស្ស​ប៊ែ​ល​ធី ទាំង ១៩​សាខា នៅតាម​ថ្នាក់ និង​ពេល​គោរព​ទង់ជាតិ ហើយ​ថ្ងៃទី​១៣ កុម្ភៈ​នេះ សាលា​បានរៀបចំ​ឲ្យ​សិស្ស​ចំណេះ​ទូទៅ​ពី​ថ្នាក់​ទី​៧ ដល់ទី​១២ ចំនួន ២៤១២៧​នាក់ ប្រឡង​សំណេរ ក្រោម​ប្រធានបទ “​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​” ដោយ​យក​ពិន្ទុ​ប្រឡង​នេះ គឺ​ត្រូវ​បូក​បញ្ចូល​ជាមួយ​ពិន្ទុ​ប្រឡង​ប្រចាំខែ មុខវិជ្ជា​សីលធម៌​-​ពលរដ្ឋ​។​

​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់ គ្រង​នាយក​សាខា បាន​ថ្លែងថា ការប្រឡង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​ឱ្យ​សិ​ស្សា នុ​សិស្ស​ទាំងអស់ នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថន័យ ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ នៅ​ថ្ងៃទី​១៤ កុម្ភៈ​។​

​លោក លី ប៊ុនឆៃ បាន​រម្លឹកថា កន្លងមក​មានការ​យ​ល់​ច្រឡំ​ថា ទិវា​នេះ​ជា​ទិវា​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ដែល​ហេតុ​ធ្វើឱ្យ​ភ្លេច​ការសិក្សា បាត់បង់​សេចក្ដីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​ដ៏​ផូរផង់ របស់​ខ្មែរ​យើង​។​ប៉ុន្តែ​ទិវា​នេះ​ពុំមែន ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិខ្មែរ​យើង​ទេ ។ ដូច្នេះហើយ​ទើប​សាលា ប៊ែ​ល​ធី អន្តរជាតិ រៀបចំ​កម្មវិធី ប្រឡង​នេះ​ឡើង ដើម្បី​ទប់ស្កាត់​សកម្ម​ភាពមិន ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី ស្រឡាញ់​នេះ និង​ឱ្យ​សិស្សានុសិស្ស​យល់​ពី​អត្ថន័យ​ពិត​នៃ​ទិវា​នេះ​។​

​សូមជម្រាបថា នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង ១៩​សាខា ថ្នាក់​ចំណេះ​ទូទៅ ឆមាស​ទី​២ និង ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី ០៤ មីនា ២០១៩ បង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផងដែរ​៕ ល​