ទិវា​ពិភពលោក​ប្រយុទ្ធ​និង​ជំងឺអេដស៍​១​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​យើង​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​ឆ្នាំ​២០២៥​សម្រាប់​កម្ពុជា​

640
ចែករម្លែក

​ដោយៈ​គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មន្ទីរ​សុខាភិបាល​ខេត្ត សហកា​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់់ដំបង បាន​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ និង​ជំ​អឺ​អេដស៍​ថ្ងៃទី​០១​ធ្នូ​ក្រោម​អធិបតីភាព​លោកស្រី ញឹក សា​គន្ធ អភិបាលរង​ខេត្ត​តំណាង លោក ងួន រតនៈ អភិបាលខេត្ត លោក​វេជ្ជៈបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​និង​ជំងឺអេដស៍ និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​លោកស្រី​ស៊ុត ម៉ិ ហិ​រញ្ញឹក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង លោក​លោកស្រី​តំណាង​អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​សិស្ស និស្សិត​ប្រជាពលរដ្ឋ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ចូលរួម​សរុប​ចំនួន ២០០​នាក់់​។ ក្នុងនោះ ក៏មាន​អ្នករស់នៅ​ជាមួយ​ជំងឺអេដស៍​ចូលរួម​ចំនួន​១០​នាក់​ផងដែរ​។​

​លោកស្រី ស៊ុត ម៉ិ ហេ​រញ្ញឹគ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង បាន​អាន​សាខា​លិខិត​របស់​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ឆ្លើយតប​មេរោគ​អេដស៍​ជំងឺអេដស៍ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ជ​ស៍​១​ធ្នូ​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ (​យើង​ប្តេជ្ញា​រួមគ្នា​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥)​។​

​បន្ទាប់មក​លោកស្រី ញឹក សា​គន្ធ អភិបាលរង​ខេត្ត​បានធ្វើការ​ផ្តាំផ្ញើ​ដល់​សមាជិក​ក្នុង​អង្គពិធី​ថា ចំពោះ​យុវជន​ត្រូវ​តម​និង​ការរួម​ភេទ​, មិនត្រូវ​ភ្លើតភ្លើន​ការសប្បាយ​ផ្លូវភេទ មិនត្រូវ​ភ្លើតភ្លើន​នឹង​គ្រឿងញៀន​ឡើយ​។ ចំណែក​មនុស្សពេញវ័យ ត្រូវ​ស្មោះ​ប្តី​១ ប្រពន្ធ​១, មិនត្រូវ​មាន​ដៃគូ​ស្នេហា​ច្រើន​, មិនត្រូវ​ទិញ​សេវា​ផ្លូវភេទ ត្រូវ​ប្រើ​ស្រោមអនាម័យ​ជានិច្ច និង​ត្រឹមត្រូវ​បើ​មាន​ដៃគូ​ស្នេហា​ក្រៅពី​ប្រពន្ធ​របស់ខ្លួន​, បើ​ត្រូវការ​រួមភេទ​ជាមួយ​ដៃគូរ​ផ្សេង​ក្រៅពី​ប្តី​ប្រពន្ធ ត្រូវតែ​ប្រើស​ស្រោមអនាម័យ​, កុំ​និយម​ប្រើ​ថ្នាំ​ចាក់ និង​ស្រី្ត​គ្រប់រូប​ត្រូវ​យល់ដឹង​អំពី​ជំងឺអេដស៍​។​

​នៅក្នុង​ពិធី​នេះដែរ សាខា​កាកបាទក្រហម​ខេត្តបាត់ដំបង បាន​ចែក​អំណោយ​ជូន​អ្នករស់នៅ​ជាមួយ​ជំងឺអេដស៍​ចូលរួម​ចំនួន​១០​នាក់​ផងដែរ ដែល​ម្នាក់ៗ​ទទួលបាន​អង្គរ​២៥​គីឡូក្រាម មី​១​កេស ទឹក​បរិ​សុ​ទវី​ឃែ​រ​១​កេស សារុង ក្រមា​១ មុង​១ ភួយ​១​អាវ​២ និង​ថវិកា​៤​ម៉ឺន​រៀល​។ ក្នុងនោះ​ថវិកា​២​ម៉ឺន​រៀល ជា​អំណោយ​អាជ្ញាធរ​អេដស៍​ខេត្ត​៕